Google OnHub បាន​ចេញ​លក់​ជា​ផ្លូវ​ការ​ក្នុង​ PlayStore ហើយ​

ថ្មីៗ​នេះ​ Google បាន​ចេញ​លក់​នូវ​ Google OnHub ជា​ផ្លូវ​ការ​ហើយ​ ។ Google OnHub គឺ​ជា​ Wifi Router មួយ​ប្រភេទ​ដែល​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​យក្ស​ Google ដែល​វា​មាន​សមត្ថភាព​យ៉ាង​អស្ចារ្យ​ និង​មាន​រូបរាង​សង្ហា​គួរ​ឲ្យ​ចង់​បាន​វា​។ Google OnHub នេះ​ជា​ Wifi Router ដែល​វា​មាន​លក្ខណៈ​ពិសេស​គឺ​ ប្រើប្រាស់​ Antena ជុំ​វិញ​ខ្លួន​វា​ ដែល​អាច​ធ្វើ​ការ​ផ្សាយ​បាន​ឆ្ងាយ​ និង​គ្រប​ដណ្តប់​ខ្លាំង​ ប្រើ​ប្រាស់​ 2.4Ghz និង 5GHz ។ មិន​តែ​ប៉ុណ្ណោះ​យើង​អាច​ធ្វើ​ការ​ Streaming Video បាន​ដោយ​រលូន​ ដោយ​វា​មាន​ CPU ប្រភេទ IPQ8064 Dual Core 1.4GHz មាន​អង្គ​ចង​ចាំ​ 1GB DDR3L និង​ទំហំ​ផ្ទុក​ទិន្នន័យ​ក្នុង​ម៉ាស៊ីន​រហូត​ដល់​ទៅ​ 4GB និងប្រើប្រាស់ App លើ Android, iOS សម្រាប់​ធ្វើ​ការ​គ្រប់​គ្រង​ដែល​វា​ចូល​ជា​លំដាប់​ប្រភេទ​ Smart Router ជំនាន់​ថ្មី។ លើស​ពី​នេះ​ទៅ​ទៀត​វា​មាន​ Port USB 3.0 និង Port WAN, LAN ប្រភេទ​ Gigabite ទៀត​ ។បន្ថែម​ពី​នេះ​វា​មាន​ភ្ជាប់​មក​ជា​មួយ​នូវ​ Blutooth 4.0 សម្រាប់​ធ្វើ​ការ​តភ្ជាប់​ជាមួយ​នឹង​ឧបករណ៍​ផ្សេងៗ​បាន​ទៀត​ផង​។ ក្រុមហ៊ុន​ Google បាន​ដាក់​លក់​វា​ក្នុង​តម្លៃ​ $199.99 ដែល​មាន​ពីរ​ពណ៌​សម្រាប់​ជ្រើសរើស​ គឺ​ ពណ៌ខៀវ ​និង​ពណ៌ខ្មៅ។ បើ​ចង់​ជ្រាប​ច្បាស់​ថា​វា​មាន​សមត្ថភាព​យ៉ាង​ណា​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​ទាំង​អស់​គ្នា​។

អត្ថបទ៖ Nicolar
ប្រភព៖


  • Google OnHub បាន​ចេញ​លក់​ជា​ផ្លូវ​ការ​ក្នុង​ PlayStore ហើយ​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:បច្ចេកវិទ្យា
Tags: