លោក​អភិបាល​ខេត្ត​ព្រៃវែង នាំ​យក​អំណោយ​មនុស្សធម៌​ផ្តល់​ជូន​គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​​

លោក​អភិបាល​ខេត្ត​ព្រៃវែង នាំ​យក​អំណោយ​មនុស្សធម៌​ផ្តល់​ជូន​គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​​

ព្រៃវែង ៖ នា​រសៀល​ថ្ងៃ​ទី​០៨ ខែ​ឧសភា ឆ្នាំ​២០១៦ លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង រួម​ជា​មួយ លោក​ឧកញ៉ា សុខ ផេង អនុប្រធាន​គណៈកម្មាធិការ​សាខា តំណាង ឯកឧត្ដម នាយ​ឧត្ដម​សេនីយ៍ នេ​ត សាវឿន ប្រធាន​កិត្តិយស​សាខា និង​ឯកឧត្ដម ហាស់ សារ៉េត ប្រធាន​គណៈកម្មាធិការ​សាខា បាន​ចុះ​សួរ​សុខ​ទុក្ខ​ និង​នាំ​យក​អំណោយ​មនុស្សធម៌​សាខា ចែក​ជូន​គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ ចំនួន​៧២​គ្រួសារ ក្នុង​នោះ​ស្លាប់​១​នាក់ និង​របួស​២​នាក់ នៅ​ភូមិ​ទ័ព​សៀម ឃុំ​កន្សោម​អក ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង អំណោយ​ដែល​បាន​ចែក​ជូន​គ្រួសារ​រងគ្រោះ​ធ្ងន់ធ្ងរ​១៧​គ្រួសារ ក្នុង​មួយ​គ្រួសារ​ទទួល​បាន អង្ករ​២៥​គក តង់​១ កន្ទេល១​ ឃី​ត​១​កញ្ចប់ និង​ថវិកា​១០០,០០០​រៀល។ គ្រួសារ​រងគ្រោះ​មធ្យម ចំនួន​៥៥​គ្រួសារ ក្នុង​១​គ្រួសារ ទទួល​បាន​អង្ករ​២៥​គក កន្ទេល​១ ឃី​ត​១​កញ្ចប់ និង​ថវិកា​៥០,០០០​រៀល​។

ចំពោះ​អ្នករបួស​២​នាក់ និង​ស្លាប់​១​នាក់ សាខា​ជួយ​ឧបត្ថម្ភ ក្នុង​១​នាក់ ២០០,០០០​រៀល។

ថវិកា​របស់​លោក ជា សុ​មេធី បាន​ជួយឧបត្ថម្ភ​បន្ថែម​ដល់​គ្រួសារ រង​របួស​ធ្ងន់ធ្ងរ ក្នុង​១​គ្រួសារ ៥០,០០០​រៀល គ្រួសារ​រងគ្រោះ​មធ្យម ក្នុង​១​គ្រួសារ​៣០,០០០​រៀល អ្នករបួស​ក្នុង​ម្នាក់ៗ ៥០,០០០​រៀល និង​អ្នក​ស្លាប់ ចំនួន​១០០,០០​រៀល។​

លោក ​ជា សុម​មេធី បាន​ផ្ដាំផ្ញើ​ដល់​បងប្អូន​ទាំងអស់​ថា នេះ​ជា​រឿង​ជាក់ស្ដែង​មួយ ​ដូច្នេះ សូម​ឲ្យ​បងប្អូន ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​នៅ​ពេល​មាន​ភ្លៀង ខ្យល់ ផ្គរ ត្រូវ​រក​កន្លែង​ជ្រប​ឲ្យ​បាន​ត្រឹម​ត្រូវ ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន៕លោក​អភិបាល​ខេត្ត​ព្រៃវែង នាំ​យក​អំណោយ​មនុស្សធម៌​ផ្តល់​ជូន​គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​​