ពលរដ្ឋ​នៅ​ឃុំ​ស្លរ​ក្រាម​ជិត​១.០០០​នាក់​ សុំ​ឲ្យ​អាជ្ញាធរ​ជួយ​ស្តា​របឹង​ និង​ជីក​ស្រះ​ សម្រាប់​ទុក​ប្រើ​ប្រា​ស់​នៅ​ថ្ងៃមុខ​ផង​

ពលរដ្ឋ​នៅ​ឃុំ​ស្លរ​ក្រាម​ជិត​១.០០០​នាក់​ សុំ​ឲ្យ​អាជ្ញាធរ​ជួយ​ស្តា​របឹង​ និង​ជីក​ស្រះ​ សម្រាប់​ទុក​ប្រើ​ប្រា​ស់​នៅ​ថ្ងៃមុខ​ផង​

បន្ទាយមានជ័យ​ ៖ ប្រជាពលរដ្ឋ​២ភូមិ​រស់​នៅ​ក្នុង​ឃុំ​ស្លរ​ក្រាម​ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ជួយ​ស្ដារ​បឹង ​និង​ជីក​ស្រះ​ នៅក្នុង​ភូមិ​របស់​គាត់ ​សម្រាប់​ទុក​ប្រើប្រាស់​នៅ​ថ្ងៃមុខ​ផង ​ទី​១​ភូមិ​ស្លរ​ក្រាម​ ទី​២​ភូមិ​កំណប់​ ដែល​មាន​ប្រជាពលរដ្ឋ​ និង​ព្រះសង្ឃ​ជិត​១.០០០​នាក់ ​​បាន​ស្នើ​សុំ​នៅ​ព្រឹក​ថ្ងៃទី​៩​ ខែឧសភា ឆ្នាំ​​២០១៦​​។

​លោក​ ឌុ​ច នឹម​ មេភូមិ​កំណប់​តំណាង​ឲ្យ​ពលរដ្ឋ​៤២៨​គ្រួសារ​ បាន​ធ្វើ​ការ​ស្នើ​សុំ​ឲ្យ​លោក​អភិបាល​ខេ​ត្ត ​ជួយ​ស្ដារ​បឹង​កំណប់​ជា​បឹង​បូរាណ​ ដែល​មាន​បណ្តោយ​២០០​ម៉ែត្រ​ និង​ទទឹង​១០០​ម៉ែត្រ​ ហើយ​មា​ន​ជម្រៅ​៤​ម៉ែត្រ ​ដើម្បី​ឲ្យ​បាន​ទឹក​ទុក​ប្រើប្រាស់​នៅពេល​ខាងមុខ​។​ លោក​មេភូមិ​បាន​និយាយ​បញ្ជាក់​ទៀត​ថា​ នៅក្នុង​ភូមិ​របស់​លោក​សព្វ​ថ្ងៃនេះ បឹង បួរ ស្ទឹង ព្រែក និង​បឹង​បុរាណ​មួយ​ចំនួន​ធំ​ ត្រូវ​គេ​លុ​ប​ចោល​អស់ហើយ​ សព្វថ្ងៃ​នេះ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ទាំង​២​នេះ​ពុំ​មាន​ទឹក​ប្រើប្រាស់​ទាំង​មនុស្ស​និង​សត្វ​។​

លោក​ ព្រឺ​ម​ ឈឿត​ មេភូមិ​ស្លរ​ក្រាម​តំណាង​ឲ្យ​ពលរដ្ឋ​ចំនួន​៤២២​ បាន​ធ្វើការ​សំណូម​ដល់​រាជរដ្ឋាភិ​បាល​មេត្តា​ជួយ​ស្តា​របឹង​ស្លរ​ក្រាម​ ដែល​ជា​បឹង​បុរាណ​មិនដែល​រីងស្ងួត​ឆ្នាំនេះ ​បាន​រីង​អស់ហើយ​ការ​ស្នើ​សុំ​នេះ​ធ្វើតាម​រយៈ​ លោក​ គោ​ស៊ុំ​ សារឿ​ត​ រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក ​និង​ឧតុនិយម ​ដែ​ល​ស្មើ​៨០០​ម៉ែត្រ ​គុណ​៨០០​ម៉ែត្រ​ ហើយ​មាន​ជម្រៅ​២​ម៉ែត្រ​ ដោយ​ប្រជាពលរដ្ឋ​៤២២​គ្រួសារ ​នាំគ្នា​ផ្ដិត​មេដៃ​ស្នើ​សុំ​។​

លោក​ កុក​ ហួន​ មេឃុំ​ស្លរ​ក្រាម​បាន​ឲ្យ​ដឹង​ថា ​ដោយ​ពលរដ្ឋ​ទាំង​២​ភូមិ​ខាង​លើ​នេះ ​មានទុក្ខ​លំបាក​អត់​ទឹក​ប្រើប្រាស់​ក្នុង​ឆ្នាំនេះ​យ៉ាង​ខ្លាំង​នោះ​ ពួកគាត់​បាន​នាំ​គ្នា​ផ្ដិត​មេដៃ​ស្នើសុំ​ឲ្យ​រាជរដ្ឋាភិបាល​ជួយ​ស្ដារ​បឹង​បុរាណ​ទាំង​២​នេះ​គឺ​បឹង​ស្លរ​ក្រាម​ និង​បឹង​កំណប់​ធ្វើតាម​រយៈ លោក គោ​ស៊ុំ សារឿ​ត ​រដ្ឋលេ​ខា​ធិការ​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ដាក់​ចូល​ទៅ​រាជរដ្ឋាភិបាល​ឲ្យ​ជួយ​រក​ដំណោះ​​ស្រាយ​ជូន​ពួកគាត់​ទាំង​២​ភូមិ​ផង​។

​សម្ដេច​តេ​ជោ ​ហ៊ុន​ សែន ​បាន​ធ្វើ​ការ​អំពាវនាវ​ដល់​អាជ្ញាធរ ខេត្ត ស្រុក ក្រុង ឃុំ ភូមិ​ត្រូវ​បន្ត​អន្តរាគម​ន៍​ដឹក​ទឹក​យក​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ ដែល​គ្មាន​លទ្ធភាព​ស្វែងរក​ទឹក​យក​មក​ប្រើ​ប្រាស់​បន្ត​ទៀត​និង​ត្រូវ​យកចិត្តទុកដាក់​លើ​ការ​ជីក​ស្រះ ស្ដារ ស្រះ​ទឹក ស្ដារ​ប្រឡាយ​ទឹក ជីក​អណ្ដូង ស្តារអណ្តូង​ទឹក ដើម្បី​ឲ្យ​ប្រជាជន​មាន​ទឹក​ប្រើប្រាស់​ជាប្រចាំ មិនបាច់​ចែក​ទឹក​ដូច​ពេល​នេះ​បន្ត​ទៀត ទោះ​មានការ​រាំ​ង​ស្ងួត​ទៀត​ក៏ដោយ​៕​