សំណុំរឿង​ហិង្សា​លើ​តំណាងរាស្ត្រ CNRP បន្ត​សវនាការ​ព្រឹក​នេះ

រាជធានី​ភ្នំពេញ ៖ សំណុំរឿង​ហិង្សា​វាយ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​២​រូប ដែល​មាន​ជនជាប់ចោទ​៣​នាក់ បាន​ត្រូវ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ហេង សុខ​ណា បន្ត​បើក​សវនាការ​នា​ព្រឹក​ថ្ងៃ​ទី​១០ ឧសភា ២០១៦ ។

គួរ​រំលឹក​ថា កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​២៦ តុលា ២០១៥ មាន​អំពើ​ហិង្សា​មួយ​បាន​ផ្ទុះ​ឡើង​នៅ​មុខ​វិមាន​រដ្ឋសភា បណ្តាល​ឲ្យ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​០២​រូប​គឺ​លោក គង់ សុភា និង ញ៉​យ ចំរើន បាន​រង​របួស និង​ក្រោយមក​ក៍​លេចមុខ​មនុស្ស​៣​នាក់​បាន​ចូល​សារភាព​ថា​ខ្លួន​ជា​អ្នក​ប្រព្រឹត្ត ៕