ពន្យល់​ពាក្យ​៖ “ឧទ្ទាម​”

តើ​អ្វី​ទៅ​ដែល​ហៅ​ថា​ឧទ្ទាម​ ? តើ​វា​មាន​ន័យ​យ៉ាង​ណា​?តើ​ការ​ចោទ​ទៅ​លើ​នរណា​ម្នាក់​ ឬ​សត្វ​អ្វី​មួយ​ថា​ជា​មនុស្ស ​ឬ​សត្វ​ឧទ្ទាម​ ព្រោះ​សម្អាង​ទៅ​លើ​ហេតុ​យ៉ាង​ណា​?នៅ​ក្នុង​និយម​ន័យ​រ​បស់​ខ្មែរ ​ដែល​ប្រែ​សម្រួល​ចេញ​ពី​ប្រភព​ដើម​នៃ​ពាក្យ​ជា​ភាសា​បាលី​ និង​សំស្ក្រឹត​ដោយ​សម្ដេច​ព្រះ​សង្ឃ​រាជ្យ ​និង​ជា​ព្រះ​ពុទ្ធ​​ឃោសា​ចារ្យ ​ជួន​ ណាត ​បាន​ប្រែ​ពាក្យ​ឧទ្ទាម​ថា​៖ ដែល​​មាន​ដំបូន្មាន​រើ​ឡើង,​ ដែល​អស់​ទូន្មាន​បាន​, ដែល​បង្វឹក​មិន​កើត,​ ដែល​ឡើង​កម្លាំង​កាយ​កម្លាំង​ចិត្ត,​ ទ្រើស​កម្លាំង​ទ្រើស​ចិត្ត​, ទ្រើស​ឃ្នង,​ ឡើង​ចាង​មិន​ស្ដាប់​ឱវាទ​ស្ដាប់​ច្បាប់​; ឬ​ខ្មាំង​ចំពោះ​រាជ​ផែន​ដី ​។ ឧទាហរណ៍ទី១៖​ “ក្របី​ឧទ្ទាម​” ក្របី​ឡើង​ទ្រើស​ឃ្នង​ ពិបាក​ប្រើ​ការ​បាន​ ឬ​ក្របី​មាន​សារជាតិ​ជា​សត្វ​ព្រៃ ​។ ឧទាហរណ៍​ទី​២៖ ​“មនុស្ស​ឧទ្ទាម”​ មនុស្ស​ទ្រើស​ឃ្នង​ មិន​ព្រម​ស្ដាប់​តាម​ច្បាប់ ​មិន​ស្ដាប់​តាម​រាជការ​ មិន​ស្ដាប់​បង្គាប់​ពល​នគរបាល ​ឬ​មនុស្ស​សេរី​ ឬ​ទំនើង​ជ្រុល​និយម​ ៕

ពន្យល់​ពាក្យ​៖ “ឧទ្ទាម​”

ដោយ៖ ឈូក ស
Cool FM.1007