ប៉ូលីស​ប្រើ​ប្រាស់​ឩស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ដើម្បី​បំបែក​ហ្វូង​បាតុករ​

ក្រិច៖ ​យោង​ទៅ​លើ​ការ​ចុះ​ផ្សាយ​ពី​គេហទំព័រ ​Chanel news Asia​បាន​ឱ្យ​ដឹង​ថា​ប៉ូលីស​បាន​បាញ់​ឩស្ម័ន​បង្ហូរ​ទឹកភ្នែក​ ខណះ​ដែល​មនុស្ស​រាប់​ម៉ឺន​នាក់​នាំ​គ្នា​តវ៉ា ​ប្រឆាំង​ទៅ​នឹង​កំណែ​ទ​ម្រង់​នៃ​ការ​បោះ​ឆ្នោត​។ ប៉ូលីស​ជា​ច្រើ​ន​រូប​បាន​បាញ់​នូវ​ឩស្ម័ន​បង្ហូរ​ទឹ​ក​​ភ្នែក​ ដើម្បី​បំបែក​ក្រុម​អ្នក​តវ៉ា​នៅ​ទីក្រុង ​​អាថែន​ កាល​ពី​ថ្ងៃអាទិត្យ​កន្លង​ទៅ​។ក្រុម​អ្នក​តវ៉ា​នាំ​គ្នា​ប្រឆាំ​ង​ទៅ​ នឹង​ការ​រឹត​ត្បិត​ នូវ​មុន​ការ​បោះឆ្នោត​មួយ​ដោយ​សមាជិក​សភា ​រើរុះ​រ​ចនា​សម្ព័ន្ធ​និង​ ប្រាក់​សោធន​ដ៏​ចម្រូង​ចម្រាស់​មួយ​របស់​ក្រិច​។ក្រុម​អ្នក​តវ៉ា​បាន​ព្យាយាម​នាំ​គ្នា​បិទ​គម្រប​ធុង​នៃ​ឩស្ម័ន​បង្ហូរ​ទឹក​ភ្នែក ​សម្រាប់​បាញ់​មក ​លើ​ក្រុម​អ្នក​តវ៉ា​។ហើយ​ចំពោះ​ក្រុម​អ្នក​តវ៉ា​បាន​ព្យាយាម​តវ៉ា​និ​ង​យក​គ្រាប់​បែក​សាំង​ដើម្បី​សំដៅ​ទៅ​ក្រុម​ប៉ូលីស​ដែល​រារាំង​ពួក​គេ​។ ប៉ូលីស​នៅ​តែ​ព្យាយាម​បាញ់​ឩស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ទៅ​លើ​ហ្វូង បាតុករ ចំណែកឯក្រុមកុប្បកម្មមានចំនួនច្រើនឡើងៗ ។លោកនាយករដ្ឋមន្ត្រី Alexis Tsipras បាននិយាយថាកំណែទម្រង់ដែលត្រូវការចាំបាច់ដើម្បីទប់ស្កាត់ប្រព័ន្ធសោធននិវត្តន៍នេះបានដួលរលំនៅក្នុងប៉ុន្មានឆ្នាំមុន ដើម្បីផ្លាស់ប្តូរក្នុងការការពារការផ្លាស់ប្តូរនៅក្នុងរដ្ឋសភាកាលពីថ្ងៃអាទិត្យកន្លងទៅ។សូមបញ្ជាក់ថាការធ្វើកំណែទម្រង់ដែលត្រូវបានបោះឆ្នោតលើនៅពេលក្រោយកាលពីថ្ងៃអាទិត្យនឹងកាត់បន្ថយការទូទាត់ប្រាក់សោធននិវត្តន៍ខ្ពស់បំផុតរបស់ប្រទេសក្រិកបញ្ចូលចូលគ្នាមូលនិធិសោធននិវត្តន៍ជាច្រើនបានបង្កើនការរួម​ចំណែក​និង​បង្កើន​​ពន្ធ​​លើ​ប្រាក់​ចំណូល​សម្រាប់​អ្នក​មធ្យម​និង​ខ្ពស់​។
ប៉ូលីស​ប្រើ​ប្រាស់​ឩស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ដើម្បី​បំបែក​ហ្វូង​បាតុករ​

ប្រែសម្រួលដោយ៖ កញ្ញា
ប្រភព៖ Channelnewsasia.com