សម្តេច​តេ​ជោ អរគុណ​ឪពុកម្តាយ បង្កលក្ខណៈ​ងាយស្រួល​គ្រប់យ៉ាង​ដល់​កូនៗ រហូត​បានបញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​

ភ្នំពេញ:
​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​កោតសរសើរ​និស្សិត​ទាំងអស់​ដែល​បាន ខិតខំ​សិក្សា​រហូត​បានទទួល​ស​ញ្ញាប​ត្រ​នៅថ្ងៃនេះ និង​សូម​អរគុណ​ឪពុកម្តាយ អ​ណា​ព្យាបាល សាស្ត្រាចារ្យ ថ្នាក់ដឹកនាំ​វិទ្យាស្ថាន ដែល​បាន​យកចិត្តទុកដាក់​គាំទ្រ និង​បង្កលក្ខណៈ​ងាយស្រួល​គ្រប់ យ៉ាង​ដល់​កូនៗ និស្សិត​រហូត​បានបញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​។​

​សម្តេច​បាន​បន្តថា នៅ​ព្រឹក​ថ្ងៃទី ១០ ឧសភា នេះ ខ្ញុំ​សប្បាយចិត្ត​ណាស់​ដែលមាន​កិត្តិយស បានមក​ចូលរួម​ប្រគល់​សញ្ញាបត្រ ដល់​និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា​ចំនួន​៤.១៧៤ នាក់​។

​ពិតប្រាកដ​ណាស់​កត្តា​សន្តិភាព គឺ​បាន​ផ្តល់ឱកាស​អោយ​កម្ពុជា​យើង​អភិវឌ្ឍន៍​ប្រទេសជាតិ ស្រប​ទៅ​និង ការចូលរួម​ពី​វិស័យ​ឯកជន​ដែល​មិនអាច​ខ្វះ​បាន​។ យុទ្ធសាស្ត្រ​នៃ​ការអភិវឌ្ឍ​បណ្តុះបណ្តាល​ធនធាន មនុស្ស​គឺជា​អាទិភាព​សំខាន់បំផុត ដើម្បី​កសាង​ប្រទេសជាតិ​អោយ​ឆាប់​រីកចម្រើន រួមបញ្ចូល​ជាមួយ​យុ​ទ្ខ​សាស្ត្រ​ទឹក ផ្លូវ និង​ភ្លើង​។​

​ខ្ញុំ​សូម​អបអរសាទរ​ចំពោះ​និស្សិត ដែល​បានបញ្ចប់​ការសិក្សា​ទាំងអស់ និង​សូម​ក្មួយៗ​បន្ត​ខិតខំ​សិក្សា ជា​បន្តទៀត ព្រោះ​ការវិវឌ្ឍ​នៃ​ចំណេះដឹង និង​ការកសាង​សមត្ថភាព គឺ​គ្មាន​ដែន​កំណត់​ឡើយ​៕​