ផ្អើល​ព្រោះ​ចាប់បាន​បង្កង​ទម្ងន់​ជាង ១៤៥ គ​.​ក្រ​

ប្រជានេសាទកាណាដា ២ រូប ដោយចៃដន្យចាប់បានបង្កងដ៏ធំសម្បើម មានទម្ងន់ ១៤៥ គ.ក្រ ឯណោះ ។

អ្នកទាំងពីរគឺលោក Rene Kirouac និងបងប្រុស Raymond Bergeron នៅភូមិ St-Ulric Gaspésie ចំណុះខេត្ត Quebec ប្រទេសកាណាដា ។

ក្នុងដំណើរនេសាទត្រី នាតំបន់ទន្លេ Mattane និង St.Lawrence, អ្នកទាំងពីរចាប់បានបង្កងដ៏ធំមួយដោយចៃដន្យ ដែលក្នុងជីវិតរបស់ពួកគេពុំធ្លាប់ឃើញ ។

គេបានដឹងថា គ្រាបងប្អូន២នាក់ធ្វើដំណើរឆ្លងកាត់តំបន់ឆ្នេរសមុទ្រ ដែលមានជញ្ជាំងភ្នំថ្មព័ទ្ធជុវិញ ក៏ស្រាប់តែឃើញសញ្ញាទឹកគួរខ្លាំង ។ តាមបទពិសោធន៍របស់ពួកគេ គឺមានតែបង្កងធំៗទេ ទើបឲ្យសញ្ញាបែបនេះ ក៏សម្រេចចិត្តបោះចុះ ។

ប៉ុន្តែ នៅពេលហ៊ុំសំណាញ់ព័ទ្ធចាប់ ទើបគេឃើញថា នេះជាបង្កងដ៏មហិមាមួយ ដែលពុំអាចចាប់បានដោយសំណាញ់ទេ ទើបពួកគេប្រើកាំភ្លើងប្រមាញ់ ដើម្បីសម្លាប់វា ។ Rene ឲ្យដឹងថា នេះជាជម្រើសដ៏លំបាកក្នុងជីវិតរបស់ខ្ញុំ ។

ផ្អើល​ព្រោះ​ចាប់បាន​បង្កង​ទម្ងន់​ជាង ១៤៥ គ​.​ក្រ​បង្កងទម្ងន់ ១៤៥ គ.ក្រ ប្រវែងជិត ៣ ម៉ែត្រ

បង្កងនេះត្រូវបានបងប្អូន២នាក់ប្រគល់ឲ្យសាកលវិទ្យាល័យ Quebee ទុកស្រាវជ្រាវ និងធ្វើការវាស់ថ្លឹងឲ្យបានត្រឹមត្រូវ ។

សាស្ត្រាចារ្យជីវសាស្ត្រ Denis Langevin នៃសាកលវិទ្យាល័យ Quebee ឲ្យដឹងថា ធម្មតា អម្បូរបង្កង វាច្រើនស៊ីពពួកបង្គាតាមផ្ទៃទឹក ហើយមានប្រវែងពី ១៥ ទៅ ១៦ សង់ទីម៉ែត្រ និង ៨ សង់ទីម៉ែត្រ ។

ការយកគំរូក្នុងក្រពះរបស់បង្កងនេះ បានបង្ហាញនូវលទ្ធផលគួរឲ្យភ្ញាក់ផ្អើល ព្រោះវាយកត្រីធ្វើជា…អាហារ ខណៈពេលជាក់ស្តែងនោះ ត្រីជាគូសត្រូវរបស់បង្កង ។

សាកលវិទ្យាល័យ Quebec បានស្រង់យកព័ត៌មានទាំងអស់ នៅមុនពេលបង្កងដ៏មហិមានេះ ត្រូវបានពន្លះសាច់លក់ ៕

ផ្អើល​ព្រោះ​ចាប់បាន​បង្កង​ទម្ងន់​ជាង ១៤៥ គ​.​ក្រ​