អស់​ស្ទះ​! លេង​រកស៊ី​ដាក់​បម្រាម​តាំងពី​ហ្នឹង​ឡើង (​មាន​វីដេអូ​)​

6 Videos


ថ្ងៃទី ៩ ខែឧសភានេះ កាសែតញូវ អេចប្រេស ដេលី ផ្សាយថា រដ្ឋាភិបាលចិនបានចេញច្បាប់ថ្មី ឱ្យក្រុមវេបសាយដែលបម្រើសេវាអនឡាញ ត្រូវត្រួតពិនិត្យឱ្យបានតឹងរឹង ដោយមិនឱ្យ Post រូបបែបអាសអាភាស ដូចជាការហូបចេក ពិធីការិនី ឬ អ្នករៀបចំកម្មវិធី មិនឱ្យតុបតែងស្លៀកពាក់មិនសមរម្យ និង ការពាក់ស្រោមជើង, ការស្លៀករឹតចេញខោក្នុង សុទ្ធតែត្រូវហាមក្នុងអនឡាញ ។

កាលពីខែមេសាកន្លងទៅនេះ ក្រសួងវប្បធម៌របស់ចិន បានចេញប្រកាសធ្វើការស៊ើបអង្កេតទៅលើការងារក្រុមវេបសាយ កំពូលនិយមមួយចំនួន ដែលបានផ្សាយខ្លឹមសារ និង រូបអាសអាភាស ដែលគេចាត់ទុកថាជាអសីលធម៌បំផ្លាញវប្បធម៌សង្គម ប៉ុន្តែរាល់វេបសាយទាំងនោះ បែរជាទាក់ទាញអ្នកប្រើកាន់តែច្រើនឡើងៗ ។

ដោយឡែក បណ្តាញកាមេរ៉ា (Web Cam) ក្នុងនប្រទេសចិនមួយចំនួនកំពុងពេញនិយម ដែលមានយុវតីខ្លះមានអាយុមិនដល់ ១៨ ឆ្នាំផង បានសន្ទនាគ្នាជាមួយបុរសៗ រួមទាំងស្តាប់បទចម្រៀងចិន និង ជជែកគ្នាតាមអនឡាញយ៉ាងហ៊ឺហា ។

មានអ្នកខ្លះបារម្ភ និង ចោទជាសំណួរថា តើប្រុសៗបរិភោគផ្លែចេក ចៃដន្យបង្ហោះនៅលើអនឡាញយ៉ាងម៉េចទៅវិញ ហើយបើមិនហូបផ្លែចេក ចុះផ្លែត្រសក់បានឬអត់ហ្ន៎ ? សូរ្យកាន្ត (នេវណា)