ស្រី​ស្អាត​ម្នាក់​អស់​សក់​ជិត​មួយ​ចំហៀង​ក្បាល​ដោយសារ​ប្រើ​ក្បាច់​ហូប​ពោត​ខុស​បច្ចេកទេស​(​មាន​វីដេអូ​)

6 Videos


ថ្មីៗនេះគេសង្កេតឃើញអ្នកនិយមលេងកម្មវិធីសង្គម Facebook ទាំងអស់កំពុងមានការចាប់អារម្មណ៍ខ្លាំងជាមួយវីដេអូបង្ហាញពីសមត្ថភាពហូបផ្លែពោតរបស់ស្រីស្អាតម្នាក់ជាមួយម៉ាស៊ីនស្វាន ប៉ុន្តែលទ្ធផលគឺធ្វើឲ្យនាងអស់សក់ស្ទើរមួយចំហៀងក្បាល ។

ការសម្រេចចិត្តធ្វើវីដេអូឃ្លីបហូបផ្លែពោតជាមួយឧបករណ៍ស្វានរបស់ស្រីស្អាតខាងលើនេះគឺបន្ទាប់ពីបានឃើញវីដេអូឃ្លីបរបស់បុរសម្នាក់ដែលបានបង្ហាញសមត្ថភាពពិសេសរបស់គាត់ដោយការហូបផ្លែពោតជាមួយម៉ាស៊ីនស្វាន ហើយចំពោះវីដេអូរបស់បុរសម្នាក់នោះដែរគឺទទួលបានការចូលទស្សនារហូតដល់ខ្ទង់លានដងឯណោះ ។

ចង់ដឹងថា តើសមត្ថភាពហូបពោតជាមួយម៉ាស៊ីនស្វានរបស់បុរស់ម្នាក់នោះអស្ចារ្យប៉ុនណា ទើបធ្វើឲ្យស្រីស្អាតខាងលើសម្រេចចិត្តធ្វើតាមរហូតដល់អស់សក់ សូមមើលវីដេអូបង្ហាញជូនខាងក្រោមនេះទាំងអស់គ្នា ៖ (ប្រភព កូរ៉េប៊ូ) កុសល