Bale គ្មាន​ឈ្មោះ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ប្រកួត​ត្រៀម Euro

Gareth Bale មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​កីឡាករ​ទាំង​២៩រូប​របស់​លោក Chris Coleman គ្រូ​បង្វឹក ក្រុមជម្រើស​ជាតិ​វេល សម្រាប់​ការ​បោះ​ជុំរុំ​ហ្វឹកហាត់​ត្រៀម​អឺរ៉ូ ២០១៦នោះទេ។

 

Bale គ្មាន​ឈ្មោះ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ប្រកួត​ត្រៀម Euro

 

មូលហេតុ​នៃ​អវត្តមាន​តារា​ឆ្នើម​ក្លឹប Real Madrid ដោយសារ​រូបគេ​ជាប់​ភារកិច្ច​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League ថ្ងៃ២៨ ឧសភា នៅ​ទីក្រុង Milan ប្រទេស​អ៊ីតាលី។ ក្រុម​របស់​លោក Chris Coleman នឹង​ទៅ​កម្ដៅ​សាច់ដុំ​នៅ​ទីក្រុង Algarve ថ្ងៃ២៣ ឧសភា មុន​ពេល​ជម្រុះ​កីឡាករ​៦​រូប​ចេញ។

 

បញ្ជី​ឈ្មោះ​កីឡាករ​២៣​នាក់​ចុងក្រោយ​នឹង​ប្រកាស​ថ្ងៃ៣១ ឧសភា ហើយ​បន្ទាប់​មក​ក្រុម​ជម្រើស​ជាតិ​វេល នឹង​ប្រកួត​មិត្តភាព​ជាមួយ​ស៊ុយអែត​ជា​លើក​ចុងក្រោយ​មុន​ហោះ​ទៅ​ប្រទេស​បារាំង។ ​កីឡាករ​មាន​ឈ្មោះ ទៅ​ហ្វឹកហាត់​នៅ​ព័រទុយហ្គាល់​មាន​ដូចជា៖ Hennessy, Fon Williams, Ward, A Williams, Davies, Collins, Chester, Taylor, Gunter, Richards, Dummett, Matthews, Henley, Ramsey, Ledley, Allen, J Williams, Edwards, King, Vaughan, Huws, Robson Kanu, Vokes, Church, Cotterill, G Williams, Bradshaw, Lawrence, Burns៕

 

Bale គ្មាន​ឈ្មោះ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ប្រកួត​ត្រៀម Euro

 

Bale គ្មាន​ឈ្មោះ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ប្រកួត​ត្រៀម Euro

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ BBC