វិធីសាស្ត្រយកឈ្នះអាកាសធាតុក្តៅតាម​បែបវិទ្យាសាស្ត្រ

បច្ចុប្បន្ននេះបញ្ហាបម្រែបម្រួលអាកាសធាតុបានក្លាយជាបញ្ហាប្រឈមរបស់ពិភពលោក ប្រទេសជាច្រើនកំពុងតែរងឥទ្ធិពលកម្តៅ និងគ្រោះធម្មជាតិផ្សេងៗ។ ក្នុងនោះកម្ពុជាយើងក៏កំពុងរងនូវរលកកម្តៅយ៉ាងខ្លាំងផងដែរ។ បើយោងតាម សេចក្តីរាយការណ៍របស់គេហទំព័ររបស់ NASA បានឱ្យដឹងថា នារដូវក្តៅនេះប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍ ជាពិសេសប្រទេសថៃ និងកម្ពុជាទទួលរងរលកកម្តៅដែលធ្វើឱ្យសីតុណ្ហភាពកើនឡើងដល់ ៤៤.៦អង្សារ ដែលបំបែកកំណត់ត្រាកាលពី ឆ្នាំ ២០០០ និង ២០១២។ ទោះជាក្នុងការអធិប្បាយរបស់ NASA មិនបាននិយាយពីកម្ពុជាក្តី ប៉ុន្តែបើមើលទៅតាមផែនទីខាងលើបានបង្ហាញថា កម្ពុជាឆ្នាំនេះក្តៅជាងប្រទេសថៃទៅទៀត។

វិធីសាស្ត្រយកឈ្នះអាកាសធាតុក្តៅតាម​បែបវិទ្យាសាស្ត្រ

មកដល់ខែឧសភាហើយសីតុណ្ហភាពនៅតែមិនព្រមចុះ ដូច្នេះហើយយើងខ្ញុំបានដកស្រងយកគន្លឹះមួយចំនួនក្នុងការយកឈ្នះកម្តៅព្រះអាទិត្យដ៏ក្តៅខ្លាំង។ យើងគ្រប់គ្នាសុទ្ធតែបានដឹងរួចមកហើយនូវវិធីសាស្ត្រទូទៅដូចជាញ៉ាំទឹកឱ្យបានច្រើន កុំញ៉ាំកាហ្វេឬស្រា និងចៀសពីកន្លែងដែលក្តៅខ្លាំង ប៉ុន្តែសម្រាប់ថ្ងៃនេះយើងមិននឹងនិយាយរឿងដដែលៗទាំងនេះទៀតទេ យើងនឹងណែនាំពីវិធីទប់ទល់នឹងកម្តៅតាមបែបវិទ្យាសាស្ត្រវិញម្តង៖

ត្រូវស៊ាំនឹងកម្តៅ

មនុស្សយើងមានសមត្ថភាពពីកំណើតក្នុងការទប់ទល់នឹងកម្តៅថ្ងៃ ប៉ុន្តែបើសិនជាយើងនៅតែក្នុងម្លប់ជាប់រហូតវានឹងធ្វើឱ្យយើងរឹតតែឆាប់ចាញ់កម្តៅ។ ដូច្នេះហើយលោកស្រីសាស្ត្រាចារ្យ Michael Sawka នៅវិទ្យាស្ថានបច្ចេកវិទ្យា Atlanta នៃរដ្ឋ Georgia បានឱ្យដឹងថាមនុស្សយើងត្រូវចំណាយពេលយ៉ាងហោចណាស់ ១០០នាទីក្នុងមួយថ្ងៃ ឱ្យបានពី៤ ទៅ ១០ថ្ងៃ នៅក្រោមកម្តៅថ្ងៃ ដើម្បីឱ្យរាងកាយរបស់យើងសម្របទៅតាមអាកាសធាតុ។

ពង្រឹងសមត្ថភាពបេះដូង

កាលណាបេះដូងរបស់អ្នកដំណើរបានល្អប្រសើរ និងអាចទ្រាំជាមួយនឹងកម្តៅថ្ងៃបានប្រសើរជាងមុន។ ដូច្នេះហើយលំហាត់ប្រាណគឺសំខាន់ខ្លាំងណាស់ ដោយសារតែលំហាត់ប្រាណអាចបង្កើនសីតុណ្ហភាពមធ្យម និងអតិបរមាក្នុងរាងកាយរបស់អ្នក ទើបវាអាចឱ្យទ្រាំនឹងកម្តៅពីខាងក្រៅបាន។ ព្យាយាមហាត់ប្រាណដូចជារត់យឺតៗ ឬធ្វើចលនាផ្សេងៗឱ្យបានយ៉ាងតិច ២០នាទីក្នុងមួយថ្ងៃ។

សម្រាកឱ្យបានគ្រប់គ្រាន់

មានអារម្មណ៍ថាក្តៅខ្លាំងមែនទេ? បន្ទាប់ពីចំណាយពេលក្រោមកម្តៅថ្ងៃក្តៅខ្លាំងអ្នកគួរតែសម្រាកក្នុងម្លប់យ៉ាងហោចណាស់ឱ្យបាន ១៥នាទី ដើម្បីទុកពេលឱ្យចង្វាក់បេះដូងនិងដង្ហើមដំណើរដូចប្រក្រតីវិញ។

ទុកឱ្យរាងកាយបញ្ចេញញើសតាមសម្រួល

វាធម្មជាតិរបស់មនុស្សដែលបែកញើសពេលដែលក្តៅ ដោយសារញើសមានតួនាទីរក្សាតុល្យភាពសីតុណ្ហភាពក្នុងរាងកាយដើម្បីប្រឆាំងនឹងកម្តៅ។ ប៉ុន្តែបើយើងព្យាយាមជូតវាចេញ ឬអង្គុយនៅមុខកង្ហារនោះ វានឹងធ្វើឱ្យអ្នករឹតតែក្តៅ និងអស់កម្លាំង។

កាត់បន្ថយកម្តៅដោយខ្យល់ធម្មជាតិ

សាកល្បងបើកបង្ហួចនៅពេលយប់ដើម្បីឱ្យខ្យល់ធម្មជាតិចេញចូលក្នុងបន្ទប់ រួចហើយបើកកង្ហារតិចៗដើម្បីជំរុញវដ្តដំណើរខ្យល់ចេញចូល៕

ប្រភព៖ bomphot

 

អ្នកនឹងចូលចិត្ត

  • វិធីសាស្ត្រយកឈ្នះអាកាសធាតុក្តៅតាម​បែបវិទ្យាសាស្ត្រ已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:ចំនេះដឹង
Tags: