តូតា​ថា តួ​ប្រុស ប៉ះ​​សុដន់​​នាង​បាន​តែ​៤០% ក្នុង​រឿង “នាយខ្វាក់នាយខ្វិន​ឆ្លងភព”

ខ្សែភាពយន្ត​រឿង “នាយខ្វាក់នាយខ្វិន​ឆ្លងភព” ផលិតកម្ម​ LD picture បាន​សម្ពោធ​ហើយ​កាល​ពី​ល្ងាច​មិញ ដោយ​តារា​សម្ដែង ម៉ាក សែន​សូនីតា ហៅ​​តូតា បាន​សារភាព​ថា ក្នុង​ឈុត​មួយ​តួ​ឯក​ប្រុស​បាន​ចាប់​​ប៉ះ​សុដន់​ខ្លួន ប៉ុន្តែ​​ការ​ចាប់​នោះ​ បាន​ប្រហែល ៤០% ​ប៉ុណ្ណោះ។

 

 

តូតា​ថា តួ​ប្រុស ប៉ះ​​សុដន់​​នាង​បាន​តែ​៤០% ក្នុង​រឿង “នាយខ្វាក់នាយខ្វិន​ឆ្លងភព”

 

ឈុត​​ដែល​លោក ជា សុវណ្ណនរាហ៍ ចាប់​សុដន់ តូតា គឺ​ត្រង់​លោក​សម្ដែង​ជា​តួ​នាយ​ខ្វាក់​នោះ បាន​ជួយ​សង្រោះ​​​តួឯក​ស្រី ពេល​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍ ដោយ​​​លោក​បាន​យក​ដៃ​ស្ទាប់​ និង​​ច្របាច់​សុដន់​តូតា​តែ​ម្ដង ​ក្នុង​ន័យ​មួយ​​​​ជួយ​សង្រោះ ។  បែប​នេះ​ក្ដី តូតា បាន​បញ្ចាក់​ ​ថា  លោក ជា សុវណ្ណារា ធ្វើ​បាន​តែ៤០%​ប៉ុណ្ណោះ។

 

“ប៉ះ​មែន តែ​ប៉ះ​អត់​ទាន់​ដល់(សើច)…​ដូច​ខ្ញុំ​ធ្លាប់​ប្រាប់​បង​ៗ​ហើយ​ថា គ្រាន់​ជា​សិល្បៈ​នៃ​ការ​សម្ដែង វា​មិន​អាច​ដល់​ថ្នាក់​ហ្នឹង​ពេក​ទេ វា​អាច​បាន​ត្រឹម ៤០%”។ តូតា ថ្លែង៕

 

រឿង “នាយខ្វាក់នាយខ្វិនឆ្លងភព” ជា​ខ្សែភាពយន្ត​មួយ​ដែល និយាយ​មិត្តភ័ក្ដិ២នាក់​ ក្នុង​នោះ​​មាន​​ម្នាក់​ជា​មនុស្ស​ខ្វាក់ និង​ម្នាក់​ទៀត​ជា​មនុស្ស​ខ្វិន ដែល​​សាច់​រឿង ស្រដៀង​ទៅ​នឹង​រឿង​​ព្រេង​បូរាណ​ខ្មែរ ប៉ុន្តែ​ត្រូវ​បាន​​យក​មក​កែ​សម្រួល ប្រហែល​ជា​៩៥% ។នេះ​​​​បើ​តាម​​ការ​លើក​ឡើង​របស់ លោក លៀក លីដា ចាងហ្វាង​ផលិតកម្ម​ខាង​លើ។

 

លោក លៀក លីដា បាន​បញ្ជាក់​ថា ចំណុច​ដែល​ដូច​រឿង​ព្រេង​បូរាណ គឺ​ត្រង់​វគ្គ​ដំបូង ប៉ុន្តែ​ចូល​វគ្គ​សម័យ ​គឺ​ខុស​គ្នា​ទាំង​អស់។ លោក​ថា “​បើ​យើង​យក​ទាំង​ដុល ក៏​នាយកដ្ឋាន​ភាពយន្ត មិន​ឲ្យ​ថត​ដែរ គឺ​​​​​យើង​ច្បិច​តែ​ក្បាល​ដំបូង ត្រង់​វគ្គ​បូរាណ​ប៉ុណ្ណោះ ចូល​ដល់​សម័យ​គឺ​ថ្មី​ទាំង​​អស់”។

 

 

តូតា​ថា តួ​ប្រុស ប៉ះ​​សុដន់​​នាង​បាន​តែ​៤០% ក្នុង​រឿង “នាយខ្វាក់នាយខ្វិន​ឆ្លងភព”

 

 

លោក​បាន​បន្ត​ឲ្យ​ដឹង​ថា រឿង “នាយខ្វាក់នាយខ្វិន ឆ្លងភព” បាន​បញ្ចូល​ឈុត​កំប្លែង​​​ប្រហែល៤០% ក្រៅ​ពី​នេះ​ ជា​ឈុត​កម្សត់ ហើយ​ខ្លឹម​សារ​នៃ​សាច់​រឿង គឺ​បាន​លើក​ទឹកចិត្ត​ខ្លាំង ទៅ​​​ជន​ពិការ។

 

ដោយសារតែ​សាច់​រឿង​ទាក់​ទង​នឹង​ជន​ពិការ ផលិតកម្ម​ LD picture មាន​គម្រោង​​នឹង​​យក​ខ្សែភាពយន្ត​មួយ​នេះ ទៅ​ចាក់​​បញ្ចាំង​ជូន​ជន​ពិការ​បាន​ទស្សនា​ដោយ​មិនគិត​ថ្លៃ​ផង​ដែរ ប៉ុន្តែ​ត្រង់​ធ្វើ​នៅ​​​អង្គការ​ណា និង​ពេលវេលា​ណា​ មិន​ទាន់​កំណត់​បាន​នៅ​ឡើយ​ទេ។

 

មាន​តារា​សម្ដែង​​ល្បីៗ​ជា​ច្រើន​​ បាន​ចូល​រួម​សម្ដែង​ក្នុង​រឿង​នេះ ក្នុង​នោះ​មាន​ដូច​ជា នាយ​គ្រឿន អ្នក​នាង ​ប៉េង​ប៉ោង នាយ សានម៉ៅ លោក ជា សុវណ្ណានរាហ៍ ​កញ្ញា ម៉ាក សែន សូនីតា កញ្ញា សាឡាត់ ស្រីឡាង លោង ងួន សុបិន្ត លោក ភុល សុវណ្ណដានីន ជា​ដើម។

 

រឿង “នាយខ្វាក់នាយខ្វិន ឆ្លងភព” នឹង​បើក​ឲ្យ​ទស្សនិកជន​បាន​ចូល​ទស្សនា​ចាប់​ពី​ថ្ងៃ​ទៅ១២ ឧសភា នេះ​តទៅ នៅ​គ្រប់​រោង​ភាពយន្ត​ទំនើប​ទាំង​អស់​ក្នុង​រាជធានី​ភ្នំពេញ៕

 

តូតា​ថា តួ​ប្រុស ប៉ះ​​សុដន់​​នាង​បាន​តែ​៤០% ក្នុង​រឿង “នាយខ្វាក់នាយខ្វិន​ឆ្លងភព”

 

តូតា​ថា តួ​ប្រុស ប៉ះ​​សុដន់​​នាង​បាន​តែ​៤០% ក្នុង​រឿង “នាយខ្វាក់នាយខ្វិន​ឆ្លងភព”

 

តូតា​ថា តួ​ប្រុស ប៉ះ​​សុដន់​​នាង​បាន​តែ​៤០% ក្នុង​រឿង “នាយខ្វាក់នាយខ្វិន​ឆ្លងភព”

 

តូតា​ថា តួ​ប្រុស ប៉ះ​​សុដន់​​នាង​បាន​តែ​៤០% ក្នុង​រឿង “នាយខ្វាក់នាយខ្វិន​ឆ្លងភព”

 

តូតា​ថា តួ​ប្រុស ប៉ះ​​សុដន់​​នាង​បាន​តែ​៤០% ក្នុង​រឿង “នាយខ្វាក់នាយខ្វិន​ឆ្លងភព”

 

 

តូតា​ថា តួ​ប្រុស ប៉ះ​​សុដន់​​នាង​បាន​តែ​៤០% ក្នុង​រឿង “នាយខ្វាក់នាយខ្វិន​ឆ្លងភព”

 

អត្ថបទ៖ ខុត សីហា