នី រតនា លេង​មួយ​ក្បាច់​ធ្វើអោយ​នារីៗ ជ្រួលច្របល់​!

ប៉ុន្មានម៉ោងមុននេះតារាចម្រៀងរូបសង្ហារ នី រតនា បានបង្ហាញរូបថតផ្អែមល្ហែមពីរបុ៉ស្តិ៍រវាងលោក ជាមួយនិងស្រីស្អាតម្នាក់នៅក្នុងហ្វេសប៊ុករបស់លោក ។ រូបភាពស្និទ្ធស្នាលនេះបានធ្វើអោយមហាជនដែល គាំទ្រលោកជាពិេសសនារីៗបានសម្តែងនូវការខកចិត្ត ដោយអ្នកខ្លះបានសួរថា តើជាគូស្នេហ៍របស់ នី រតនា ឬយ៉ាងណា? ។

នី រតនា លេង​មួយ​ក្បាច់​ធ្វើអោយ​នារីៗ ជ្រួលច្របល់​!

សម្លេងដ៏ផ្អែមស្រទន់រួមជាមួយនិងភាពរាក់ទាក់គួបផ្សំនិងរូបសង្ហារផងនោះ បានធ្វើអោយអតីតបេក្ខភាព ជ័យលាភីCambodian Idol នី រតនា ទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនជាច្រើន ។ សន្ទុះនៃ ការគាំទ្ររបស់តារាពន្លកថ្មីម្នាក់នេះ មិនចាញ់តារារៀមច្បងប៉ុន្មានឡើយ ។ ជាពិេសសមាន Fan ជានារីមិន តិចទេ ដែលលួចស្រលាញ់ នី រតនា ។ ប៉ុន្តែថ្មីៗនេះគេបានឃើញ នី រតនា បានបង្ហោះរូបភាព ដែលលោកថត ជាមួយនារីវ័យក្មេងរូបស្រស់ម្នាក់ ដោយកាយវិការស្និទ្ធស្នាល ជាមួយនិងការបង្ហោះពាក្យពេចន៍ថា «With Crush ពេលវេលាបណ្តាលអោយយើងជួបគ្នា» ។

នី រតនា លេង​មួយ​ក្បាច់​ធ្វើអោយ​នារីៗ ជ្រួលច្របល់​!

ក្នុងនោះក៏មានមិត្តភក្តិក្នុងហ្វេសប៊ុកជាច្រើនបាន Comment សួរថា ជាសង្សារមែនហើយ អ្នកខ្លះក៏សសើរថា Sweet ណាស់ ។ ក្នុងនោះក៏មាននារីមួយ ចំនួនសម្តែងការខកចិត្ត ដោយដឹងថា តារាសម្លេងផ្អែមម្នាក់នេះ មានម្ចាស់បេះដូងរួចហើយ ។ ប៉ុន្តែយ៉ាងណារូបថតពីរសន្លឹកនេះគ្រាន់តែជាការសម្តែងចម្រៀងខារ៉ាអូខេរវាង នី រតនា និងតារា សម្តែងរូបស្រស់មា្នក់នៅក្នុងបទចម្រៀងរបស់ផលិតកម្មហង្សមាស ។ នី រតនា ធ្លាប់អះអាង ថា លោកមិន ទាន់មានគូស្នេហ៍ ក៏មិនចង់គិតគូរនៅក្នុងពេលនេះដែរ ។

អ្វីដែលសំខាន់សម្រាប់លោកគឺការងារសិល្បៈ ។ នី រតនា កាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់ទស្សនិកជន ក្រោយពីបទចម្រៀងរបស់លោក បានចេញលក់ជាបន្តបន្ទាប់នៅលើទី ផ្សារ ៕ចេនី