អ្នកលេងអ៊ីនធឺណែត ភ្ញាក់ផ្អើលខ្លាំង ក្រោយស្រីស្អាត ២នាក់ បង្កើតគំនិតថ្មី លក់តែគុជអំពូលភ្លើង

ចិន៖ រឿងរ៉ាវចម្លែកៗ គួរឲ្យភ្ញាក់ផ្អើល តែងតែបានកើតឡើងជារឿយៗ នៅក្នុងប្រទេសចិន និងបានទាក់ទាញចំណាប់អារម្មណ៍ អ្នកនិយមប្រើប្រាស់អ៊ីនធឺណែត ជាច្រើនផងដែរ ដូចជាពេលកន្លងទៅថ្មីៗនេះ មានប្រុសស្អាត មានរូបរាងដ៏រឹងមាំ និងស្រស់សង្ហាម្នាក់ បានមកនៅក្នុងផ្សារ និងស្រីស្អាតម្នាក់សុខចិត្តបោះបង់ការសិក្សា មកធ្វើជា នៅក្នុងផ្សារវិញ ជាដើម។

យ៉ាងណាមិញ នៅពេលថ្មីៗនេះ ស្រីស្អាត សាច់សខ្ចី មានដើមទ្រូង ធំទ្រលុកទ្រលុន ២នាក់ បានលេចមុខចេញមក ជាមួយនឹង គំនិតច្នៃប្រឌិតដ៏អស្ចារ្យ ធ្វើឲ្យអ្នកនិយម លេងអ៊ីនធឺណែត ចាប់អារម្មណ៍ និងភ្ញាក់ផ្អើល យ៉ាងខ្លាំង ដោយពួកនាង បាននាំគ្នាលក់ តែគុជច្រកក្នុងអំពូលភ្លើង។

តែគុជច្រកក្នុងអំពូលភ្លើង ដែលជាគំនិតច្នៃប្រឌិតថ្មីនេះ ត្រូវបានគេដឹងថា បានដាក់លក់ នៅឯកោះតៃវ៉ាន់ ហើយថែមទាំងនាំចេញ ទៅជុំវិញពិភពលោក ទៀតផង។

ទោះបីជាយ៉ាងណាក៏ដោយ ស្រីស្អាតទាំង២នាក់នេះ បានដឹងយ៉ាងច្បាស់ អំពីគន្លឹះដើម្បីទទួលបានជោគជ័យ ក្នុងការរកស៊ីនៅតៃវ៉ាន់ គឺត្រូវបង្កើតអ្វីដែលប្លែក និងគួរឲ្យចាប់អារម្មណ៍ បូករួមទាំង សម្រស់អ្នកលក់ ដើម្បីទាក់ទាញភ្ញៀវ ពីគ្រប់មជ្ឍដ្ឋាន ទាំងអស់៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត

គួររំលឹកផងដែរថា កាលពីពេលថ្មីៗ កន្លងទៅនេះ ត្រូវបានល្បីខ្ទរខ្ទារ នៅក្នុងផ្សារ និងនៅតាម បណ្តាញសង្គមនានា ប៉ុន្តែកាលពីថ្មីៗនេះ ក៏មានប្រុសស្អាត ម្នាក់ថ្មីទៀតហើយ ត្រូវបានអ្នកលេង បណ្តាញសង្គម ជាច្រើននាក់ សរសើរមិនដាច់ ពីមាត់ ពីរូបរាង ដ៏រឹងមាំ និងស្រស់សង្ហា របស់គាត់។

យោងតាមទំព័រហ្វេសប៊ុកមួយ បានបង្ហោះរូបថត ប៉ុន្មានសន្លឹក របស់គាត់ ដែលកំពុងតែ រៀបចំ តៅហ៊ូដាក់លក់ ក្នុងហាង។ ជាមួយនឹងផ្ទៃមុខ និង រូបរាង មាំទាំរបស់បុរស ជាអ្នកលក់តៅហ៊ូ រូបនេះ បានធ្វើឲ្យ អតិថិនជាច្រើន ជាពិសេស នារីៗតែម្តង ឈរចាំទិញតៅហ៊ូ តៗគ្នា មិនឈប់ឈរ ទាល់តែសោះ។

មិនតែប៉ុណ្ណោះ រូបថតដ៏ស៊ិចស៊ី របស់អ្នកលក់តៅហ៊ូ ត្រូវបានល្បីខ្លាំង ពេញបណ្តាញសង្គម ដែលមាន មតិជាច្រើន ហើយភាគច្រើន ជាក្មេងស្រី វ័យជំទង់ បានស្នើរសុំ ឲ្យមិត្តភក្កិ ជូនគេ ទៅទិញតៅហ៊ូ ទៀតផង។ ក្នុងនោះដែរ ក៏មានមតិបុរសម្នាក់ បាននិយាយ បែបលេងសើច ជាមួយនឹង ភរិយា របស់គាត់ថា "យល់យ៉ាងណាដែរ បើសិនជាខ្ញុំ ហ្វឹកហ្វាត់ខ្លួនប្រាណ ឲ្យដូចគាត់ ហើយបន្ទាប់មក ពួកយើងបើកហាង លក់បាយមាន់មួយ?"

ជាងនេះទៅទៀត មានស្រីស្អាតម្នាក់ សុខចិត្តបោះបង់ការសិក្សា មកធ្វើជាវិញ ហើយនាង បានឆក់បេះដូង អ្នកលេងអ៊ិនធើណេត ជាច្រើន នាក់ ឲ្យភ្លឹកមើលសម្រស់របស់នាង ។

នារីមុខគួរឲ្យស្រឡាញ់ វ័យ២៥ឆ្នាំរូបនេះ បានឲ្យដឹងថា នាងជាអតីតសិស្សផ្នែក ទស្សនវិជ្ជា ហើយតែង ធ្វើការ ជាអ្នកលក់សាច់ នៅក្រៅម៉ោង ខណៈ ពេលកំពុងសិក្សា។ ប៉ុន្តែដល់ក្រោយមក នាងបានឈប់រៀន និងចាប់អាជីព ជាអ្នកលក់សាច់ ក្នុងហាង នៅផ្សាររាត្រីនោះតែម្តង។

ដោយសារតែ រូបសម្រស់របស់នាង ស្រស់ស្អាតពេក បានធ្វើឲ្យមនុស្សជាច្រើន បាននាំកូនប្រុស ឬចៅ ប្រុស ណែនាំឲ្យនាងស្គាល់។ ជាមួយគ្នា នោះដែរ នារីម្នាក់នេះ បានបញ្ជាក់ថា នាងតែងតែ ធ្វើឲ្យមុតដៃ ខ្លួនឯងជាច្រើនដង ព្រោះថាជើងជ្រូក គឺធំៗពេក។ ចំពោះគ្រួសារ របស់នាង ក៏ បាន និយាយដែរថា ពួកគេមិនអនុញ្ញាត ឲ្យនាងកាន់កាំបិត នៅផ្ទះនោះទេ ប៉ុន្តែទោះជាយ៉ាងណា ពួកគេក៏បានសរសើរនាង ដែលជាកូនស្រីម្នាក់ ឧស្សាហ៍ព្យាយាម នឹងការងារបែបនេះ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត