ស្តែងមែន! ខ្វះតែបន្តិចប៉ុណ្ណោះ យន្តហោះមួយគ្រឿង នឹងជួបគ្រោះថ្នាក់ ព្រោះតែរន្ទះបាញ់ត្រូវ (មានវីដេអូ)

អារ៉ាប៊ីសាអូឌីត៖ វីដេអូជាក់ស្តែងមួយ បានកំពុងតែធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយក្នុងនោះគឺបានបង្ហាញនូវ ទិដ្ឋភាពដែលយន្តហោះ មួយគ្រឿងប៊ិះតែនឹងជួប ហេតុអាក្រក់ពេលកំពុងហោះហើរ ដោយសារតែរន្ទះបាញ់ ទៅហើយ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា វីដេអូមួយនេះ ត្រូវបានថតដោយមនុស្សម្នាក់ ដោយក្នុងនោះគឺបាន បង្ហាញអំពីទិដ្ឋភាពនៃយន្តហោះ ដឹកអ្នកដំណើរមួយគ្រឿង ប៊ិះតែត្រូវរន្ទះបាញ់ត្រូវ ពោលគឺខ្វះតែបន្តិចប៉ុណ្ណោះ ខណៈពេលដែលវា បានធ្វើដំណើរឆ្លងកាត់ តំបន់មួយដែលស្ថិតនៅ ភាគឥសាននៃប្រទេស អារ៉ាប៊ីសាអូឌីត ជាពេលកំពុងតែមាន ព្យុះភ្លៀងរន្ទះ។ 

បើតាមរបាយការណ៍របស់ កាសែត Ajel បានឲ្យដឹងថា រន្ទះបាញ់គឺបាន បាញ់ខុសបន្តិចពី យន្តហោះមួយគ្រឿងនោះ តែយ៉ាងណាមិញលោក Richard Taylor មកពីក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល បានប្រាប់ឲ្យដឹងថា “បើយើងមើលតាមវីដេអូនោះ យើងពិបាកបែងចែកឲ្យដាច់ណាស់ ថាតើរន្ទះពិតជាបាញ់ចំយន្តហោះនោះ ឬក៏ខុស តែបើតាមខ្ញុំមើល គឺដូចជាបាញ់ចំ ណាស់អញ្ចឹង”។

លោកបានបន្តទៀតថា “យន្តហោះទាំងអស់ ជាធម្មតាគឺផលិត និងកែច្នៃឡើងបានយ៉ាងល្អ ហើយចំពោះភាពធន់នឹង ការវាយប្រហារពីរន្ទះបាញ់ នោះគឺមានភាពល្អឥតខ្ចោះ ដោយគ្មានបញ្ហាអ្វីទាំងអស់។ និយាយឲ្យចំ សុវត្ថិភាពនៃការហោះហើរ ក្នុងពេលមានរន្ទះ គឺកម្រនឹងមាន ផលប៉ះពាល់ខ្លាំងណាស់”។

គូសបញ្ជាក់ផងដែរថា ក្រោយពីវីដេអូមួយនេះ បានបង្ហោះចូលក្នុងទំព័រយូធូប បានធ្វើឲ្យមនុស្សជាច្រើន មានការចាប់អារម្មណ៍ខ្លាំង ដែលមកទល់ពេលនេះ មានចំនួនចូលទស្សនា ច្រើនជាង១៤០,០០០ដង ទៅហើយ។ ក្រៅពីនេះផងដែរ យន្តហោះដែល ជួបនឹងហេតុការណ៍ដ៏គួរឲ្យតក់ស្លុតនោះ គឺមានសុវត្ថិភាព និងហោះដល់គោលដៅ ដោយគ្មានបញ្ហាអ្វីនោះឡើយ៕

តោះចង់ដឹងថាវីដេអូនោះ យ៉ាងណាសូមទស្សនា ទាំងអស់គ្នា៖ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ករណីស្រដៀងគ្នានេះដែរ កាលពីពេលថ្មីៗនេះ  បាញ់យន្តហោះចំនួន ២គ្រឿង ដែលកំពុងហោះហើរនៅលើទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ក្នុងអំឡុងពេល មានព្យុះភ្លៀង កាលពីថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០១៦ កន្លងទៅនេះ ប៉ុន្តែគួរឲ្យសោកស្តាយទិដ្ឋភាពនៃហេតុការណ៍នោះ ត្រូវគេថតបានតែមួយប៉ុណ្ណោះ។

បើតាមវីដេអូឃ្លីប ដែលគេថតបាននោះ បានបង្ហាញឲ្យឃើញ រន្ទះបាញ់ដ៏គួរឲ្យខ្លាច បាញ់ប្រហារទៅលើ យន្តហោះមួយគ្រឿង ដែលកំពុងតែហោះហើរ នៅលើផ្ទៃអាកាស ប៉ុន្តែជាសំណាងល្អ មិនបង្កឲ្យមានគ្រោះថ្នាក់អ្វីកើតឡើងឡើយ ដោយសារតែ យន្តហោះត្រូវបានគេបង្កើតឡើង ដើម្បីអាចប្រឈមមុខ ឬទប់ទល់ នឹងរន្ទះបាញ់បាន ដូច្នេះហើយ អ្នកដំណើរនៅលើយន្តហោះទាំងអស់ បានត្រឹមតែទទួលបានបទពិសោធន៍នៃស្នូរសម្លេងរន្ទះ និងពន្លឺភ្លឺផ្លេក ដែលបាញ់ឆ្លងកាត់ពួកគេ តែប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា យន្តហោះទាំង២គ្រឿង ដែលទទួលរងការវាយប្រហារពីរន្ទះបាញ់ មានមួយគ្រឿង គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍ British Airways និងមួយគ្រឿងទៀត ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍ Icelandair ក្នុងប្រទេសអង់គ្លេស ខណៈយន្តហោះដែលត្រូវគេថតបាននោះ មិនដឹងជាមួយគ្រឿងណា ឲ្យប្រាកដឡើយ។

ទោះបីជាយ៉ាងណា អ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍ British Airways បានប្រាប់ឲ្យដឹងថា «រន្ទះបាញ់ បានកើតឡើងគឺជារឿងធម្មតា ហើយយន្តហោះ គឺត្រូវបានរចនាឡើង ដើម្បីអាចទប់ទល់នឹងពួកវាបាន។ យ៉ាងណាក៏ដោយ យន្តហោះដែលទទួលរងការវាយប្រហារពីរន្ទះបាញ់នោះ នឹងត្រូវទទួលបាន ការត្រួតពិនិត្យឡើងវិញ មុនពេលអាចហោះហើរ ម្តងទៀតបាន»៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ស្តែងមែន! ខ្វះតែបន្តិចប៉ុណ្ណោះ យន្តហោះមួយគ្រឿង នឹងជួបគ្រោះថ្នាក់ ព្រោះតែរន្ទះបាញ់ត្រូវ (មានវីដេអូ)
ទិដ្ឋភាពពេលដែល យន្តហោះកំពុងធ្វើដំណើរ ក្នុងព្យុះភ្លៀងរន្ទះ

ស្តែងមែន! ខ្វះតែបន្តិចប៉ុណ្ណោះ យន្តហោះមួយគ្រឿង នឹងជួបគ្រោះថ្នាក់ ព្រោះតែរន្ទះបាញ់ត្រូវ (មានវីដេអូ)
ទិដ្ឋភាពពេលដែល យន្តហោះប៊ិះតែនឹងត្រូវ រន្ទះបាញ់ចំ

ស្តែងមែន! ខ្វះតែបន្តិចប៉ុណ្ណោះ យន្តហោះមួយគ្រឿង នឹងជួបគ្រោះថ្នាក់ ព្រោះតែរន្ទះបាញ់ត្រូវ (មានវីដេអូ)