តារាម៉ូដែលម្នាក់នេះ មើលពីក្រោយ រាងឡើងហំ ដល់ក្រឡេកមើលចំ ស៊ីអារម្មណ៍អស់រលីងម៉ង

ម៉ាឡេស៊ី ៖ មនុស្សមួយចំនួន មិនថាក្មេង ចាស់ ប្រុសស្រីឡើយ ឃើញស្អាតហើយនរណាក៏ចង់គយគន់មើលដែរ ហើយតែងតែចង់ឃើញពី មុខមាត់រូបសម្រស់ដ៏ស្រស់ស្អាត និងស្រស់សោភារបស់គេ នៅខាងក្រៅជាក់ជាមិនខាន ដោយមិនចង់ឃើញត្រឹមតែ នៅក្នុងបណ្តាញសង្គមផ្សេងៗ ឬក្រោយខ្នងរបស់គេនោះទេ ព្រោះវាអាចធ្វើឲ្យអារម្មណ៍ចេះតែគិតរវើលរវាយតែម្នាក់ឯងបាន។

តួយ៉ាង បើយោងតាមប្រភពសារព័តមាន The Coverage បានធ្វើការចេញផ្សាយ បានឲ្យដឹងថា បុរសម្នាក់ឈ្មោះ Ang Kah Meng ជាជនជាតិម៉ាឡេស៊ី កំពុងតែធ្វើឲ្យអ្នកលេង បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកមួយចំនួន មានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីរូបគាត់បានតុបតែងខ្លួនជាមនុស្សស្រី ស្លៀករ៉ូបពាក់សក់ ជាមួយនឹងការថតរូបម៉ូដែល និងការឌីហ្សាញយ៉ាងស៊ិចស៊ី។ 

យ៉ាងណាមិញ បើក្រឡេកមកមើលរូបថត ថតពីក្រោយខ្នងបញ្ចេញរាង របស់គាត់វិញ មើលហើយធ្វើឲ្យបុរសៗមួយចំនួន ខ្នក់ខ្នាញ់ជាពន់ពេក ជាមួយនឹងការប្រើពន្លឺ ជះទៅលើស្បែករបស់គាត់ ដែលមើលទៅមានសភាពសខ្ចីផងដែរ។

គួរបញ្ជាក់ដែរថា ការថតរូបនេះឡើង គ្រាន់តែជាការថតរូបដាក់ចូលទៅក្នុង អាល់ប៊ុមទស្សនាវដ្តីឈ្មោះ Amazing Turnaround  គ្រាន់តែថា មានមនុស្សជាច្រើនមានការចាប់អារម្មណ៍លើស្ទាយស៊ីអារម្មណ៍របស់គាត់តែប៉ុណ្ណោះ៕ 

ចំណាប់អារម្មណ៍ខ្មែរឡូត៖

ដោយឡែក ជាធម្មតាតារា Kpop ប្រុសភាគច្រើន គឺពួកគាត់សុទ្ធតែមានមុខមាត់ និងរូបរាងស្រស់សង្ហាៗផ្សេងៗពីគ្នា ទៅតាមស្ទាយ៍ ឬបែបបទនៃការតុបតែងខ្លួនរបស់បុគ្គលរៀងៗខ្លួន។

យ៉ាងណាមិញ ខ្មែរឡូតសូមបង្វែរអារម្មណ៍ទស្សនិកជន ឲ្យក្រឡេកមកមើល តារា Kpop ប្រុសទាំងនេះវិញម្តង។ក្នុងនោះ ពេលពួកគាត់តែងខ្លួនជាប្រុស មើលទៅពិតជាសង្ហា និងពោរពេញទៅដោយភាពទាក់ទាញ ប៉ុន្តែនៅពេលដែលពួកគេតែងខ្លួនជាស្រីវិញ សម្រស់ពួកគេ ក៏ស្អាតម៉្យាងមិនចាញ់ស្រីៗប៉ុន្មានដែរ តែក៏ធ្វើឲ្យអ្នកគាំទ្រជាច្រើនអស់សំណើច និងចម្លែកភ្នែកមិនតិចនោះដែរ ទើបហេតុនេះហើយ មានអ្នកគាំទ្រមួយចំនួន បានហៅពួកគេថាជាតារាប្រុសមុខ ២ ទៀតផង៕

ចុចលើ Link ដើម្បីមើលរូបភាពបន្ត៖ តោះមកមើល រូបថតតារា Kpop ប្រុសតែងខ្លួនធ្វើជាស្រី មើលថា Cute ប៉ុណ្ណា!?

ទន្ទឹមនឹងនោះផងដែរ កាលពីថ្មីៗនេះដែរ មានក្មេងប្រុសជំទង់ម្នាក់ កំពុងតែ មានភាពល្បីល្បាញ លើបណ្តាញ Instagram ដោយសារតែ រូបគេ ចូលចិត្តតែងខ្លួន តាមតារាស្រីល្បីៗ

តាមប្រភព ព័ត៌មានបាន ឲ្យដឹងថា ក្មេងប្រុសជំទង់ម្នាក់នេះ ឈ្មោះថា Liam Martin គឺរូបគេ ចូលចិត្ត តែងខ្លួន និងស្លៀកពាក់ តាមតារា ស្រី ល្បីៗមួយចំនួន ដូចជា នាងKim Kardashian នាង Ariana Grande នាង Miley Cyrus នាងBeyonceជាដើម។

ក្នុងនោះដែរ Martin ក៏បានយករូបថតពិត របស់តារាល្បី និងរូបថត របស់គេ មកដាក់ទន្ទឹមគ្នារួចបង្ហោះ ចូលក្នុងបណ្តាញ Instagram ដែលគណនី របស់គេ មានឈ្មោះថា Waverider ។

មិនតែប៉ុណ្ណោះ ចំនួនមនុស្សដែល Follow ក្មេងប្រុសជំទង់នេះ គឺបានកើនឡើង ទៅដល់ ១.៥លាននាក់ ។ ជាមួយគ្នានោះដែរ Martin ក៏បាននិយាយថា "តារាស្រីដែលខ្ញុំ ចូលចិត្តតែងខ្លួន តាមនោះ គឺនាង Miley Cyrus ពីព្រោះ នាងចូលចិត្តតែងខ្លួន បែបឆ្កួតៗ ហើយនៅពេល ខ្ញុំតែងខ្លួន តាមនាង បានធ្វើឲ្យ មហាជន ពេញចិត្ត យ៉ាងខ្លាំង។" 

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុន មានអ្នកFollow នៅក្នុងគណនីInstagram របស់Martin គឺមាន ត្រឹមតែ១១៦,០០០នាក់ តែប៉ុណ្ណោះ ប៉ុន្តែបន្ទាប់ពី គាត់បានតែងខ្លួន តាមតារាល្បីៗ គឺមានអ្នក Follow កើនឡើងជា លំដាប់៕

ចុចលើ Link ដើម្បីមើលរូបភាពបន្ត៖ ក្មេងប្រុសជំទង់ម្នាក់ ក្លាយជា​មនុស្ស ល្បីក្នុងInstagram ដោយសារ ចូល ចិត្ត តែងខ្លួន តាមតារាស្រី(​រូបភាព)

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload