ញាក់សាច់! គ្រាន់តែសម្លៀកបំពាក់ និងរបស់ប្រើប្រាស់ផ្សេងៗ របស់ Park Bom​ ថ្លៃកប់ពពកយ៉ាងនេះ!

កូរ៉េខាងត្បូង៖ តារាចម្រៀងស្រី Park Bom សមាជិកក្រុម 2NE1 ជាតារាមួយ ដែលត្រូវបានគេដឹងថា នាងចូលចិត្តលេងស្ទាយខ្លួន តាមបែបអ៊ឺរ៉ុប រាល់ពេលឡើងឆាកម្តងៗ។ ចុះតើប្រិយមិត្តដឹងថា ឈុតសម្លៀកបំពាក់ និងរបស់ប្រើប្រាស់របស់នាងនិមួយៗ តើមានតម្លៃប៉ុន្មានដែរ?

កាលពីម្សិលមិញនេះ មានទំព័រហ្វេសប៊ុកមួយ បានបង្ហាញពីតម្លៃនៃសម្លៀកបំពាក់ ស្បែកជើង កាបូប គ្រឿងអលង្ការ និងរបស់ប្រើប្រាស់មួយចំនួនទៀតរបស់នាង។ 

ចំពោះម៉ូតសម្លៀកបំពាក់របស់នាង Park Bom សុទ្ធតែជាម៉ាកល្បី ដូចជា ម៉ាក Versace ម៉ាកChanel ម៉ាកPrada និងម៉ាកល្បីៗជាច្រើនទៀត។ មិនតែប៉ុណ្ណោះ បើក្រឡេកមើលតម្លៃវិញ គឺពិតជាថ្លៃកប់ពពក ដែលមានឈុតសម្លៀកបំពាក់របស់នាងខ្លះ មានតម្លៃទៅដល់រាប់ម៉ឺនដុល្លារឯណោះ៕

ចង់ដឹង តម្លៃនៃសម្លៀកបំពាក់ និងរបស់ប្រើប្រាស់ផ្សេងទៀត របស់នាង Park Bom ថ្លៃយ៉ាងណា តោះតាមដានទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា កាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០១៦ កន្លងទៅនេះ នាង Park Bom បានធ្វើឲ្យអ្នកគាំទ្រ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលឃើញរូបសម្រស់របស់នាង ដែលបានផ្លាស់ប្តូរមួយទំហឹង។

កាលពីចុងឆ្នាំ ២០១៥ កញ្ញា Park Bom បានធ្វើឲ្យប្រិយមិត្តគាំទ្រទាំងអស់ ភ្ញាក់ផ្អើលរួចម្តងមកហើយ នៅក្នុងកម្មវិធីប្រគល់ពាន់រង្វាន់ប្រចាំឆ្នាំ Mnet Asian Music Award 2015 ដែលកញ្ញា បានលេចមុខលើឆាកតន្រ្តីសារជាថ្មីម្តងទៀត។

ជាការពិតណាស់ ការបង្ហាញមុខនៅលើឆាកតន្ត្រីម្តងទៀត របស់ Park Bom បានធ្វើឲ្យមានភាពចម្រូងចម្រាសជាខ្លាំង នៅក្នុងបណ្តាញសង្គមនានា អំពីការកែសម្ផស្សរបស់នាង ដែលមើលទៅ ពិតជាខុសប្លែកខ្លាំងមែនទែន ស្ទើរតែមើលមិនចង់ស្គាល់។ បើយោងតាមប្រភពព័ត៌មានមួយចំនួន បានឲ្យដឹងថា អ្នកគាំទ្រជាច្រើន មានការព្រួយបារម្ភអំពីសុខភាពរបស់នាងខ្លាំងណាស់ ពីព្រោះតែនាងបានធ្វើការកែសម្ផស្សអស់ជាច្រើនដង ដោយភាពប្រថុយប្រថាន និងគ្រោះថ្នាក់ ទើបបណ្តាលឲ្យសភាពមុខមាត់របស់នាងមានការផ្លាស់ប្តូរ ខ្លាំងគួរឲ្យអាសូរបែបនេះ។

ទន្ទឹមនឹងនេះផងដែរ មហាជនមួយចំនួន បានឃើញរូបថតថ្មីរបស់កញ្ញ Park Bom ដែលបានឆ្លងកាត់មុខកំបិតអស់ជាច្រើនដង ប្រែក្លាយទៅជាមនុស្សម្នាក់ផ្សេងទៀត ជាហេតុធ្វើឲ្យមនុស្សមួយចំនួន ដែលធ្លាប់តែចង់វះកាត់កែសម្ផស្ស ប្តូរចិត្តលែងចង់ហ៊ានតទៅទៀត។

ប៉ុន្តែមិនថាយ៉ាងណា សង្ឃឹមថា ការវិលត្រឡប់មកវិញ ជាមួយនឹងអ៊ាល់ប៊ុមថ្មី របស់ 2NE1 ក្នុងពេលឆាប់ៗខាងមុខនេះ នឹងអាចបម្រើអារម្មណ៍ទស្សនិកជន សារជាថ្មីម្តងទៀត៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload