ក្រុមហ៊ុន Canon ប្រគល់អំណោយសប្បុរសធម៌ ដល់សមាគមគ្រូពេទ្យស្ម័គ្រ ចិត្តយុវជនសម្តេចតេជោ (TYDA)

ភ្នំពេញ៖ ក្នុងគោលបំណងចូលរួមកិច្ចការងារសង្គម និងគាំទ្រដល់សកម្មភាព មនុស្សធម៌ លើការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ នៅតាមទីជនបទដោយឥតគិតថ្លៃ នាល្ងាចថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០១៦នេះ ក្រុមហ៊ុន Canon បានប្រគល់អំណោយសប្បុរសធម៌ ជាទឹកប្រាក់ចំនួន ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។ 

លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានថ្លែងថា បេសកកម្មរបស់សមាគមគឺ ផ្តល់សេវាសុខាភិបាលដល់ប្រជាពលរដ្ឋក្រីក្រដោយមិន គិតប្រាក់ មិនប្រកាន់និន្នាការនយោបាយ ឫសាសនាអ្វីឡើយ។
កន្លងមកយើងបានចុះព្យាបាលទៅតាមទីជនបទ បណ្តាខេត្តនានា តាមអង្គការក្មេងកំព្រា តាមរោងចក្រ មិនតែប៉ុណ្ណោះ សមាគមបានបញ្ជូនអ្នកជម្ងឺដែលមានសភាពធ្ងន់ធ្ងរ មកព្យាបាលបន្តនៅភ្នំពេញ។
លោកបានបញ្ជាក់ថា ក្នុងនាមសមាគម និងប្តេជ្ញាក្នុងការផ្តល់សេវាសុខាភិបាលមនុស្សធម៌ ជូនដល់ប្រជាពលដើម្បីលើកកម្ពស់សុខភាពប្រជាជន និងរួមចំណែក ការកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋាភិបាល ហើយសង្ឃឹមថាក្រុមហ៊ុន Canon និងនៅជាដៃគូ បន្តកិច្ចសហប្រតិបត្តិការនេះជាមួយសមាគមបន្តទៅទៀត។
លោក Konishi ប្រធានក្រុមហ៊ុនCanon Singapore បានឲ្យដឹងថា ក្រុមហ៊ុនCanon នៅក្រុមហ៊ុន Canon, យើងបានប្រកាន់យកទស្សនវិជ្ជានៃ kyosei ដែលមានន័យថាការរស់នៅនិង ធ្វើការរួមគ្នានៅក្នុងភាព សុខដុមល្អជារឿងធម្មតា ហើយលោករីករាយណាស់ ដែលមានឱកាស បានចូលរួមជួយឧបត្ថម ទៅដល់សមាគម ដោយសាតែ លោកបានឃើញផ្ទាល់ អំពីសកម្មភាពមនុស្សធម៌នានា របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ដែលបានចុះជួយព្យាបាលជម្ងឺផ្ទាល់ទៅដល់ប្រជាពលរដ្ឋក្រីក្រនៅតាមមូលដ្ឋាន ទូទាំងប្រទេស ដោយមិនយកថវិកា ។ 

សូមរំលឹកដែរថា នេះជាលើកទីពីរហើយដែលក្រុមហ៊ុន Canon ប្រគល់អំណោយសប្បុរសធម៌ដល់ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ក្រុមហ៊ុន Canon ប្រគល់អំណោយសប្បុរសធម៌ ដល់សមាគមគ្រូពេទ្យស្ម័គ្រ ចិត្តយុវជនសម្តេចតេជោ (TYDA)

ក្រុមហ៊ុន Canon ប្រគល់អំណោយសប្បុរសធម៌ ដល់សមាគមគ្រូពេទ្យស្ម័គ្រ ចិត្តយុវជនសម្តេចតេជោ (TYDA)