វាយ​តម្លៃ​ចិត្ត​មនុស្ស​ តាម​គោលការណ៍​ចិត្ត​វិទ្យា

ក្នុងដំណើរការប្រាស្រ័យទាក់ទងគ្នាក្នុងជីវភាពប្រចាំថ្ងៃនេះ មនុស្សនៅជុំវិញខ្លួនយើង ពួកគេតែងសម្ដែងអាកប្បកិរិយាប្លែកៗពីគ្នា ដែលសកម្មភាពទាំងនោះ ជាសញ្ញាណអាចបញ្ជាក់ពីសភាពផ្លូវចិត្តរបស់បុគ្គលបាន។

ដោយឈរលើគោលការណ៍ទាំង ៦យ៉ាងខាងក្រោម លោកអ្នកអាចនឹងស្វែងយល់បន្ថែម ពីការគិត និងលក្ខណៈខាងក្នុងរបស់ មិត្តភ័ក្ដិ បាន៖

1. នៅពេលនរណាម្នាក់គេងច្រើន មិនថាពេលណា កន្លែងណា ចូរប្រាកដថា មនុស្សម្នាក់នោះគឺកំពុងឯកោហើយ។

2. នៅពេលមនុស្សម្នាក់មិនសូវចេះមាត់ក ហើយបើពេលគាត់និយាយ នោះគាត់ខំប្រឹងនិយាយយ៉ាងលឿន ចូរសម្គាល់ថា គេកំពុងព្យាយាមលាក់អាថ៌កំបាំងអ្វីម៉្យាងហើយ។

3. បើមនុស្សម្នាក់មិនអាចយំដោយបើកជំហរបាន នោះគេជាមនុស្សទន់ខ្សោយហើយ។

4. បុគ្គលដែលញ៉ាំអាហារ បែបប្លែកៗ ត្រូវគិតថាគេតែងតែស្ថិតនៅក្រោមសម្ពាធ។

5. ពេលមានគេសួរអ្វីទាក់ទងនឹងខ្លួនយើង ទោះគេម្នាក់នោះរវល់ប៉ុណ្ណាក៏ដោយ ចូរច្បាស់ក្នុងចិត្តថា គេស្រឡាញ់យើងហើយ។

6. មនុស្សម្នាក់ដែលសើចខ្លាំងហួសហេតុ សូម្បីតែរឿងឡប់ៗយ៉ាងណាក៏ដោយ សូមកត់ចំណាំថា មនុស្សម្នាក់នោះកំពុងតែក្រៀមក្រំយ៉ាងខ្លាំង ក្នុងជម្រៅចិត្តរបស់គេ។

ដោយ៖ NEA
ប្រភព៖ ViralBuzz


  • វាយ​តម្លៃ​ចិត្ត​មនុស្ស​ តាម​គោលការណ៍​ចិត្ត​វិទ្យា已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:បច្ចេកវិទ្យា
Tags: