ជនល្មើស​សម្លាប់​ម្តាយ​មីង​ប្លន់​ទ្រព្យ ត្រូវ​ជាប់ពន្ធនាគារ​មួយជីវិត​

ជនល្មើស​សម្លាប់​ម្តាយ​មីង​ប្លន់​ទ្រព្យ ត្រូវ​ជាប់ពន្ធនាគារ​មួយជីវិត​



​ភ្នំពេញ​ ៖ ​ជនល្មើស​ម្នាក់​ដែល​ធ្វើ​សកម្មភាព​សម្លាប់​ម្តាយមីង​សាច់ថ្លៃ​ ប្លន់​ទ្រព្យសម្បត្តិ ត្រូវ​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ក្រោម​ការចោទប្រកាន់​ពីបទ​ឃាតកម្ម​គិតទុក​ជាមុន តាម​មាត្រា​២០០​នៃ​ក្រមព្រហ្មទណ្ឌ។ ទោះបីយ៉ាងណា​នៅ​ចន្លោះ​ពេលនេះ​ជនល្មើស បាន​ប្តឹង​មក​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ ដើម្បី​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។

បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​របស់​ជនជាប់ចោទ​ឈ្មោះ ឆៃ យក់​លាភ អាយុ​៣៣​ឆ្នាំ ត្រូវបាន​លោក ញូ​ង ធុល អនុប្រធាន​សាលាឧទ្ធរណ៍ សម្រេច​បដិសេធ​ចោល​កា​លពី​ព្រឹក​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៦ រួច​សម្រេច​បន្ត​ឃុំខ្លួន​ជនជាប់ចោទ​ក្នុង​ពន្ធនាគារ​ដដែល ។​

​មន្ត្រី​ពន្ធនាគារ​ព្រៃ​ស បាន​ឲ្យ​ដឹង​ថា ជនជាប់ចោទ​ឈ្មោះ ឆៃ យក់​លាភ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត។

​ប្រភពព័ត៌មាន បញ្ជាក់​ថា ជនជាប់ចោទ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៤ ក្រោយ​គេចខ្លួន​ជាង​៥​ខែ បន្ទាប់ពី​ធ្វើ​សកម្មភាព​សម្លាប់​ម្តាយមីង​ឈ្មោះ ធី ម សុខ គីម អាយុ ៣៣ ឆ្នាំ មុខរបរ លក់ ផ្លែឈើ នៅ​ចំណុច​ភូមិ ចុង ថ្នល់ ខា លិច សង្កាត់ ទឹកថ្លា ខណ្ឌ សែន សុខ កាលពី ថ្ងៃ ០៤ ខែសីហា ឆ្នាំ ២០១៤៕

ជនល្មើស​សម្លាប់​ម្តាយ​មីង​ប្លន់​ទ្រព្យ ត្រូវ​ជាប់ពន្ធនាគារ​មួយជីវិត​