យប់មិញឃាត់ខ្លួន​អ្នកបើកបរ​មានជាតិស្រវឹង ​៣៨៧​នាក់

រាជធានីភ្នំពេញ ៖ ​លទ្ធផលត្រួតពិនិត្យរយ:ពេល:៧៨លើក ​នៅទូទំាងប្រទេស​កម្ពុជាកាលពីយប់ថ្ងៃទី០៩​ ឧសភាម្សិលមិញ​សមត្ថកិច្ច​​បាន​ឃាត់ខ្លួនអ្នកបើកបរយានយន្តចំនួន ​៣៨៧នាក់(រថយន្តចំនួន៩២នាក់ក្នុង​នោះស្រ្តី៣នាក់ ​និងអ្នកបើកបរ​ម៉ូតូចំនួន​២៩៥នាក់)។ 

បើតាមរបាយការណ៍របស់​អគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃក៍​បានបង្ហាញទៀតថា ​លទ្ឋផលត្រួតពិនិត្យ​អ្នកបើកបរ​មាន​​ជាតិស្រវឹង​កាលពីយប់មិញ​​ យានយន្តដែលបានធ្វើការ​​ត្រួតពិនិត្យសរុប៨៤៨គ្រឿង​ (ម៉ូតូ៥៨៦គ្រឿង) ​ក្នុងនោះអប់រំអ្នក​បើក​បរដែលមាន​អត្រាជាតិស្រវឹងក្រោម ​០,២៥ ចំនួន៥នាក់ ( រថយន្ត៣នាក់) ​ពិន័យអ្នកបើកបរដែល​មានអត្រាជាតិស្រវឹង ចាប់ពី​០,២៥ ដល់០,៣៩ ​មីលីក្រាមចំនួន១នាក់ (រថយន្ត) ​ឃាត់អ្នកបើកបរស្រវឹងចំនួន១២នាក់ ​ក្នុងនោះអ្នកបើកម៉ូតូ១០នាក់ ​ដែលមាន​ជាតិ​ស្រវឹង​​ពី០,៥០ ដល់​ ១,១៥ MgL/ខ្យល់ ​និងអ្នកបើករថយន្ត២​នាក់ ដែលមាន​ជាតិ​ស្រវឹង​ពី០,៨៣ ​ដល់ ១,៣៩ ​MgL/ខ្យល់ ៕