អ្នក​ប្រើ​បណ្ដាញ​សង្គម​ផ្ញើ​ក្តី​ស្រលាញ់​ចំពោះ​ម្ដាយ ក្នុងឱកាស​ទិវា​មាតា​អន្តរជាតិ​

:
​ខណៈដែល​ទិវា​មាតា​អន្តរជាតិ​នៅ​ថ្ងៃទី ០៨ ឧសភា​ នា​ចុង​សប្តាហ៍​កន្លងទៅនេះ អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​នានា​ជាពិសេស​គឺ​ទំព័រ Facebook បាន​សម្ដែង​ក្តី​ស្រលាញ់ ក៏ដូចជា​ការដឹងគុណ​របស់ខ្លួន​ចំពោះ​ម្ដាយ តាមរយៈ​ការផ្ញើ​សា​ការថតរូប​និង​ទិញ​កាដូ​អា​នុ​ស្សាវ​រី​យ៍​សម្រាប់​អ្នក​ម្តាយ​ជាដើម​។​

​ទន្ទឹមនឹងនេះ ដើម្បី​ជាការ​អបអរ​ទិវា​មាតា​អន្តរជាតិ​នេះ Pond’s (​ផនស៍​) ដែលជា​ម៉ាក​ផលិតផល​ថែរក្សា​ស្បែក​មុខ​ដែល​ឈាន​មុខជា​អន្តរជាតិ ក៏បាន​បង្កើតជា​ទំព័រ​ពិសេស​របស់ខ្លួន​មួយ​ឈ្មោះថា “Mom Is Miracle”​ដែល​មានន័យថា “​អ្នក​ម្តាយ​ជា​ស្ត្រី​ដ៏​អស្ចារ្យ​” ថែម​ទៀតផង ។ នៅលើ​ទំព័រ​នោះ Pond’s បាន​បង្ហោះ​ខ្សែ​វីដេអូ​ខ្លី​មួយ​ដែល​បង្កប់​នូវ​ខ្លឹមសារ​អប់រំ​ពី​ការ​រំលឹក​គុណ​ការដឹង​ពី​ទោសកំហុស​នានា​ដែលជា​កូន​បាន​ធ្លាប់ធ្វើ​ខុស​និង​មានការ​ផ្ញើ​សា​ក្តី​ស្រលាញ់​ពី​កូនៗ​ចំពោះ​ម្ដាយ ក៏ដូចជា​ទឹកចិត្ត​ម្ដាយ​ដែលមាន​ចំពោះ​កូន​វិញ ។​

​កញ្ញា សយ ម៉ូ​នី​កា ដែល​បាន​ចូលរួម​ក្នុង​ខ្សែ​វីដេអូ​នោះ បាន​ព័ណ៌នា អំពី​ម្ដាយ​របស់ខ្លួន​ដូច្នេះ​ថា​៖ “​ម្ដាយ គឺជា​បុគ្គល​ដ៏​អស្ចារ្យ​ហើយ គាត់​ជា​ព្រះ​រស់ ព្រោះ​ម្ដាយ​ខ្ញុំ គាត់​ដើរតួ​ជា​ឪពុក​ផង គាត់​ដើរតួ​ជា​ម្ដាយ​ផង ។

​ចំណែកឯ​លោកស្រី សំ សុជាតា វិញ​បាន​ថ្លែង​ទាំង​អួលដើមក និង​ស្រក់​ទឹកភ្នែក ថា​៖ “​ខ្ញុំ​ចង់​សូមទោស​ម៉ាក់ ។ ជួនកាល កូន​បាន​និយាយ​អ្វី​ឆ្គាំឆ្គង​លើ​ម៉ាក់ កូន​សូមទោស ។ កូន​អរគុណ​ម៉ាក់​ខ្លាំង ដែល​បាន​តែងតែ​ជួយ​មើលថែទាំ​កូន​តាំងពី​តូច ហើយ​មិន​ត្រឹមតែ​ហត់​នឹង​មើល​កូន​ទេ ហត់​មើល​កូន​របស់​កូន (​ចៅ​)​ទៀត​” ។​

​ខ្សែ​វីដេអូ ដែលមាន​រយៈពេល​ជិត ៥ នាទី​នេះ ត្រូវបាន​ទទួល​ការ​ទស្សនា​រាប់ម៉ឺន​នាក់ និង​មាន​អ្នក​ចែករំលែក​ជាច្រើន​ផងដែរ ដោយ​ម្នាក់​បានបង្ហាញ​ពី​ចំណាប់​ក៏ដូចជា​បង្ហាញ​ពី​មនោសញ្ចេតនា​ការស្រឡាញ់​ដែលមាន​ចំពោះ​ម្តាយ​របស់ខ្លួន​ផងដែរ​។​

​ចង់​ដឺ​ង​ថា​ខ្លឹមសារ​លំអិត​ពី​វីដេអូ Momis Miracle នេះ មាន​អត្ត​ន័យ​ជ្រាលជ្រៅ​កំរិតណា អ្នក​អាច​ចូលទៅ Link ខាងក្រោម​នេះ​៖ https://www.facebook.com/MomisMiracle/videos/1579397332390938/?__mref=message_bubble