សាម​សុង​នឹង​បញ្ចេញ​ទូរស័ព្ទ​J5 ​និង​J7​ដែលមាន​រូប​អង្គរវត្ត​នៅ​ពាក់​កណ្តាលខែ​នេះ​

ភ្នំពេញ​:
​សាម​សុង​នឹង​ប​ញេ្ច​ញ​ទូរស័ព្ទ​ស៊េរី​ថ្មី​នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ដោយ​អេក្រង់ និង​ប្រអប់​មាន​រូប​ប្រាសាទអង្គរវត្ត​ជាមួយនឹង icon​រាង​ផ្ការំដួល​ដើម្បី​ជាការ​ចូលរួមចំណែករ​ក្សា​នូវ​បេ​តិក​ភ័​ណ្ឌ​ជាតិ​និង​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​ឲ្យ​ពិភពលោក​ទាំងមូល​បាន​ស្គាល់​កាន់តែ​ច្រើនជាង​មុន​។​

​លោក Seungho Choi​អគ្គនាយក​ក្រុមហ៊ុន​សាម​សុង​ថៃ​អេ​ឡិច​ត្រូ​និ​ច​ប្រចាំ​នៅ​កម្ពុជា និង​ឡាវ​បានអោយដឹងថា​៖«​ដូចដែល​លោកអ្នក​បានឃើញ​នៅពេលនេះ​យើង​បាន​រចនា​ប្រអប់​និង​screen saver របស់​សាម​សុង​J5​និង​J7​ឲ្យ​មាន​រូប​ប្រាសាទអង្គរវត្ត​ដែល​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​នូវ​ទូរស័ព្ទ​មួយ​ដែលមាន​ភ្ជាប់​មកជា​មួយ​នូវ​និមិត្តរូប​ជាតិខ្មែរ​ពិតប្រាកដ​ហើយ​យើង​ចង់​ចែករំលែក​ដល់​ប្រជាជន​ខ្មែរ​គ្រប់ៗ​គ្នា​។​»

​សាម​សុង​J5​និង​J7​មាន​គែម​ផលិត​ពី​លោហៈ​ហើយ​មាន​កាមេរ៉ា​ក្រោយ​ទំហំ​13​មេ​ហ្កា​ភិ​ច​សែ​ល​និង​អា​ភិ​ច​ឆឺ​1,9 ព្រមទាំង​ភ្លើង (flash)LED​ចំណែកឯ​កាមេរ៉ា​មុខ​វិញ​មាន​ទំហំ​រហូតដល់​ទៅ​5​មេ​ហ្កា​ភិ​ច​សែ​ល​ព្រម​ទាំ​មាន​ភ្លើង (flash)​ហើយ​អា​ភិ​ច​ឆឺ​មាន​1,9 ដូចគ្នា​។​

​លោក​Seungho Choi​បានបញ្ជាក់​បន្ថែមទៀត​ថា​៖ «​យើង​នឹង​បរិច្ចាគ​ចំណូល​ចំនួន​1​មុ​ឺ​ន​រៀល​ពី​ការលក់​សាម​សុង​J3, J5,J7​នីមួយៗ​និង​ទូរ​ស័​ទ្ទ​សាម​សុង​ដែលមាន​ប្រអប់​រូប​ប្រាសាទអង្គរវត្ត សម្រាប់​ការអភិរក្ស​និង​ថែរក្សា​ប្រាសាទអង្គរវត្ត​ដែល​ជាស​ម្ប​តិ្ត​វប្បធម៌​របស់​ប្រជាជន​កម្ពុជា​។​»

​ទូរស័ព្ទ​សាម​សុង​Galaxy J5 (2016)​មាន​អេក្រង់​Super Amoled​ទំហំ​5,2​អុ​ី​ន​ចំណែកឯ​ថ្ម​វិញ​មាន​ថាមពល​រហូតដល់​ទៅ​3100mAh ដែល​អាច​ដេ​ាះ​ចេញពី​ទូរស័ព្ទ​បាន​។​វា​មាន​ទំហំ​145,7​មី​លី​មែត្រ​គុណ​នឹង​72,3​មី​លី​ម៉ែត្រ​ហើយ​មាន​ទំងន់​ត្រឹមតែ 158 ក្រាម​ប៉ុ​ណ្ណេ​ាះ​។​

​ចំណែកឯ​ទូរស័ព្ទ​សាម​សុង​Galaxy J7 (2016)​មាន​អេក្រង់​Super Amoled​ទំហំ​5,5​អុ​ី​ន​មាន​ថាមពល​ថ្ម​រហូតដល់​ទៅ​3100mAh​ដែល​អាច​ដេ​ាះ​ចេញពី​ទូរស័ព្ទ​បាន​។​វា​ទំហំ​មី​លី​ម៉ែត្រ​151,7​មី​លី​ម៉ែត្រ​គុណ​និង​76 មី​លី​ម៉ែត្រ​ហើយ​មាន​ទំងន់​ត្រឹមតែ​169​ក្រាម​ប៉ុ​ណ្ណេ​ាះ​។​
​ទូរស័ព្ទ​ទាំង​2​មាន​រេ​៉​ម​2GB​និង​អង្គ​ចងចាំ​រហូតដល់​ទៅ​16 GB ហើយ​អាចដាក់​បន្ថែម​អង្គ​ចង​ចាំង​រហូតដល់​ទៅ​128 GB​។​ទូរស័ព្ទ​ទាំង​2​នេះ​សុទ្ធតែ​អាច​ប្រើប្រាស់​បាន​សុ​ី​ម​2 ហើយ​នឹងមាន​វត្តមាន​ក្នុង​ប្រ​ទេ​កម្ពុជា​នៅ​ថ្ងៃទី​១១​ខែឧសភា​ឆ្នាំ​២០១៦​ដោយមាន​តម្លៃ​ច​ន្លេ​ាះ​ពី​២៥០​ដុល្លា​អា​មេ​រិច​ទៅ​២៩០​ដុល្លា​អា​មេ​រិច​ប៉ុ​ណ្ណេ​ាះ​។​

សាម​សុង​នឹង​បញ្ចេញ​ទូរស័ព្ទ​J5 ​និង​J7​ដែលមាន​រូប​អង្គរវត្ត​នៅ​ពាក់​កណ្តាលខែ​នេះ​

សាម​សុង​នឹង​បញ្ចេញ​ទូរស័ព្ទ​J5 ​និង​J7​ដែលមាន​រូប​អង្គរវត្ត​នៅ​ពាក់​កណ្តាលខែ​នេះ​

សាម​សុង​នឹង​បញ្ចេញ​ទូរស័ព្ទ​J5 ​និង​J7​ដែលមាន​រូប​អង្គរវត្ត​នៅ​ពាក់​កណ្តាលខែ​នេះ​