ថ្ងៃ​គម្រប់​ព្រះជន្ម ៦៣ យាង​ចូល ៦៤ ព្រះវស្សា នឹង​អុជ​កាំជ្រួច​អបអរសាទរ​ព្រះ​រាជពិធី​ចម្រើន​ព្រះជន្ម ព្រះករុណា​

ភ្នំពេញ:
​សេចក្តីជូនដំណឹង​រប​ស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ ស្តីពី​ការ អុជ​កាំជ្រួច​អបអរសាទរ​ព្រះ​រាជពិធី​ចម្រើន​ព្រះជន្ម ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​គម្រប់​ព្រះជន្ម ៦៣ យាង​ចូល ៦៤ ព្រះវស្សា​។​

​ក្នុង​ថ្ងៃ​គម្រប់​ព្រះជន្ម ៦៣ យាង​ចូល ៦៤ ព្រះវស្សា ដែល​នឹង​ប្រព្រឹត្តទៅ​នៅពេល​ខាងមុខនេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ នឹងមាន​ការចាត់តាំង​អុជ​កាំជ្រួច​នា​ថ្ងៃទី​១៤ ខែឧសភា​ឆ្នាំ​២០១៦ វេលា​ម៉ោង ៧​យប់ នៅមុខ​ព្រះបរមរាជវាំង​។

សូម​ថ្វាយ​ព្រះរាជ​សព្វ​សាធុការពរ និង​ព្រះ​រាជកុសល ថ្វាយ​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ឱកាស​ប្រារព្ធ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម គម្រប់​៦៣ យាង​ចូល​៦៤​ព្រះវស្សា។ សូម​ព្រះករុណា​ជា​អម្ចាស់​មាន​ព្រះ​ពលានុភាព​ខ្លាំងក្លា ព្រះ​កាយពល​មាំមួន ព្រះ​បញ្ញាញាណ​ភ្លឺ​ថ្លា ព្រះ​ជន្មាយុ​យឺនយូរ ដើម្បី​គង់​ប្រថាប់​ក្នុង​បរម​រាជសម្បត្តិ គង់​ជា​ម្លប់​ដ៏​ត្រជាក់​របស់​ប្រជារាស្ត្រ​ខ្មែរ​យូរអង្វែង​ត​រៀង​ទៅ កុំបី​ឃ្លៀង​ឃ្លាត​ឡើយ។

ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ ន​រោ​ត្ដម​-​សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា ទ្រង់​ជា​ព្រះរាជបុត្រ​របស់​ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​នរោត្ដម សីហនុ និង​សម្ដេច​ព្រះរាជ​អគ្គមហេសី ន​រោ​ត្ដម មុនីនាថ សីហនុ។ ព្រះអង្គ​ត្រូវ​បាន​ក្រុមប្រឹក្សារាជសម្បត្តិ​ជ្រើសតាំង​ជា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បន្ត​ពី​ព្រះបិតា ក្រោយ​ពេល​ដែល​ព្រះអង្គ​បាន​ដាក់​រាជ្យ កាល​ពី​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០០៤។ មុន​ពេល​ឡើង​សោយរាជ្យ ព្រះបាទ​សីហមុនី ល្បីល្បាញ​ដោយ​ស្នាព្រះហស្ត​របស់​ទ្រង់​ជា​ឯកអគ្គរាជទូត​វប្បធម៌​នៅ​អង្គការ​យូនេស្កូ​(UNESCO) និង​ជា​គ្រូបង្ហាត់​របាំ​បុរាណ​ដ៏​ចំណាន។

ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ ន​រោ​ត្ដម សីហមុនី ទ្រង់​ព្រះរាជ​សម្ភព​នា​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​១៩៥៣ នា​រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា។ ទ្រង់​ជា​ព្រះរាជបុត្រ​ច្បង​របស់​សម្ដេចព្រះ ន​រោ​ត្ដម សីហនុ និង​ព្រះ​មាតា​ព្រះនាម ន​រោ​ត្ដម មុនីនាថ សីហនុ។ ព្រះអនុជ​ព្រះអង្គ​ព្រះនាម ន​រោ​ត្ដម ន​រិ​ន្ទ្រ​ពង្ស (​សោយ​ទិវង្គត​)​។ ព្រះ​អង្គជា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន បន្ត​រាជសម្បត្តិ​ពី​ព្រះ​រាជបិតា។ នៅពេល​នៃ​ព្រះរាជ​សូត្រ​ទ្រង់​ និង​ព្រះអនុជ​របស់​ព្រះអង្គ មាតា​របស់​ទ្រង់ គឺជា​ពលរដ្ឋ​ខ្មែរ​ដែល​មាន​ដើមកំណើត​បារាំង​-​គស និង​ខ្មែរ ដែល​ជា​ព្រះ​មហេសី​មួយ​អង្គ​ក្នុង​ចំណោម​មហេសី​របស់​ព្រះបាទ​នរោត្តម​-​សីហនុ បន្ទាប់ពី​បាន​ក្លាយ​ជា​គូ​នឹង​គ្នា​នឹងនរ​ ចាប់តាំងពី​ថ្ងៃ​ដែល​ទ្រង់​បាន​ជួបគ្នា​នៅ​ឆ្នាំ​១៩៥១ នៅ​ពេល​នោះ​ កញ្ញា ​ម៉ូ​និ​ច​-​អ៊ី​ហ្ស៊ី ​ដែល​មាន​វ័យក្មេង​បាន​ឈ្នះ​ជ័យលាភី​លេខ​មួយ​ក្នុង​ការ​ប្រកួត​បវរកញ្ញា​ថ្នាក់​ជាតិ។​ [១] ទ្រង់​ត្រូវ​បាន​ផ្ដល់​គោរមងារ​ជា​អ្នក​ម្នាង និង​ព្រះនាម “​មុនីនាថ​“​ នៅ​ក្នុង​ពេល​រៀប​អភិសេក​របស់​ទ្រង់​ជាមួយ​ព្រះបាទ​នរោត្តម​-​សីហនុ នៅ​ឆ្នាំ​១៩៥២។ បន្ថែម​ទៀត ម្ចាស់ក្សត្រី​មុនីនាថ​ គឺជា​ព្រះ​នត្តា​ក្ស​ត្រី​ចុង​នៃ​ព្រះអង្គម្ចាស់ នរោត្តម​-​ដួង​ចក្រ​ចុងក្រោយ និង​ជា​កូនស្រី​នៃ​លោកស្រី​ប៉ុ​ម​-​ពាង និង​ជា​កូន​ប្ដី​ទី​ពីរ​របស់​គាត់ ​គឺ​លោក​ហ្ស​ង់​-​ផ្វ្រ​ង់​ស្វ័​រ​-​អ៊ី​ហ្ស៊ី ធនាគារិក​សញ្ជាតិ​បារាំង​-​អ៊ីតាលី។ ​[២]សម្ដេច​ព្រះ​នរោត្តម សីហមុនី ​មាន​ព្រះរៀម ​និង​ព្រះអនុជ​ម្តាយ​ទីទៃ​សរុប​ចំនួន​១៣​អង្គ។ ព្រះអង្គ​មាន​ព្រះអនុជ​បង្កើត​តែមួយ​អង្គ​គត់ ​គឺ​សម្ដេច​នរោត្តម និ​ន្ទ្រ​ពង្ស​(១៩៥៤–២០០៣)។​

អំឡុង​រដ្ឋប្រហារ​ឆ្នាំ​១៩៧០​ ដោយ​លោក​សេនាប្រមុខ​លន់ នល់ ព្រះអង្គ​ស្ដេច​គង់​នៅ​ប្រទេស​ឆេ​កូ​ស្លូ​វ៉ា​គី។ ក្នុង​ឆ្នាំ​១៩៧៥ ព្រះអង្គ​ទ្រង់​យាង​ចាក​ចេញពី​ទីក្រុង​ប្រាគ និង​បាន​ចាប់​ផ្តើម​ការសិក្សា​ទាក់ទង​នឹង​វិស័យ​ភាពយន្ត​នៅ​ប្រទេស​កូរ៉េខាងជើង។ នៅក្នុង​ឆ្នាំ​១៩៧៧ ព្រះអង្គ​យាង​មាតុ​ភូមិនិវត្តន៍​មកកាន់​ប្រទេស​កំណើត​វិញ។ ភ្លាមៗ​នោះ​ខ្មែរក្រហម​ដែល​កំពុង​កាន់​អំណាច​បា​ន​ប្រឆាំង​នឹង​រាជា​និយម និង​បាន​ឃុំ​ព្រះអង្គ​នៅក្នុង​ព្រះបរមរាជវាំង​ជាមួយ​ព្រះរាជវង្សានុវង្ស​ដទៃទៀត​រហូតដល់​ឆ្នាំ​១៩៧៩​ ក្រោម​ការ​អន្តរាគមន៍​ពី​សំណាក់​ប្រទេស ខណៈ​ប្រទេស​កម្ពុជា​ត្រូវ​បាន​ប្រទេស​វៀតណាម​វាយ​រំដោះ​ផង​នោះ។ នៅ​ឆ្នាំ​១៩៨១ ព្រះអង្គ​ទ្រង់​យាង​ទៅកាន់​ទីក្រុង​ប៉ារីស​ដើម្បី​បង្ហាត់​បង្រៀន​របាំបាឡេ និង​បាន​ទទួល​ព្រះ​តួនាទី​ជា​ប្រធាន​សមាគម​របាំ​ខ្មែរ។ ព្រះអង្គ​ទ្រង់​គង់នៅ​ប្រទេស​បារាំង​ជិត​២០​ឆ្នាំ ប៉ុន្តែ​ព្រះអង្គ​បាន​យាង​ទៅ​ទីក្រុង​ប្រាគ​ជារឿយៗ​ ជាទី​ដែល​ព្រះអង្គ​បាន ចំណាយ​ពេល​យ៉ាងច្រើន​ក្នុង​ព្រះជន្ម​ក្មេង​វស្សា។ ព្រះ​អង្គជា​ព្រះមហាក្សត្រ​តែមួយគត់​ដែល​មាន​ព្រះ​សមត្ថភាព​មាន​ព្រះ​សុ​វ​ណ្ណី​ជា​ភាសា​ឆេ​ក។​

នៅក្នុង​ឆ្នាំ​១៩៩៣ ព្រះអង្គ​ត្រូវ​បាន​តែងតាំង​ជា​ប្រតិភូ​កម្ពុជា​ប្រចាំ​អង្គការ​យូនេស្កូ ដែល​មាន​ទី​ស្នាក់ការ​នៅ​ទីក្រុង​ប៉ារីស ​ប្រទេស​បារាំង ជាទី​ដែល​ព្រះអង្គ​មាន​ប្រជាប្រិយភាព​ចំពោះ​ការ​តស៊ូ​ធ្វើការ​យ៉ាង​ស្វិតស្វាញ និង​ភក្ដីភាព​ចំពោះ​វប្បធម៌​កម្ពុជា។ ព្រះអង្គ​ធ្លាប់​បាន​បដិសេធ​ចំពោះ​ការ​តែង​តាំង​ព្រះ​អង្គជា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​បារាំង។ [៣]នៅ​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០០៤ ព្រះអង្គ​ត្រូវ​ជ្រើសរើស​ដោយ​សមាជិក​ទាំង​៩​អង្គ​នាក់​នៃ​ក្រុមប្រឹក្សា រាជ​សម្បត្តិ ជា​ផ្នែក​មួយ​នៃ​ដំណើរ​ការ​យ៉ាង​ឆាប់រហ័ស និង​សមស្រប ក្រោយពី​ដំណឹង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៃ​ការដាក់រាជ្យ​នៃ​សម្ដេចព្រះ នរោត្តម សីហនុ កាល​ពី​មួយ​សប្ដាហ៍​មុន។ ការ​ជ្រើសរើស​នេះ ​គឺ​ស្របតាម​ការយល់ព្រម​ពី​សំណាក់​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​សម្ដេចក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ ព្រះប្រធាន​រដ្ឋសភា​ដែល​ជា​ព្រះរៀម​ម្តាយ​ទីទៃ​នៃ​ព្រះមហាក្សត្រ​ថ្មី ដែល​បុគ្គល​ទាំងពីរ​សុទ្ធ​តែ​ជា​សមាជិក​នៃ​ក្រុមប្រឹក្សារាជសម្បត្តិ។ សម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី ទ្រង់​ឡើង​គ្រង​រាជសម្បត្តិ​នៅ​ថ្ងៃ​សុក្រ ទី​២៩ ខែតុលា ឆ្នាំ​២០០៤។ នា​ឆ្នាំ​១៩៥៩ ដល់​១៩៦២ ព្រះអង្គ​បាន​ចូល​សិក្សា​នៅ​សាលា​បឋមសិក្សា​ន​រោ​ត្ដម​, វិទ្យាល័យ​ដេ​កាត នៅ​រាជធានី​ភ្នំពេញ។ បន្ទាប់មក ព្រះអង្គ​ត្រូវ​បាន​ព្រះ​រាជបិតា​បញ្ជូន​ទៅ​ទីក្រុង​ប្រា​ហ្ក (Prague) ប្រទេស​ឆេ​កូ​ស្លូ​វ៉ា​គី កាលពី​ឆ្នាំ​១៩៦២។ នៅ​ទីនោះ​ព្រះអង្គ​បាន​ចូល​រៀន​នៅ​សាលាបឋមសិក្សា​, វិទ្យាល័យ និង​សាលា​តូរ្យតន្ត្រី ដែល​ទ្រង់​បាន​សិក្សា​ផ្នែក​តន្ត្រី និង​របាំ​បុរាណ​រហូតដល់​ឆ្នាំ​១៩៧៥។ ព្រះអង្គ​ស្ទាត់ជំនាញ​ខាង​ភាសា​សាស្ត្រ ដោយ​ទ្រង់​ចេះ​ភាសា​បារាំង និង​ឆែក​យ៉ាង​ស្ទាត់ជំនាញ។ ក្រៅពីនេះ ទ្រង់​ក៏​អាច​ប្រាស្រ័យ​ភាសា​អង់គ្លេស និង​រុស្សី​បាន​យ៉ាង​ប្រសើរ​ផង​ដែរ។ នៅក្នុង​ឆ្នាំ​១៩៧៥ ព្រះអង្គ​បាន​ចាក​ចេញពី​ប្រា​ហ្ក ដើម្បី​ទៅ​សិក្សា​ផ្នែក​ខ្សែភាពយន្ត នៅ​ប្រទេស​កូរ៉េខាងជើង ហើយ​បន្ទាប់មក​ទ្រង់​បាន​ត្រឡប់​ចូល​មាតុភូមិ​វិញ​នៅ​ឆ្នាំ​១៩៧៧។ នៅ​ឆ្នាំ​១៩៨១ ព្រះអង្គ​បាន​ផ្លាស់​ទៅ​ប្រទេស​បារាំង ដើម្បី​បង្រៀន​របាំ​បា​ឡេ ហើយ​បន្ទាប់មក​ព្រះអង្គ​ធ្វើជា​ប្រធាន​សមាគម​របាំ​ខ្មែរ។ ព្រះអង្គ​ទ្រង់​គង់នៅ​ប្រទេស​បារាំង​អស់​រយៈពេល​ជាង​២០​ឆ្នាំ។

ព្រះរាជ​គោរមងារ​មុន​ពេល​ដែល​ទ្រង់​ក្លាយជា​ព្រះមហាក្សត្រ ព្រះអង្គ​មាន​គោរមងារ​ជា “​ស្ដេច​ក្រុមឃុន​” ដែល​ព្រះមហាក្សត្រ ព្រះបាទ​សម្ដេចព្រះ​ន​រោ​ត្ដម សីហនុ ទ្រង់​ព្រះរាជទាន ​នា​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​១៩៩៤ បន្ទាប់មក​ត្រូវ​បាន​តំឡើង​ជា “​សម្ដេចព្រះ​បរមនាថ​” នា​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០០៤។ ព្រះ​រាជាភិសេក​ បន្ទាប់ពី​ព្រះបិតា​ទ្រង់ សម្ដេចព្រះ​ន​រោ​ត្ដម សីហនុ ទ្រង់​ដាក់រាជ្យ​សម្បត្តិ ព្រះអង្គ​ត្រូវ​បាន​ក្រុមប្រឹក្សារាជសម្បត្តិ ជ្រើសតាំង​ជា​ឯកច្ឆន្ទ ជា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បន្ត​រាជ្យ​ពី​ព្រះបិតា។ ព្រះ​រាជពិធី​រាជាភិសេក​ព្រះ​អង្គជា​ផ្លូវការ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ក្នុង​ព្រះបរមរាជវាំង ក្រុងភ្នំពេញ នា​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០០៤។​

ព្រះបរមនាម​ក្នុង​រាជ្យ​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី គឺ​ ៖

“​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី សមាន​ភូមិ​ជាតិ​សាសនា រ​ក្ខ​តខ​ត្តិ​យា ខេមរា​រដ្ឋ​រាស្ត្រ ពុទ្ធិ​ន្ទ្រា​ធ​រា​មហាក្សត្រ ខេមរា​ជ​នា សមូ​ហោ​ភាស កម្ពុជ​ឯករាជ​រដ្ឋ​បូរ​ណ​សន្តិ សុភ​ម​ង្គ​លា សិរី​វិ​បុ​លា ខេមរា​ស្រី​ពិ​រាស្ត្រ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី​” ប្រែ​សេចក្ដី​ថា ​៖“​អ្នកបម្រើ​មាតុភូមិ សាសនា ប្រជាជាតិ និង​ប្រជារាស្ត្រ​ខ្មែរ ដោយ​ស្វាមីភ័ក្តិ និង​ភក្ដីភាព។ មហាក្សត្រ​ដែល​ព្រះពុទ្ធ និង​ព្រះឥន្ទ្រ​លោក​ឧបត្ថម្ភ​។ អ្នក​រួបរួម​ខេមរជន​ទាំងអស់​។ អ្នកការពារ​ឯករាជ្យ បូរណភាព​ទឹកដី និង​សន្តិភាព​របស់​កម្ពុជា ព្រមទាំង​សុភមង្គល សេរីភាព និង​វិបុលភាព របស់​ប្រជារាស្ត្រ​ខ្មែរ​។ ​” ព្រះនាម​របស់​ព្រះអង្គ គឺ​បាន​មក​ពី​ការ​ផ្សំគ្នា​រវាង ព្រះនាម​របស់​ព្រះ​មាតាបិតា​ព្រះអង្គ​គឺ សីហ (​សីហនុ​) និង មុនី (​មុនីនាថ​)។​ ភាសា ក្រៅពី​ភាសា​ខ្មែរ ព្រះករុណា​ស្ដេច​ទ្រង់​អាច​ប្រើប្រាស់​ភាសា​ឆេ​ក បារាំង និង​អង់គ្លេស​យ៉ាង​ស្ទាត់ជំនាញ។​

បន្ទាប់ពី​ក្លាយជា​ព្រះមហាក្សត្រ​គ្រប់គ្រង​លើ​ប្រជារាស្ត្រ​ខ្មែរ​ជាង​១៥​លាននាក់​មក ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី តែងតែ​យាងចុះ​សាកសួរ​សុខទុក្ខ​ប្រជារាស្ត្រ​ព្រះអង្គ ដែល​នេះ​ជា​ការ​បំពេញ​ព្រះ​តួនាទី ជា​ព្រះមហាក្សត្រ​ប្រកបដោយ​ទសពិធរាជធម៌ ដូច​ព្រះមហាក្សត្រ​នានា ក្នុង​សម័យ​អង្គរ។

ឆ្លៀតឱកាស​ចម្រើន​ព្រះ​ជន្មាយុ​៦៣ យាង​ចូល​៦៤​ព្រះវស្សា​នេះ ​សូម​ថ្វាយព្រះពរ ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង សូម​ព្រះអង្គ​មាន​ព្រះ​ជន្មាយុ​យឺនយូរ ព្រះ​សុខភាព​មាំមួន ព្រះ​បញ្ញាណ​ឈ្លាសវៃ ដើម្បី​គង់​ជា​ម្លប់​ដ៏​ត្រជាក់​របស់​ប្រជានុរាស្ត្រ​ទូទាំង​ប្រទេស​អស់​កាល​ជា​យូរអង្វែង​ត​រៀង​ទៅ៕

ថ្ងៃ​គម្រប់​ព្រះជន្ម ៦៣ យាង​ចូល ៦៤ ព្រះវស្សា នឹង​អុជ​កាំជ្រួច​អបអរសាទរ​ព្រះ​រាជពិធី​ចម្រើន​ព្រះជន្ម ព្រះករុណា​

ថ្ងៃ​គម្រប់​ព្រះជន្ម ៦៣ យាង​ចូល ៦៤ ព្រះវស្សា នឹង​អុជ​កាំជ្រួច​អបអរសាទរ​ព្រះ​រាជពិធី​ចម្រើន​ព្រះជន្ម ព្រះករុណា​

ថ្ងៃ​គម្រប់​ព្រះជន្ម ៦៣ យាង​ចូល ៦៤ ព្រះវស្សា នឹង​អុជ​កាំជ្រួច​អបអរសាទរ​ព្រះ​រាជពិធី​ចម្រើន​ព្រះជន្ម ព្រះករុណា​