Facebook ឈ្នះក្តីនៅប្រទេសចិន រឿងក្រុមហ៊ុនមួយដាក់ឈ្មោះស្រដៀងនឹងខ្លួនគឺ face book

(ប៉េកាំង)៖ តុលាការទីក្រុងប៉េកាំង បានចេញសាលក្រមមួយ ដោយអនុវត្តន៍តាមការចោទប្រកាន់ របស់ក្រុមហ៊ុន Facebook ប្រឆាំងនឹងក្រុមហ៊ុនចិនមួយ ដែលដាក់ស្លាកយីហោថា ជានិមិត្តសញ្ញា នាំឲ្យមានការយល់ច្រឡំជាមួយនឹងបណ្តាញសង្គមយក្ស ដ៏ល្បីល្បាញបំផុតនៅ លើសកលលោកមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅយប់ថ្ងៃចន្ទ ទី០៩ ខែឧសភា ឆ្នាំ២០១៦។
Facebook ឈ្នះក្តីនៅប្រទេសចិន រឿងក្រុមហ៊ុនមួយដាក់ឈ្មោះស្រដៀងនឹងខ្លួនគឺ face book
នៅក្នុងសាលក្រមរបស់តុលាការបានសរសេរថា ក្រុមហ៊ុន Zhongshan Pearl River ដែលជា ម្ចាស់ស្លាកយីហោ face book ខាងលើនេះបានរំលោភ លើក្រមសីលធម៌ ដោយមានចេតនា ចង់ធ្វើឲ្យដូច និងចម្លងស្លាកយីហោរបស់ក្រុមផ្សេងទៀត ដែលកំពុងមានកេរ្តិ៍ឈ្មោះល្បីល្បាញបំផុត។ ហេតុដូច្នេះតុលាការមានសិទ្ធិ ចាត់ការរឿងនេះទៅតាមច្បាប់។

គួរបញ្ជាក់ថាក្រុមហ៊ុន Zhongshan Pearl River បានចុះឈ្មោះសុំសិទ្ធិប្រើឈ្មោះយីហោងហាង face book កាលពីឆ្នាំ ២០១៤ បន្ទាប់មកក៏ត្រូវបានក្រុមហ៊ុន Facebook ធ្វើការប្តឹងតែម្តង ពីការរំលោភសិទ្ធិលើស្លាកយីហោ។ បើទោះបីជា Facebook ត្រូវបានបិទនៅប្រទេសចិន កាលពីថ្មីៗនេះក៏ដោយ ប៉ុន្តែឥឡូវវាអាចនឹងត្រូវបើកឲ្យដំណើរការវិញ បន្ទាប់ពីពាក្យរិះគន់ បានកើនឡើងជាលំដាប់៕

ប្រភព៖ Fresh News

អ្នកនឹងចូលចិត្ត

  • Facebook ឈ្នះក្តីនៅប្រទេសចិន រឿងក្រុមហ៊ុនមួយដាក់ឈ្មោះស្រដៀងនឹងខ្លួនគឺ face book已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:ជីវិតនិងសង្គម
Tags: