ដឹងអត់!​ ប្រុសៗ​ចូលចិត្ត​ប្រើ​លេស​ដោះសារ​អ្វីខ្លះ ​ពេល​អ្នក​តាម​ទាន់

បុរស​មួយ​ចំនួន​តែងតែ​ចង់​មាន​ស្រី​ផ្សេង ​ក្រៅពី​ប្រពន្ធ​ខ្លួន​ឯង​។ ​ប៉ុន្តែ​គ្មាន​បុរស​ណា​ម្នាក់​ចូល​ចិត្ត​ឲ្យភរិយា​ខ្លួន​តាម​ទាន់​នោះទេ។ ​ហើយ​នៅ​ពេល​ភរិយា​តាម​ទាន់ ​ពួកគេ​ចូល​ចិត្ត​ដោះសារ​យក​រួចខ្លួន។​ ទីបំផុត ​គ្មាន​អ្នក​ណា​ម្នាក់​ចង់​ក្លាយ​ជា​មនុស្ស​មាន​កំហុស​ឡើយ។

ខាង​ក្រោម​នេះ​ នឹង​បង្ហាញ​ពីការ​ដោះសារ​ ស្ដាប់​ហើយ​គួរឲ្យ​អស់​សំណើច​មួយ​ចំនួន​របស់​បុរសៗ​ នៅ​ពេល​ភរិយា​ខ្លួនតាម​ទាន់ ​ក្នុង​ពេល​កំពុង​គេង​ជាមួយ​ស្រីផ្សេង។

ប៉ុន្តែ​កុំទាន់​កាត់​សេចក្តី​លើអ្នក​ណា​ម្នាក់ ​ព្រោះ​ពួកគេ​អាចនឹង​មាន​មូល​ហេតុ​ផ្ទាល់​ខ្លួន​របស់​ពួកគេ។​ ប៉ុន្តែ​ទីបំផុត ​ភាព​ផិត​ក្បត់​នៅតែ​ជាភាព​ផិតក្បត់ ​ហើយ​គ្មាន​ស្រីណា​ម្នាក់​អាច​លើក​លែង​ទោស​ឲ្យ​ស្វាមី​ដែល​គេង​ជា​មួយ​ស្រី​ផ្សេង​ផ្ទាល់​នឹង​ភ្នែក​ខ្លួន​ឯង​បែប​នេះបាន​ឡើយ។

នាងតែងតែមិនអើពើនឹងតម្រូវការរបស់ខ្ញុំ
បុរសៗ​មួយ​ចំនួន​និយាយថា ​តម្រូវ​ការ​ផ្លូវកាយ ​និងផ្លូវ​ចិត្ត​របស់​ពួកគាត់​មិន​បាន​ដូច​បំណង។​ ក្នុង​ករណីនេះ ​ពួក​គាត់​អាច​សុំលែង​លះ ​ឬដោះ​ស្រាយ​បញ្ហា​ផ្ទុយពី​ការផិត​ក្បត់។

ភាពធុញទ្រាន់ធ្វើឲ្យខ្ញុំធ្វើបែបនេះ
នេះ​គ្រាន់តែ​ជាលេស​មួយ។ ​ប្រសិន​បើអ្នក​ធុញ​ទ្រាន់​នឹង​ភរិយា​របស់​អ្នក ​ត្រូវចាំថា ​ភរិយា​របស់​អ្នក​ក៏ធុញ​ទ្រាន់​នឹង​អ្នកដែរ។ ​ការ​ផិត​ក្បត់​មិនគួរ​ជា​ហេតុ​ផល​មួយ​នេះទេ។

ខ្ញុំនិយាយថា ទេក្នុងពេលចាប់ផ្តើមដំបូង ប៉ុន្តែ…
បុរស​មួយ​ចំនួន​តាំង​ខ្លួន​ជា​មនុស្ស​គ្មាន​កំហុស ​និង​និយាយ​ថា ​ពួក​គាត់​ត្រូវបាន​ស្រី​ផ្សេង​បង្ខំ ​ដូច្នេះ​ពួក​គាត់​ត្រូវ​សម្រេច​ចិត្ត​មាន​អ្នកថ្មី។ ​បើទោះ​បីជា​ វាជា​ការពិត​ក៏ដោយ ​តែវា​មិនមែន​ជារឿង​ល្អ​ឡើយ។

ខ្ញុំគ្រាន់តែចង់លួងលោមនាងប៉ុណ្ណោះ
បុរសៗ​មួយ​ចំនួន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ ​នៅ​ពេល​គាត់​ចង់​លួង​លោម ​ផ្តល់​សន្តិភាព ​និងក្តី​ស្រឡាញ់​ឲ្យទៅ​ស្រីផ្សេង​ដែល​ត្រូវ​ការវា។ ​ប្រសិន​បើជា​ករណីនេះ ​ត្រូវ​សុំការ​អនុញ្ញាត​ពី​ភរិយា​របស់​អ្នក​ ជាមុន​សិន ​មុន​នឹង​ផ្តល់​ការ​លួង​លោម​មិត្ត​ស្រី​របស់​អ្នក។ ​តើការ​លួង​លោម​មាន​ន័យថា ​គេង​ជាមួយ​ស្រីម្នាក់​នេះ​មែនទេ?

ភរិយារបស់ខ្ញុំយកការងាររបស់នាងជាធំ
ប្រសិន​បើ​ភរិយា​របស់អ្នក​ផ្តោត​តែទៅ​លើ​ការងារ ​ផ្តល់​ភាព​សំខាន់​ខ្លាំង​តែទៅ​លើ​ការងារ​របស់​នាង ​និងមិន​អើពើ​នឹងអ្នក ​អ្នកគួរ​និយាយ​ជាមួយ​នាង​ពី​បញ្ហា​នេះ។ ​ប្រសិន​បើនាង​នៅតែ​មិនខ្វល់​នឹងអ្នក ​អ្នកអាច​មាន​ជម្រើស​ផ្សេង​ដើម្បី​បន្ត​ដំណើរ​ទៅមុខ​ទៀត។ ​ហេតុអ្វី​ត្រូវផិត​ក្បត់​នាង?

ភរិយារបស់ខ្ញុំយកចិត្តទុកដាក់តែទៅលើកូនៗ
ពិត​ប្រាកដ​ណាស់ ​កូនៗ​របស់អ្នក​តែងតែ​ទទួល​បានការ​យក​ចិត្ត​ទុកដាក់​ច្រើន​ជាង​អ្នក។ ​អ្នក​ជា​មនុស្ស​ធំអាច​មើល​ថែខ្លួន​ឯងបាន។ ​នាង​ធ្វើនេះ​ត្រឹម​ត្រូវហើយ ​បើអ្នក​ផិតក្បត់​ភរិយា​ដែល​ស្មោះត្រង់ ​និងគួរ​ឲ្យ​ស្រឡាញ់​បែបនេះ ​ជារឿង​មួយ​អាក្រក់​បំផុត។

ភរិយារបស់ខ្ញុំតែងតែដោះសារថាឈឺក្បាល
នៅ​ពេល​អ្នកចង់​បង្កាត់​ភ្លើង​ស្នេហ៍ ​ភរិយា​របស់អ្នក​តែងតែ​ដោះសារ​ថាឈឺ​ក្បាល។ ​ហេតុអ្វី​មិន​ព្យាយាម​ព្យាបាល​អាការៈ​ឈឺក្បាល​របស់នាង? ​ធ្វើការ​ម៉ាស្សា ​ឬព្យា​បាល​ភាព​តានតឹង​របស់នាង។ ​ឬបើ​សិន​ជានេះ​ ជាការ​ដោះសារ​ពិត​ប្រាកដ​មែន ​ដើម្បី​គេច​វេស​ពីការ​គេង​ជាមួយ​អ្នក ​អ្នក​អាច​សួរពី​បញ្ហា​របស់​នាង​ជាមុន​សិន ​មុន​ពេល​អ្នកសម្រេច​ចិត្ត​ផិត​ក្បត់​នាង៕

ប្រភព៖ mungkulkar

អ្នកនឹងចូលចិត្ត

  • ដឹងអត់!​ ប្រុសៗ​ចូលចិត្ត​ប្រើ​លេស​ដោះសារ​អ្វីខ្លះ ​ពេល​អ្នក​តាម​ទាន់已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:ចំនេះដឹង
Tags: