ការ​ប្រគំ​តន្ត្រី​រ៉ក់​ធំ​ជាង​គេ​ត្រៀម​ធ្វើ​នៅ​កោះ​ពេជ្រ

ការ​ប្រគំ​តន្ត្រី​មាន​ឈ្មោះ​ថា Cambodia Rock Concert ធំ​ជាង​គេ​មិន​ធ្លាប់​មាន​នៅ​ប្រទេស​កម្ពុជា​ត្រៀម​រៀបចំ​ឡើង​នៅ​មហោស្រព​កោះ​ពេជ្រ​នៅល្ងាច​​ថ្ងៃ​ទី ១៣ ខែ​ឧសភា​ខាង​មុខ​នេះ​​ និង​មាន​ការ​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍​ My TV។

 

ការ​ប្រគំ​តន្ត្រី​រ៉ក់​ធំ​ជាង​គេ​ត្រៀម​ធ្វើ​នៅ​កោះ​ពេជ្រ

 

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ល្ងាច​មិញ​នេះ​លោក ប៊ុត វិទ្យា ជា​អ្នក​រៀបចំ​កម្មវិធី​នេះ ​បាន​លើក​ឡើង​ថា លោក​មាន​គោល​បំណង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​តន្ត្រី​ផ្នែក​រ៉ក់​ដែល​បន្សល់​ទុក​តាំង​ពី​យូរ​មក​ហើយ​។ ហើយ​ក៏​ជា​លើក​ទឹក​ចិត្ត​ដល់​តារា​ចម្រៀង​ជំនាន់​ក្រោយ ឱ្យ​បង្កើត​ស្នាដៃ​ចម្រៀង​ផ្ទាល់​ខ្លួន​បន្ថែម​ទៀត ជា​ជាង​ការ​ចម្លង​មក​ពី​ប្រទេស​ជិត​ខាង។

 

អ្នក​ចាត់​ការ​ទូទៅ​នៅ​ក្នុង​ផលិតកម្ម សិលា​រីខត រូប​នេះ​បញ្ជាក់​ថា យ៉ាង​ហោច​ណាស់​មាន​តន្ត្រី​ករចំនួន ១៦ ក្រុម​ចូល​រួម​ប្រគំ​​បង្ហាញ​ស្ទីល​លេង​តន្រ្តី​ម្ដង​ម្នាក់​ក្នុង​ឱកាស​នោះ ដើម្បី​បង្ហាញ​ពី​បទ​ចម្រៀង​រ៉ក់​សម័យ​ថ្មី​ជា​ស្នាដៃ​របស់​ពួក​គេ។ ក្រៅ​ពី​នេះ​ក៏​មាន​វត្តមាន​ពី​តារា​ចម្រៀង​ជា​ច្រើន​រូប ដែល​ពួក​គេ​នឹង​បក​ស្រាយ​ចម្រៀង​ដោយ​សំឡេង​ផ្ទាល់​ផង​ដែរ​ដូច​ជា​តារា​ចម្រៀង ហេង ពិទូ និង វង្ស តារា​រតនា និង​តារា​ជា​ច្រើន​ទៀត។

 

ដោយ​ឡែក​​លោក​ជំទាវ ចាន់ ធី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​​បាន​សម្ដែង​ការ​គាំទ្រ​ទាំង​ស្រុង​ចំពោះ​ការ​រៀបចំ​ការ​ប្រគំ​តន្ត្រី​ខាង​លើ និង​សង្ឃឹម​ថា តន្ត្រីករ​ព្រម​ទាំង​តារា​ចម្រៀង​ចូលរួម​ឱ្យ​បាន​ច្រើន។ លោក​ជំទាវ​បន្ត​ថា កន្លង​មក​មាន​ស្នាដៃ​របស់​អ្នក​ជំនាន់​ក្រោយ​មួយ​ចំនួន​គួរ​ឱ្យ​កោត​សរសើរ ហើយ​ក៏​មាន​ស្នាដៃ​មួយ​ចំនួន​ទៀត​ទាមទារ​ការ​ណែនាំ​ពី​អ្នក​ជំនាន់​មុន​ផង​ដែរ។

 

ក្នុង​នាម​នាយកដ្ឋាន​ផលិត​នៃ​ក្រសួង​ព័ត៌មាន​សង្ឃឹម​ថា ការ​ចូលរួម​របស់​អ្នក​ជំនាន់​ក្រោយ​អាច​ធ្វើ​ឱ្យ​តន្ត្រី​នេះ​មាន​ការ​រីក​ចម្រើន ហើយ​អាច​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ផ្សេងៗ​ទៀត​មិន​ខាន៕​

 

ការ​ប្រគំ​តន្ត្រី​រ៉ក់​ធំ​ជាង​គេ​ត្រៀម​ធ្វើ​នៅ​កោះ​ពេជ្រលោកជំទាវ ចាន់ ធី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន

ការ​ប្រគំ​តន្ត្រី​រ៉ក់​ធំ​ជាង​គេ​ត្រៀម​ធ្វើ​នៅ​កោះ​ពេជ្រលោក ប៊ុត វិទ្យា អ្នក​រៀប​ចំ​កម្មវិធី

ការ​ប្រគំ​តន្ត្រី​រ៉ក់​ធំ​ជាង​គេ​ត្រៀម​ធ្វើ​នៅ​កោះ​ពេជ្រ

 

ការ​ប្រគំ​តន្ត្រី​រ៉ក់​ធំ​ជាង​គេ​ត្រៀម​ធ្វើ​នៅ​កោះ​ពេជ្រ

 

ការ​ប្រគំ​តន្ត្រី​រ៉ក់​ធំ​ជាង​គេ​ត្រៀម​ធ្វើ​នៅ​កោះ​ពេជ្រ

អត្ថបទ៖ សំ ជំនាញ