ហង្ស ឈា ចាក​ចេញ​ពី​កម្ពុជា​ប្រមាណ​នាទី​មុន​នេះ

អតីត​តារា​សម្ដែង ហង្ស ឈា បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​វិញ​ហើយ បន្ទាប់​បាន​មក​លេង​ប្រទេស​កំណើត​លើក​ទី​១ ក្រោយ​ចាក​ចេញ​៨​ឆ្នាំ​ទៅ​រស់​នៅ​សហរដ្ឋ​អាមេរិក​ជាមួយ​ភរិយា។

 

ហង្ស ឈា ចាក​ចេញ​ពី​កម្ពុជា​ប្រមាណ​នាទី​មុន​នេះ

 

ហង្ស ឈា បាន​ប្រាប់ Sabay តាម​សារ​អេឡិចត្រូនិក​ប្រមាណ​នាទី​មុន​នេះ​ថា ពេល​នេះ លោក​បាន​ឡើង​មក​ដល់​លើ​យន្តហោះ​ត្រៀម​ចាក​ចេញ​វិញ​ហើយ។
“ខ្ញុំ​​កំណត់​សំបុត្រ​យន្ត​ហោះ​តែ​ត្រឹម​រយៈ​ពេល​ប៉ុណ្ណឹង អីចឹង​ខ្ញុំ​ដល់​ពេល​ត្រឡប់​វិញ​ហើយ ហើយ​ឥឡូវ​កំពុង​នៅ​មុខ​ទ្វារ​ចូល​ទៅ​ក្នុង​យន្តហោះ។ ខ្ញុំ​សូម​អរគុណ​ប្រិយមិត្ត​ទាំង​ឡាយ ក៏​ដូច​ជា​មិត្តភ័ក្ដិ​ដែល​នៅ​តែ​គាំទ្រ និង​ផ្ដល់​ការ​ស្វាគមន៍​ខ្ញុំ​រហូត​មក ខ្ញុំ​សូម​ជម្រាប​តែ​ត្រឹម​នេះ​ហើយ អរគុណ​គ្រប់​យ៉ាង”។

 

ហង្ស ឈា ចាក​ចេញ​ពី​កម្ពុជា​ប្រមាណ​នាទី​មុន​នេះ

ហង្ស ឈា និង​ម្ដាយ ថត​នៅ​ប្រលាន​យន្តហោះ​ភ្នំពេញ​អន្តរជាតិមុន​នេះ(រូបថត៖ ផ្ដល់​ដោយ ហង្ស ឈា)

 

ហង្ស ឈា ដែល​បច្ចុប្បន្ន​មាន​នាទី​ជា​អ្នក​នាំ​សិល្បករ​ខ្មែរ​ទៅ​សម្ដែង​នៅ​សហរដ្ឋ​អាមេរិក​នោះ បាន​ដល់​ប្រទេស​កម្ពុជា​កាល​ពី​ចុង​ខែ​មេសា​នេះ ក្នុង​នោះ បេសកកម្ម​ចម្បង​របស់​លោក គឺ​មក​យក​អ្នក​ម្ដាយ​ទៅ​រស់​នៅ​សហរដ្ឋ​អាមេរិក​ជា​មួយ។ ក្រៅ​ពី​នេះ​ដើម្បី​ជួប​មិត្តភ័ក្ដិ​ចាស់​ៗ​ក្នុង​សិល្បៈ ដើម្បី​រំលឹក​អនុស្សាវរីយ​ផង។

 

បន្ទាប់​ពី​បញ្ចប់​កិច្ចការ​ទាំង​ឡាយ ហង្ស ឈា រួម​ដំណើរ​ជា​មួយ​ម្ដាយ​ផង បាន​ចេញ​ពី​រាជធានី​ភ្នំពេញ ប្រមាណ​នាទី​មុន​នេះ​ហើយ៕

 

អត្ថបទ៖ ទារិកា