រឿង « នាយ​ខ្វាក់​នាយ​ខ្វិន​ឆ្លង​ភព » មិនទាន់​ដាក់​បញ្ចាំង​ផង​មាន​អ្នកគាំទ្រ​ច្រើន​ទៅហើយ​!

6 Videos

ផលិតកម្ម LD Picture ទើបតែសម្ពោធរឿងថ្មីមួយដែលមានចំណងជើងថា « នាយខ្វាក់នាយខ្វិនឆ្លងភព» កាលពីម្សិលមិញនៅរោងភាពយន្ត Legend ផ្សារទំនើប TK ដោយមានការចូលរួមពីសំណាក់សិល្បករសិល្បការីខ្មែរជាច្រើនរូប ។ រឿង «នាយខ្វាក់នាយខ្វិនឆ្លងភព » នឹងដាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០១៦ នៅគ្រប់រោងភាពយន្តក្នុងទីក្រុងភ្នំពេញ ហើយគ្រាន់តែឃើញឈុតផ្សព្វផ្សាយខ្លីៗរឿង «នាយខ្វាក់នាយខ្វិនឆ្លងភព » ចេញនៅលើបណ្តាញសង្គមភ្លាមទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជនតែម្តង ។

រឿង « នាយ​ខ្វាក់​នាយ​ខ្វិន​ឆ្លង​ភព » មិនទាន់​ដាក់​បញ្ចាំង​ផង​មាន​អ្នកគាំទ្រ​ច្រើន​ទៅហើយ​!

លោក លៀក លីដា បានឲ្យដឹងថា រឿង «នាយខ្វាក់នាយខ្វិនឆ្លងភព » បានបញ្ចូលឈុតឆាកកំប្លែងប្រហែលជា ៤០ ភាគរយបន្ថែមពីលើឈុតឆាតកម្សត់ ។ លោកបញ្ជាក់ថា លោកមានគម្រោងនឹងយកភាពយន្តមួយនេះទៅដាក់ បញ្ចាំងជូនជនពិការទស្សនាដោយមិនគិតថ្លៃ ប៉ុន្តែពេលវេលា និង ទីតាំងមិនទាន់ច្បាស់នៅឡើយទេ ។ តារាសម្តែងនៅក្នុងរឿង «នាយខ្វាក់នាយខ្វិនឆ្លងភព» រួមមានស្រីស្អាត តូតា អ្នកនាង ប៉េងប៉ោង , សាឡាត់ ស្រីឡាង និងលោក ជា សុវណ្ណនរាហ៍ ព្រមទាំងនាយគ្រឿន ។

រឿង « នាយ​ខ្វាក់​នាយ​ខ្វិន​ឆ្លង​ភព » មិនទាន់​ដាក់​បញ្ចាំង​ផង​មាន​អ្នកគាំទ្រ​ច្រើន​ទៅហើយ​!

អ្នកទាំងអស់គ្នាចាប់ដៃគូសម្តែងរួមគ្នាបានយ៉ាងល្អ ជាពិសេសត្រង់ឈុតឆាកដែលធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំង គឺត្រង់លោក ជា សុវណ្ណនរាហ៍ បានយកដៃរបស់ខ្លួនរាវប៉ះលើដើមទ្រូង តូតា រហូតធ្វើឲ្យអ្នកខ្លះរិះគន់ អ្នកខ្លះទៀតក៏សរសើរពីកញ្ញា តូតា ថា នាងពិតជាហ៊ានសម្តែងណាស់ ប្រហែលជាបានតំលៃខ្លួនខ្ពស់ហើយមើលទៅ ទើបនាងសុខចិត្តឲ្យខាងប្រុស ប៉ះត្រង់ចំណុចសំខាន់បែបនេះ ។

រឿង « នាយ​ខ្វាក់​នាយ​ខ្វិន​ឆ្លង​ភព » មិនទាន់​ដាក់​បញ្ចាំង​ផង​មាន​អ្នកគាំទ្រ​ច្រើន​ទៅហើយ​!

ទាក់ទងបញ្ហានេះស្រីស្អាត តូតា បានបញ្ជាក់ប្រាប់ថា ត្រង់ឈុតនោះគ្មានអ្វីដែលអស្ចារ្យនោះទេ ពីព្រោះគ្រាន់តែជាបច្ចេកទេសនៃការថតប៉ុណ្ណោះ ការពិតមិនដូចអ្វីដែលអ្នករាល់គ្នាបានឃើញនោះទេ នៅមានឈុតដែលល្អមើលជាងនេះទៀត បើចង់ដឹងច្បាស់រងចាំតាមដានរឿងនេះទាំងអស់គ្នានៅក្នុងថ្ងៃទី ១២ ខែឧសភា ខាងមុខនេះ ។ ស្រីស្អាត តូតា មិនបានបញ្ជាក់អំពីតំលៃខ្លួនដែលនាងថតរឿង «នាយខ្វាក់នាយខ្វិនឆ្លងភព» នោះទេ តែនាងទទួលស្គាល់ថា នាងពិតជាទទួលបានតំលៃខ្លួនខ្ពស់គួរសម ៕ អាលីណា