ទម្លាប់ ៥យ៉ាង ​ក្រោយ​ពេល​អាហារ​រួចនាំ​ឲ្យខូច​សុខភាព

ការ​ទទួល​ទាន​ផ្លែឈើ, ​បង្អែម,​ ផឹកតែ, ​ដើរ, ​ងូតទឹក ​ភ្លាមៗ​ក្រោយ​ពេល​​ទទួល​ទាន​អាហារ​​​​រួចជា​ទម្លាប់​មួយ​បណ្តាល​ឲ្យ ​”សុខភាព​ចុះខ្សោយ​បន្តិច​ម្តងៗ” ​ដែល​មនុស្ស​ជាច្រើន​បាន​ប្រព្រឹត្ត។តែទោះ​បីជា​យ៉ាងណា​ក៏ដោយ ​អ្នក​ជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​បាន​និយាយ​ថា ​ការ​ប្រព្រឹត្ត​ទម្លាប់​អាក្រក់​ទាំង​អស់នេះ​ដដែលៗ​ម្តង​ហើយ​ម្តង​ទៀត ​សុខភាព​អ្នក​នឹងកាន់​តែចុះ​ខ្សោយ​បន្តិច​ម្តងៗ ​ប្រសិន​បើ​អ្នក​មិន​ប្រញាប់​ផ្លាស់ប្តូរ​ទេនោះ។

ទម្លាប់​អាក្រក់​ប្រចាំ​ថ្ងៃអាច​ក្លាយជា ​”ឃាតករ​គ្មាន​ឈ្មោះ” ​គម្រាម​កំហែង​ដល់​សុខភាព​មនុស្ស​គ្រប់គ្នា​ដែល​មិន​យក​ចិត្ត​ទុកដាក់។ ​ខាង​ក្រោម​នេះជា​ទម្លាប់ ​៥យ៉ាង ​ក្រោយ​ពេល​ទទួល​ទាន​អាហារ​ដែល​គួរ​ចៀសវាង៖

១. ការទទួលទានផ្លែឈើភ្លាមៗ​ក្រោយ​ពេល​អាហារ
គ្រួសារ​ជាច្រើន​តែងតែ​មាន​ទម្លាប់​មួយ​ទទួល​ទាន​បង្អែម ​ក្រោយ​ពេល​ទទួល​ទាន​អាហារ​រួច។ ​យោង​តាម​ការ​សិក្សា​របស់​វិទ្យា​សាស្ត្រ​បានឲ្យ​ដឹងថា ​ការ​ទទួល​ទាន​ផ្លែឈើ​ក្រោយ​ពេល​អាហារ​រួច ​ជា​កំហុស​ឆ្គង​ដ៏គ្រោះ​ថ្នាក់​មួយ។

ក្រោយ​ពេល​ទទួល​ទានរួច ​អាហារ​គួរតែ​រក្សា​ក្នុង​ក្រពះ​រយៈពេល​ប្រហែល ​២ម៉ោង​ដើម្បី​រំលាយ។​ ផ្លែឈើ​នឹងបន្ត​ធ្វើការ​ប្រឆាំង​គ្នានឹង​អាហារ ​ដោយ​ប្រតិកម្ម​គីមី​បំផ្លាញ​ប្រព័ន្ធ​រំលាយ​អាហារ។

ប្រសិន​បើ​ទទួលទាន​ផ្លែឈើ​ភ្លាម​ៗ ​ក្រោយ​ពេល​អាហារ​រួចនឹង​បណ្តាល​ឲ្យ​ហើមពោះ, ​រាគ ​ឬកើត​ជម្ងឺ​ទល់​លាមក ​ក៏ដូច​ជាប៉ះ​ពាល់​ដល់​បញ្ហាអ្វីៗ​ផ្សេងទៀត។

២. ការទទួលទានតែភ្លាមៗក្រោយពេលអាហារ

តែនឹង​បន្សាប​ទឹកក្រពះ​ ប៉ះពាល់​ដល់​ការ​រំលាយ​អាហារ។ ​លើស​ពីនេះ​ទៀត ​តែផ្ទុក​នូវ​បរិមាណ​អាស៊ីត​តាននិច​ច្រើន​បំផុត។ ​ប្រសិន​បើអាហារ​ក្នុង​ក្រពះ​មិនត្រូវ​បាន​រំលាយ​អស់ទេ ​ប្រតិកម្ម​ប្រូតេអុីន ​និង​ជាតិ​តាននិច​ក្នុងតែ​ផ្សំ​ជាមួយ​អាហារ​នឹង​កើត​ឡើង។ ទម្លាប់​នៃការ​ផឹកតែ​ភ្លាមៗ​ក្រោយ​ពេល​ទទួលទាន​អាហារ​រួច​យូរៗទៅ ​ក្រពះ​នឹងគ្មាន​ឱកាស​ដើរ​តួនាទី​ធម្មតា​ដើម្បី​ស្រូប​យក​សារធាតុ​ប្រូតេអីុន​ ហើយ​បណ្តាល​ឲ្យ​អ្នក​មាន​អារម្មណ៍​តានតឹង។ តែក៏​ជាអ្នក​ស្រូប​យក​ជាតិ​ដែក ​អាច​បណ្តាល​ឲ្យស្លេក​ស្លាំង​ខ្វះ​ឈាម ​ប្រសិន​បើនៅ​តែបន្ត​ទម្លាប់​បែបនេះ​រហូត​ទៅ។

៣. ងូតទឹកភ្លាមៗក្រោយពេលអាហារ
នៅពេល​ងូតទឹក ​ប្រព័ន្ធ​របត់​ឈាម​ដ៏ធំនឹង​ហូរទៅ​ពេញ​ទាំង​រាងកាយ ​បណ្តាល​ឲ្យ​លំហូរ​ឈាម​ទៅកាន់​បំពង់​រំលាយ​អាហារ​ត្រូវ​ថយចុះ។ ​ដំណើរ​ការ​នេះ ​បាន​កាត់​បន្ថយ​មុខងារ​រំលាយ​អាហារ​របស់​ក្រពះ​ បណ្តាល​ឲ្យកើត​មាន​បញ្ហា​ដល់​ប្រព័ន្ធ​រំលាយ​អាហារ។

ប្រសិន​បើអ្នក​ត្រូវការ​ងូតទឹក ​អ្នកគួរ​រង់ចាំ​យ៉ាង​តិច​ណាស់ ​៤០នាទី ​ក្រោយ​ពេល​ទទួល​ទាន​អាហារ​រួច។​ ការ​មាន​ទម្លាប់​ងូតទឹក​ភ្លាម​ក្រោយ​ពេល​អាហារ​នឹងបណ្តាល​ឲ្យខូច​ក្រពះ ​ហើយ​ប៉ះពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ។

៤. បន្ធូរខ្សែក្រវ៉ាត់ ​ចង្កេះ​ខោភ្លាមៗ​ក្រោយ​ពេល​អាហារ
មនុស្ស​ជាច្រើន​មាន​ទម្លាប់​មួយបន្ធូរ ​ឬប្រឡេះ​ឡេវ​ខោភ្លាមៗ​ក្រោយ​ពេល​ញ៉ាំរួច ​ដើម្បី​ឲ្យកាន់​តែស្រួល​ខ្លួនច្រើន​ឡើង។ ​ទោះបី​ជាវា​ធ្វើឲ្យ​អ្នក​ស្រួល​ខ្លួនពិត​មែន ​តែវាជា​ទម្លាប់​អាក្រក់​បំផុត ​ព្រោះវា​ធ្វើឲ្យ​សម្ពាធ​ក្នុងពោះ​ត្រូវ​ធ្លាក់ចុះ ​បណ្តាល​ឲ្យក្បាល​ពោះយារ​ធ្លាក់។ ការមាន​ទម្លាប់​បែបនេះ​ នឹងប៉ះ​ពាល់​ដល់ទី​តាំង​រក្សាលំ​នឹង​របស់​ក្រពះ ​ធ្វើឲ្យ​បង្កគ្រោះ​ថ្នាក់​ដល់ផ្លូវ​ពោះវៀន។

៥. ដើរក្រោយពេលអាហាររួច
ការដើរ​ជា​សកម្ម​ភាព​របស់​រាង​កាយ​ពិត​ជាល្អ​ចំពោះ​សុខភាព ​និងជា​សកម្មភាព​ប្រចាំថ្ងៃ។ ​មនុស្ស​គ្រប់គ្នា​មិនទាន់​បានដឹង​ពី​ជម្រើស​ពេល​វេលា​នៃការ​ដើរ​ឲ្យបាន​ត្រឹមត្រូវ​ឡើយ។

ប្រសិន​បើអ្នក​ដើរ​ក្រោយ​ពេល​អាហារ​រួច ​ថាម​ពល​រាងកាយ​នឹងផ្តោត​ទៅលើ​ដំណើរ​ការនៃ​ការ​ផ្គត់ផ្គង់​ ប៉ះពាល់​ដល់​ការស្រូប​យក​សារ​ធាតុ​ចិញ្ចឹម​នៅក្នុង​ក្រពះ។

ចំណាំថា ​ចំពោះ​មនុស្ស​ចាស់ ​ការដើរ​ក្រោយ​ពេល​អាហារ​រួចក៏​អាច​បណ្តាល​ឲ្យខូច​មុខងារ​បេះដូង​ កើត​ជម្ងឺ​ក្រិន​សរសៃ​ឈាម ​ចុះឈាម ​គ្រោះថ្នាក់​ដល់​ជីវិត។

មិន​មាន​មនុស្ស​ច្រើនទេ​ដែល​ប្រព្រឹត្ត​ទម្លាប់ ​៥យ៉ាង​ខាង​លើនេះ។ ​អ្នក​ជំនាញ​ផ្នែក​វេជ្ជ​សាស្ត្រ​បាន​និយាយ​ថា ​ប្រសិន​បើអ្នក​បោះបង់​ទម្លាប់​ទាំងនេះ​បាន ​រាងកាយ​របស់​អ្នកនឹង​កាន់តែ​មាន​សុខភាព​ល្អ​ប្រសើរ​ឡើង៕

ដោយ៖ ដារ៉ា
ប្រភព៖ khmerpropey

អ្នកនឹងចូលចិត្ត

  • ទម្លាប់ ៥យ៉ាង ​ក្រោយ​ពេល​អាហារ​រួចនាំ​ឲ្យខូច​សុខភាព已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:សុខភាព
Tags: