ផ្លែ​ល្មុត​បង្ការ​មហារីក

ថ្មីៗ​នេះ ពួក​អ្នកវិទ្យាសាស្ត្រ​ឥណ្ឌា​បាន​រកឃើញ​ផ្លែ​ល្មុត​មាន​ផ្ទុក​បរិមាណ methanol មាន​ប្រសិទ្ធភាព​សកម្ម​ក្នុងការ​រារាំង​ការរីកចម្រើន​របស់​កោសិកា​មហារីក សន្សឹមៗ​ផ្តាច់ចេញ និង​កំទេច​វា ។​

ពួក​អ្នកវិទ្យាសាស្ត្រ​បាន​ពិសោធន៍​សារជាត​ចម្រាញ់​ពី​ផ្លែ​ល្មុត​លើ​កោសិកា ​ផ្សេងៗ​គ្នា​ដូចជា​មហារីក​ឈាម , មហារីក​សុដន់ , មហារីក​អូវែ និង​មហារីក​សួត ។ ពួកគេ​សង្កេតឃើញ​យន្តការ​បង្ក​ការ​ងាប់​កោសិកា​តាម​កម្មវិធី​មាន​ឥទ្ធិពល​ សកម្ម​ក្នុង​សឹងតែ​ទាំង​អស់នៃ​ប្រភេទ​ជំងឺ​ខាងលើ ។ ជាក់ស្តែង​លើស​ត្វ​កណ្តុរ , វា​ពន្យឺតការ​រីកចម្រើន​របស់​ដុំ​គីស ។ សត្វ​កណ្តុរ​ពេល​ប្រើប្រាស់​សារជាតិ​នេះ​មានលទ្ធភាព​នៅរស់​យូរ​ជាង​៣​ដង​ ប្រៀប​នឹង​សត្វ​កណ្តុរ​មិន​ប្រើ ។​

ក្រៅពី​ប្រសិទ្ធភាព​ខាងលើ ផ្លែ​ល្មុត​នៅ​សម្បូរ​សារជាតិ​មាន​ប្រយោជន៍​សម្រាប់​អង្គ​បដិបក្ខ​ដូចជា​ដែក , ប៉ូ​តា​ស្យូ​ម , ស្ពាន់ , វីតាមីន A , C , niacin និង folate… ។ សារជាតិ​ទាំងនេះ​ពេល​ចូលក្នុង​សរីរាង្គ​ជួយ​អ្នក​បន្ថែម “​ថាមពល​” ប្រឆាំង​ទប់ទល់​ការវាយប្រហារ​របស់​ជំងឺ ។​

ល្មុត​នៅ​ជា​ប្រភព​ផ្គត់ផ្គង់​ជាតិ​សរសៃ​ដ៏​ល្អ ។ តាម​ការប៉ាន់ស្មាន​ទទួលទាន​ផ្លែ​ល្មុត​ប្រមាណ ១០០g ជួយ​សរីរាង្គ​សំយោគបាន​ប្រមាណ ៥g ជាតិ​សរសៃ ៕​

ប្រភព៖ iknow

អ្នកនឹងចូលចិត្ត

  • ផ្លែ​ល្មុត​បង្ការ​មហារីក已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:សុខភាព
Tags: