ជនអនាមឹក ធ្វើរូបមិនគប្បីនឹងបក្ខជន Cambodian idol ទាំង​ផ្ទុយស្រឡះពីការពិត

Cambodian idol កម្មវិធី​ប្រលងចម្រៀងលំដាប់ពិភពលោក​ដែល​ការ​ប្រកួតសុទ្ធតែចេញពីសមត្ថភាពបក្ខភាព​ម្នាក់ៗ បូកផ្សំនឹងការ​ការស្រលាញ់ពេញចិត្តពីប្រជាជន​ដែលបោះឆ្នោតឲ្យដែលជឿជាក់លើសមត្ថភាពបក្ខជននោះ។ ថ្មីៗមានជនអនាមឹកគ្មានការងារធ្វើបាន​ធ្វើ​រូបមិន​ល្អដាក់បក្ខជន ម៉ៅ ហាជី ដែលជាបក្ខជនមកពីខេត្តបាត់ដំបង។

យោងតាម​ការឆ្លើយឆ្លងលោកនឹងកេហទំព័រព័ត៌មានក្នុងស្រុក​មួយថា “ទោះ​បី​ជា​គាត់​យក​រូប​ខ្ញុំ​ទៅ Troll ចឹង​ក៏​ដោយ​ ក៏​ខ្ញុំ​មិន​បាន​អាក់អន់ស្រពន់ចិត្ត ឬ​ខឹង​នឹង​ពួកគាត់​អី​ដែរ តែ​រឹតតែ​មាន​កម្លាំង​ចិត្ត​លើស​ដើម ព្រោះ​មាន​អ្នក​គាំទ្រ និង​លើក​ទឹកចិត្ត​ដល់​ខ្ញុំ​កាន់តែ​ច្រើន។”

“សូម​បង​ប្អូន​ជឿ​ចុះ​ខ្ញុំ​មិនមែន​ជា​មេ​អួត​ក្អេងក្អាង​ច្រងេងច្រងាង​ឡើយ ទោះ​ជាប់​ឬ​មិន​ជាប់ ហើយ​បើ​ទោះ​ជា​ថ្ងៃ​មុខ​ខ្ញុំ​មាន​មុខ​មាត់​ក៏​ខ្ញុំ​មិន​ផ្លាស់ប្ដូរ​អត្តចរិត​ពី​កំណើត​ដែរ ណា​មួយ​ខ្ញុំ​ស្អប់​មនុស្ស​វាយឫក​ខ្លាំង​ណាស់។”

ស្របនឹងការលើកឡើងរបស់ ហាជី អ្នកដែលស្គាល់ជីមានករណីហ្វេសបុក Lee Hour FG បាន​អះអាងថា “ថ្ងៃនេះខ្ញុំបាទ LeeHour ចង់ចេញមកនិយាយបកស្រាយអំពីរ ម៉ៅ ហាជី ែដលជាបេក្ខភាពក្នុងកម្មវិធីប្រលង Cambodian Idol
ដែលលោកគឺជាអ្នកខេត្តបាត់ដំបង ហើយជាមិត្តភ័ក្តដ៏ជិតស្និត របស់ខ្ញុំតាំងតែពីគេមិនទាន់ បានឈៀនជើងចូលប្រលង Cambodian Idol មកម៉្លេះ។

និស័្សយនិងអត្តចរឹត ឫកពាររបស់ ម៉ៅ ហាជី គឺជាមនុស្សស្លូតបូត សុភាពរាបសារ គោរពក្មេងចាស់ប្រុសស្រីណាស់ មិនចូលចិត្តបង្ករបញ្ហាជាមួយនណាទេ គេជាមនុស្សជួយយកអាសារ មិត្តភ័ក្តនឹងអ្នកជិតខាងណាស់ នឹងមានចិត្តស្មោះត្រង់ មិនមែនអួតក្អេងក្អាង ច្រងេងច្រងាងដូចដែល page (ឈប់ក្បត់ជាតិ ខ្មែរទៅ) បាននិយាយនោះទេ។ បើ​មិន​មែន​ដូច្នោះនោះទេ ខ្ញុំក៏មិនរាប់អានគេជាមិត្តដែរ ព្រោះគេក៏មិនមែនជាអ្នកនមានទ្រព្យសម្បាត្តិច្រើន លុយឡានហឺុហាអស់ចារអី ដែលខ្ញុំត្រូវរាប់អានគេជាមនុស្សចរឹកមិនល្អនោះដែរ។ តែផ្ទុយទៅវិញគេជាមនុស្សមានចរឹក ល្អណាស់ដែលធ្វើអោយខ្ញំុរាប់អានគាត់រហូតមក។
លោក​បន្ត​ថា “ខ្ញុំហ៊ានអ៉ះអាងនឹង ធានារចំពោះអត្តចរឹករបស់គាត់ បើសិនជាបងប្អូនណាចង់ដឹងពីចរឹក ឫកពារនឹងរឿងជីវិតពិត របស់គាត់នោះអាចសួរ រឺ ទាក់ទងមកខ្ញុំបាទបាន ព្រោះនេះគឺជា account ពិតរបស់ខ្ញុំ សូមបងប្អូនកំជឿរការនិយាយស្ដីរបស់មនុស្សមួយចំនួនដែលគ្មានការពិត។ សូមអគុណ…”

បញ្ជាក់ពីអ្នកគាំទ្រ ហាជី មួយរូបទៀត​បានលើកឡើងថា ” ក្រៅពីសម្លេងពីធម្មជាតិល្អហើយ នៅមានចំនុចច្រើនទៀត ដែលគួរឲ្យសរសើរ គឺមានអំណោយទានដ៏ទាក់ទាញ ដូចជា សម្រស់ សម្តី កាយវិការ និងរបៀបនៃការនិយាយ។”

 

ដោយ៖ ហុង


  • ជនអនាមឹក ធ្វើរូបមិនគប្បីនឹងបក្ខជន Cambodian idol ទាំង​ផ្ទុយស្រឡះពីការពិត已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:វីដេអូ
Tags: