ក្តៅក្រហាយ​ចត​រថយន្ត​បិទផ្លូវ កសិករ​ចិន​ម្នាក់​អត់​សួរនាំ​ច្រើន ឡើង​បើក​ត្រាក់ទ័រ​រុញ​កម្ទេច​ផ្ទប់​នឹង​ដើមឈើ​តែម្តង​

វីដេអូមួយដែលត្រូវបានបង្ហោះចូលអ៊ីនធើរណេត នាពេលថ្មីៗនេះ បានបង្ហាញឲ្យឃើញកសិកម្នាក់នៅក្នុងប្រទេសចិន ដែលផ្ទុះកំហឹងទៅនឹងម្ចាស់រថយន្ត ដែលបើករថយន្តរបស់ខ្លួនមកចតបិទច្រកផ្លូវចូលរបស់គាត់, បានសម្រេចចិត្តបើកត្រាក់ទ័ររបស់គាត់រុញរថយន្តនោះចេញ និងកម្ទេចវាផ្ទប់នឹងដើមឈើតែម្តង ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើង នៅពេលកសិករដែលពុំត្រូវបានបញ្ចេញឈ្មោះម្នាក់ បានភ្ញាក់ពីដំណេកនៅពេលព្រឹក និងបានកត់សំគាល់ឃើញថា មានរថយន្តចតបិទផ្លូវបើកបររបស់គាត់ ។

ដោយយល់ឃើញថា រថយន្តនោះកំពុងត្រូវបានចតដោយខុសច្បាប់, កសិកររូបនោះក៏កើតការមួម៉ៅក្តៅក្រហាយយ៉ាងខ្លាំង និងឡើងលើអាត្រាក់ទ័ររបស់គាត់ បើករុញរថយន្តនោះចេញពីផ្លូវរបស់គាត់ ។

យ៉ាងណាមិញ វីដេអូនៃហេតុការណ៍នេះ ក៏បានបង្ហាញឲ្យឃើញពលរដ្ឋជិតខាងនាំគ្នាឈរសម្លឹងមើលក្នុងអារម្មណ៍ងឿងឆ្ងល់ផងដែរ ខណៈរថយន្តនោះត្រូវបានអូសចូលផ្លូវសំខាន់ ។

គួរបញ្ជាក់ថា ម្ចាស់នៃរថយន្តថតទទឹងទិសនោះពុំមានវត្តមាននៅកន្លែងកើតហេតុទេ ។ ហើយផ្ទាំងទស្សនីយ៍ភាពនេះបានបញ្ចាប់ នៅពេលកសិកររូបនោះបានកម្ទេចរថយន្តនោះផ្ទប់នឹងដើមឈើ ៕