ជនជាប់ចោទ​ជួញដូរ​គ្រឿងញៀន​ម្នាក់ ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ តាម​ដីកា​របស់​​ចៅក្រម​ស៊ើបសួរ​

ជនជាប់ចោទ​ជួញដូរ​គ្រឿងញៀន​ម្នាក់ ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ តាម​ដីកា​របស់​​ចៅក្រម​ស៊ើបសួរ​



កំពត ​៖ ជនជាប់ចោទ​ជួញដូរ និង​ប្រើប្រាស់​សារធាតុ​គ្រឿងញៀន​ម្នាក់​ ត្រូវ​ លោក ​គឹម រ៉ាវី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​៦៥​ព្រ​.​ទ​០១៦ ចុះ​ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ២០១៦។​

ជន​ត្រូវ​ចោទ​មានឈ្មោះ​ ម៉េង សង្ហា ហៅ​សង្ហា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ស្រែ​ព្រៃ ឃុំ​វត្ត​អង្គ​ខាងត្បូង ស្រុក​បន្ទាយមាស ខេត្តកំពត។​

បើ​តាម​មន្ត្រី​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​ការ​ជួញ​ដូរ​គ្រឿង​ញៀន​នៃ​ស្នងការដ្ឋាន​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជនជាប់ចោទ​ជួញដូរ និង​ប្រើប្រាស់​សារធាតុ​គ្រឿងញៀន​ខាងលើ​ត្រូវ​បានកម្លាំង​ស​មត្ថកិច្ច​នៃ​អធិការ​នគរបាល​ស្រុក​បន្ទាយមាស​ចាប់​ខ្លួន​បាន​ ពេល​កំពុងតែ​ប្រើប្រាស់​សារធាតុ​ញៀន នៅ​ស្រុក​បន្ទាយមាស​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​ លោក​ គឹម រ៉ាវី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត។

បច្ចុប្បន្ន​ ជនជាប់ចោទ ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​បញ្ជូន​ទៅកាន់​តុលាការ ​ដើម្បី​ចាត់ការ​បន្ត​នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០​១៦នេះ៕