បើកបរ​ដល់​ការដ្ឋាន​មិន​ប្រយ័ត្ន ​រថយន្ត​ហ្វ​ត​ព្រលះ​ជាមួយ​ម៉ូតូ​ពេញទំហឹង​

បើកបរ​ដល់​ការដ្ឋាន​មិន​ប្រយ័ត្ន ​រថយន្ត​ហ្វ​ត​ព្រលះ​ជាមួយ​ម៉ូតូ​ពេញទំហឹង​

សៀមរាប ៖ បើកបរ​ដល់​ការដ្ឋាន​ជួសជុល​ផ្លូវ ​មិន​ប្រុងប្រយ័ត្ន​អ្នក​បើក​រថយន្ត​ហ្វត​ព្រលះ​ជាមួយ​ម៉ូតូ​ពេញទំហឹង​ក្នុង​ទិសដៅ​ច្រាស​ទិស​គ្នា​ បណ្ដាល​ឲ្យ​របួសធ្ងន់​៣​នាក់​កំពុង​ជួយ​សង្គ្រោះ​ ឯ​អ្នក​បង្ក​រត់​គេចខ្លួន​បាត់។

ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៥​និង​៤៥​នាទី​ថ្ងៃទី​១០ ខែឧសភា ក្នុង​ភូមិ​រការ​កំបុត្រ ​ឃុំ​ត្រពាំង​ធំ​ស្រុក​ប្រាសាទបាគង​ខេត្ត​សៀមរាប​ នៅ​លើ​កំណត់​ផ្លូវជាតិ​លេខ​៦។

លោក​វរសេនីយ៍ទោ មិន ចន្ថា អធិការ​នគរបាល​ស្រុក​ប្រាសាទបាគង​ បាន​ឲ្យ​ដឹង​ថា ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ កើតឡើង​នៅ​វេលា​ម៉ោង​០៥​និង​៤៥​នាទី​ព្រឹក​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៦​ដែល បង្កឡើង​ដោយ រថយន្ត​ម៉ាក FORD ពណ៌​ស​ពាក់​ស្លាក​លេខ ភ្នំពេញ 2W : 2112​បើក​ពី​ទិស​ខាង​លិច​ទៅ​ទិសខាងកើត​ដោយ​មិន​ប្រកាន់​ស្កាំ​ បាន​ទៅ​បុក​ជាមួយ​ម៉ូតូ សេ​១២៥ ផលិត​នៅ​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ សៀមរាប 1U : 1035​បណ្ដាល​ឲ្យ​អ្នកបើកបរ​ និង​អ្នក​រួម​ដំណើរ​០២​នាក់​ទៀត​រង​របួស​ធ្ងន់។

លោក​បន្ត​ថា​អ្នក​ដែល​រង​របួស​ក្នុង​ហេតុការណ៍​ខាង​លើ​នេះ មានឈ្មោះ ង៉ក់ គឹម​ហ៊​ត ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​ជា​អ្នកបើកបរ​ម៉ូតូ និង​អ្នក​រួម​ដំណើរ​០២​នាក់​ទៀត​មានឈ្មោះ គឿន រ៉េ​ន ភេទ​ស្រី អាយុ​៣៤​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ វឿន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​អ្នក​ទាំង​០៣​នាក់​រស់នៅ​ភូមិ​ត្របែក​ឃុំ​ដំ​ដែក​ស្រុក​សូទ្រនិគម​ខេត្ត​សៀមរាប។

បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវ​បាន​ដឹក​យក​ទៅ​ជួយ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ សឹង រិទ្ធី​រ៉េត រី​ឯក​រថយន្ត​បង្ក​និង​ម៉ូតូ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នាំ​យក​មក​រក្សា​ទុក​ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទ​បាគង រង់ចាំ​ភាគី​ទាំង​០២​ចូលខ្លួន​ធ្វើការ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់៕