ទំនប់​អាង​ភ្លិច​ទឹក​០២​កន្លែង ​ត្រូវ​បាន​ជួសជុល​ គ្រោង​នឹង​បញ្ចប់​នៅ​អំឡុង​ខែ​កញ្ញា​​

ទំនប់​អាង​ភ្លិច​ទឹក​០២​កន្លែង ​ត្រូវ​បាន​ជួសជុល​ គ្រោង​នឹង​បញ្ចប់​នៅ​អំឡុង​ខែ​កញ្ញា​​



ភ្នំពេញ​ ៖ អាង​ភ្លិច​ទឹក ចំនួន​២ ស្ថិត​ក្នុង​ឃុំ​កំពង់​អុស ស្រុក​ពញាឮ ខេត្ត​កណ្តាល ត្រូវ​បាន​ជួសជុល គ្រោង​នឹង​បញ្ចប់​នៅ​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០១៦​ខាងមុខ។​ នេះ​បើ​យោង​តាម​ការផ្សាយ​របស់​ក្រសួង​ធនធាន​ទឹក នៅ​ថ្ងៃ​ទី​១០​ឧសភា​នេះ។

ប្រភព​ដដែល​បន្ត​ថា អាង​ភ្លេច​ទឹក​ចំនួន​២​នោះ​ ទី​១-អាង ទំនប់​អាងទឹក​ក្តុល​។ ទី​២-ទំនប់​អាង​ទឹក​វាល​ប្រ​ប៊ុ​យ ស្ថិត​ក្នុង​ឃុំ​កំពង់​អុស ស្រុក​ពញាឮ ខេត្ត​កណ្តាល ត្រូវ​បាន​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ចាប់​ដំណើរការ​បើក​ការដ្ឋាន​ជួសជុល​ឡើងវិញ កាលពី​ថ្ងៃ​ទី​០៣ ខែ​កុម្ភៈ ឆ្នាំ​២០១៦ កន្លង​ទៅ​នេះ។​ មកដល់ពេលនេះ ដំណើរការ​ជួសជុល​ឡើងវិញ​ទំនប់​អាង​ភ្លិច​ទឹក​ទាំង​០២​ខាងលើ សម្រេច​លទ្ធផល​បាន​ប្រមាណ​៤៥​ភាគរយ​ហើយ ដោយ​គ្រោង​នឹង​បញ្ចប់​នៅ​អំឡុង​ខែ​កញ្ញា ឆ្នាំ ២០១៦​ខាងមុខ។

ក្រោយពេល​ជួសជុល​រួច ទំនប់​អាងទឹក​ក្តុល និង​ទំនប់​អាងទឹក​វាល​ប្រ​ប៊ុ​យ នឹង​ផ្តល់​ទឹក​សម្រាប់​បម្រើ​ឲ្យ​ការស្រោចស្រព​លើ​ផ្ទៃដី​ដំណាំ​ស្រូវប្រាំង និង​ដំណាំ​រួមផ្សំ​របស់​បងប្អូន​ប្រជាកសិករ ប្រមាណ​២០០​ហិកតា។​

ដោយឡែក ដំណើរការ​ស្តារ​ឡើង​វិញ​ប្រឡាយ​អូរ​សណ្តាស់ ស្ថិត​ក្នុង​ឃុំ​កំពង់ព្រះ និង​ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ខេត្ត​បាត់ដំបង គិត​ត្រឹម​ថ្ងៃ​ទី​០៩ ខែ​ឧសភា ឆ្នាំ​២០១៦​នេះ​ សម្រេច​លទ្ធផល​បាន​ប្រមាណ​៥៥​ភាគរយ​ហើយ បន្ទាប់ពី​បាន​បើក​ការដ្ឋាន​ កាលពី​ថ្ងៃ​ទី​០៤ ខែ​កុម្ភៈ ឆ្នាំ​២០១៦ កន្លង​ទៅ​នេះ។

ការដ្ឋាន​ស្តារឡើងវិញ ប្រឡាយ​អូរ​សណ្តា​ស់ ប្រវែង​៥.៤០០​ម៉ែត្រ រួម​ជាមួយនឹង​ការ​សាង​សង់​សំណង់​សិល្បការ​ជាច្រើន​កន្លែង​ទៀត គឺ​គ្រោង​នឹង​បញ្ចប់​នៅ​អំឡុង​ដើមខែ​តុលា ឆ្នាំ​២០១៦ ខាងមុខ។ ក្រោយពេល​ស្តារ​រួច ប្រឡាយ​អូរ​សណ្តា​ស់ នឹង​មាន​លទ្ធភាព​ស្រោចស្រព​លើ​ផ្ទៃដី​ដំណាំ​ស្រូវវស្សា​ចំនួន​១.០៥៥​ហិកតា ស្រូវប្រាំង​ចំនួន​៤៨៦​ហិកតា និង​ដំណាំ​រួមផ្សំ ចំនួន​១០​ហិកតា៕

ទំនប់​អាង​ភ្លិច​ទឹក​០២​កន្លែង ​ត្រូវ​បាន​ជួសជុល​ គ្រោង​នឹង​បញ្ចប់​នៅ​អំឡុង​ខែ​កញ្ញា​​

ទំនប់​អាង​ភ្លិច​ទឹក​០២​កន្លែង ​ត្រូវ​បាន​ជួសជុល​ គ្រោង​នឹង​បញ្ចប់​នៅ​អំឡុង​ខែ​កញ្ញា​​ /ទំនប់​អាង​ភ្លិច​ទឹក​០២​កន្លែង ​ត្រូវ​បាន​ជួសជុល​ គ្រោង​នឹង​បញ្ចប់​នៅ​អំឡុង​ខែ​កញ្ញា​​

ទំនប់​អាង​ភ្លិច​ទឹក​០២​កន្លែង ​ត្រូវ​បាន​ជួសជុល​ គ្រោង​នឹង​បញ្ចប់​នៅ​អំឡុង​ខែ​កញ្ញា​​