ម្ចាស់​ពានរង្វាន់​ប​ចេ្ច​ក​វិទ្យា​គមនាគមន៍ និង​ព័ត៌មាន​កម្ពុជា​ឆ្នាំ​២០១៦ នឹង​បញ្ជូនទៅ​ប្រកួត​ថ្នាក់​តំបន់​អាស៊ាន​

ភ្នំពេញ:
​ក្រសួង​ប្រៃសណីយ​និង​ទូ​រគ​មាគ​មន៍ បានប្រកាស​អំពី​កម្មវិធី​ប្រកួតប្រជែង ពានរង្វាន់​ប​ចេ្ច​ក​វិទ្យា​គមនាគមន៍ និង​ព័ត៌មាន​កម្ពុជា​ឆ្នាំ​២០១៦ បានមក​ដល់​ហើយ ហើយ​អ្នក​ដែល​ទទួលបាន​ជ័យលាភី នឹង​បញ្ជូនទៅ​ប្រកួត​ថ្នាក់​តំបន់ អាស៊ាន​នៅ​ថ្ងៃទី ១៧ មិថុនា ឆ្នាំ​២០១៦​។​

​ក្រសួង​ប្រៃសណីយ បាន​ឲ្យ​ដឹង​ទៀតថា កម្មវិធី​ប្រកួតប្រជែង ពានរង្វាន់​ប​ចេ្ច​ក​វិទ្យា​គមនាគមន៍ និង​ព័ត៌មាន​កម្ពុជា​ឆ្នាំ​២០១៦ និង​ផ្តល់​ឳ​កាស​ក្នុងការ​ជំរុញ​ន​វា​នុ​វត្ត​ក្នុង​វិស័យ​ប​ចេ្ច​ក​វិទ្យា​គមនាគមន៍ និង​ព័ត៌មាន ក៏ដូចជា លើកទឹកចិត្ត​ការបង្កើត​គំនិត​ថ្មីៗ លើ​វិស័យនេះ ក្នុងចំណោម​ក្រុមហ៊ុន​ឯកជន និង​ស្ថាប័ន​ពាក់ពាន់​និង វិស័យ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​នានា​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ជ័យលាភី​លេខ​៣ នឹង​ទទួលបាន​ទឹកប្រាក់ ១.០០០​ដុល្លារ ជ័យលាភី​លេខ​២ នឹង​ទទួលបាន​ទឹកប្រាក់ ២.០០០​ដុល្លារ និង​ជ័យលាភី​លេខ​១ នឹង​ទទួលបាន​ទឹកប្រាក់ ៥.០០០​ដុល្លារ​។​

​កម្មវិធី​ប្រកួតប្រជែង​ថ្នាក់ជាតិ​នេះ ក៏​នឹង​ផ្តល់ឱកាស​ផ្ទា​ល់ពី​ជ័យលាភី ពី​កម្មវិធី​ក្លាយជា​តំណាង​របស់​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការចូល​រួមការ​ប្រកួតប្រជែង​ពានរង្វាន់​បច្ចេកវិទ្យា​គ​មនាគ​មន៍ និង​ព័ត៌មាន ថ្នាក់​អាស៊ាន​ឆ្នាំ​២០១៦ Asean ICT Awards ២០១៦ ផងដែរ​។ ចុះឈ្មោះ​ក្នុងការ​ប្រកួតប្រជែង​នេះ ដោយ​ចូលទៅ​គេ​ហ័​រ​ទំព័រ www.cambodiaictaward.com និង​ចូលទៅ​កាន់ how to apply រួច​បំពេញ​សំណុំបែបបទ​។​
​ចាប់ផ្តើម​ទទួល​ពាក្យ ប្រកួតប្រជែង​នៅ​ថ្ងៃទី​២៥ មីនា ឆ្នាំ​២០១៦​។ ឈប់​ទទួល​ពាក្យ​នៅ​ថ្ងៃទី​២៥ ឧសភា ឆ្នាំ​២០១៦​។​
​ប្រកាស​លទ្ធផល​ជ្រើសរើស​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នៅ​ថ្ងៃទី​៣១ ឧសភា ឆ្នាំ​២០១៦​។​
​ជ្រើសរើស​វគ្គ​ផ្តាច់ព្រ័ត្រ នៅ​ថ្ងៃទី​១០ មិថុនា ឆ្នាំ​២០១៦ ពិធី​ប្រគល់​ពានរង្វាន់​នៅ​ថ្ងៃទី​១០ មិថុនា ឆ្នាំ​២០១៦ និង​បញ្ជូន​ម្ចាស់​ជ័យលាភី​ទៅ​ប្រកួត​ថ្នាក់​តំបន់ អាស៊ាន​នៅ​ថ្ងៃទី ១៧ មិថុនា ឆ្នាំ​២០១៦៕​