​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ បញ្ជា​ទៅ​មន្ត្រី​របស់ខ្លួន ឲ្យ​យក​គ្រឿងឧបភោគ​ ​បរិភោគ ចែកជូន​យាយ​មេម៉ាយ ចិញ្ចឹម​ចៅ​៣​នាក់​

​ព្រះវិហារ​:
 នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង នគរបាលជាតិ និង​ជា​មេបញ្ជាការ នគរបាលជាតិ ប្រចាំ​ទិស​ភូមិភាគ​ទី​៤ និង​ទី​៥ បាន​បញ្ជា​ទៅ មេបញ្ជាការ​នគរបាល វរ​សេនា​តូច​ការពារ ព្រំដែន​គោក​លេខ​៧៩៥ និង​សហការី នាំយក​ថវិកា និង​គ្រឿង ឧបភោគ បរិភោគ មួយចំនួន ទៅជូន​ដល់ លោកយាយ​ទុ​រគ​ត៌ ដែល​ចិញ្ចឹម​ចៅ​៣​នាក់ នៅ​ព្រឹក​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៦​នេះ  ស្ថិតនៅ​គេហដ្ឋាន​លោកយាយ នៅ​ភូមិ​ស្រអែម ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។
​    ​
​ថវិកា​ចំនួន ៥០ ម៉ឺន​រៀល អង្ករ​ចំនួន ១០០ គីឡូក្រាម មី​៣​កេស ទឹកក្រូច​១​កេស ត្រីខ​ចំនួន​៥០​កំប៉ុង ត្រូវបាន​មន្ត្រី​ដឹកយក​ទៅជូន​ផ្ទាល់ដៃ ដល់ផ្ទះ​លោកយាយ យ៉ាន់ កាន និង​ចៅ​ចំនួន​៣​នាក់ ដែល​ថវិកា​និង​គ្រឿងឧបភោគ​បរិភោគ​ទាំងនោះ គឺជា​ការបរិច្ចាគ​ទាន ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ និង​ក្រុមគ្រួសារ​។​

​លោក​វរសេនីយ៍ ហ៊ឹម ចាន់ មេបញ្ជាការ​នគរបាល វរ​សេនា​តូច​ការពារ​ព្រំដែន​គោក លេខ​៧៩៥ បាន​បញ្ជាក់ថា នៅ​ព្រលប់​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៦ មន្ត្រីនគរបាល វរ​សេនា​តូច​៧៩៥ មួយរូប បាន​រាយការណ៍​ជូន នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ ស្តីពី​លោកយាយ​ទុ​រគ​ត៌ ខាងលើ ដែលមាន​ការខ្វះខាត ហើយ​ចិញ្ចឹម​ចៅ ៣ នាក់ ហើយ​ការហូបចុក មិនបាន​គ្រប់គ្រាន់ ទើប​នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​បញ្ជា​អោយ​មន្ត្រី​របស់ខ្លួន មក​ដឹកយក​សម្ភារៈ និង​យក​ថវិកា ទៅ​ចែកជូន​លោកយាយ ដោយ​ផ្ទាល់ដៃ ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​។​
​    ​
​ក្នុងឱកាស​ទទួលបាន​ថវិកា និង​គ្រឿង​ឧបភោគបរិភោគ នាពេលនោះ លោកយាយ បាន​ថ្លែងអំណរគុណ​ដល់ នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ និង​ក្រុមគ្រួសារ ដែល​បាន​ជួយ​ដោះស្រាយ​ជីវភាព ក្នុង​គ្រួសារ​របស់គាត់ អោយ​រួច​ផុតពី ការលំបាក​បាន​មួយគ្រា​ធំ​។ លោកយាយ​ក៏បាន​ថ្លែង​អរគុណ ដល់​សហការី នាយ​ឧ​ត្ត​ម​សេនីយ៍ ដែល​បាន​ខ្នះខ្នែង​អោយ​លោកយាយ ទទួលបាន​ការហូបចុក នាពេលនេះ​៕V/S

​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ បញ្ជា​ទៅ​មន្ត្រី​របស់ខ្លួន ឲ្យ​យក​គ្រឿងឧបភោគ​ ​បរិភោគ ចែកជូន​យាយ​មេម៉ាយ ចិញ្ចឹម​ចៅ​៣​នាក់​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ បញ្ជា​ទៅ​មន្ត្រី​របស់ខ្លួន ឲ្យ​យក​គ្រឿងឧបភោគ​ ​បរិភោគ ចែកជូន​យាយ​មេម៉ាយ ចិញ្ចឹម​ចៅ​៣​នាក់​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ បញ្ជា​ទៅ​មន្ត្រី​របស់ខ្លួន ឲ្យ​យក​គ្រឿងឧបភោគ​ ​បរិភោគ ចែកជូន​យាយ​មេម៉ាយ ចិញ្ចឹម​ចៅ​៣​នាក់​

នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ​បញ្ជារ​ទៅ​មន្ត្រី​ក្រោម​ឪ​វាទ​អោយ​នាំ​យល​ថវិកា​និង​គ្រឿង​ឧបភោគបរិភោគ ទៅ​ចែកជូន​លោកយាយ យ៉ាន់ កាន​

  • ​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ បញ្ជា​ទៅ​មន្ត្រី​របស់ខ្លួន ឲ្យ​យក​គ្រឿងឧបភោគ​ ​បរិភោគ ចែកជូន​យាយ​មេម៉ាយ ចិញ្ចឹម​ចៅ​៣​នាក់​已关闭评论
  • 2 views
  • Hide Sidebar
    A+