Pond’s អបអរ​ទិវា​មាតា​អន្តរជាតិ នៅ​ផ្សារ​ទំនើប​អ៊ីអន

Pond’s (ផនស៍) ដែល​ជា​ផលិតផល​ថែរក្សា​ស្បែក​មុខ​ឈាន​មុខ​ជា​អន្តរជាតិ បាន​អបអរ​ទិវា​មាតា​អន្តរ​ជាតិ កាល​ពី​ចុង​សប្ដាហ៍​មុន​នេះ ដោយ​ផ្ដល់​ការ​ពិនិត្យ​ស្បែក​ដល់​សុភាពនារី​ដោយ​ឥត​គិត​ថ្លៃ​ ព្រម​ទាំង​កម្មវិធី​កម្សាន្ត​ជាច្រើន​ទៀត​នៅ​ឯ​ផ្សារ​ទំនើប​អ៊ីអន រាជ​ធានី​ភ្នំពេញ។

 

ក្រោម​ប្រធាន​បទ “Mom Is Miracle” ឬ “អ្នក​ម្ដាយ​ជា​ស្ត្រី​ដ៏​អស្ចារ្យ” Pond’s បាន​ជួប​ជាមួយ​ស្ត្រី​ដែល​ជា​អតិថិជន​គោលដៅ​របស់​ខ្លួន​ដោយ​មាន​អ្នកជំនាញ​ប្រឹក្សា​សម្រស់ បាន​ផ្ដល់​ជា​គន្លឹះ​ថែរក្សា​ស្បែក​មុខ​នានា​ពិសេស​ទាក់ទង​ទៅ​នឹង​ការ​ថែរក្សា​សម្រស់​ឲ្យ​នៅ​តែ​ស្រស់​ស្អាត និង​ក្មេង​ជាង​វ័យ​បើ​ទោះ​បី​ជា​អាយុ​របស់​ពួកគាត់​ប្រែប្រួល​យ៉ាង​ណា​ក៏​ដោយ។

 

Pond’s អបអរ​ទិវា​មាតា​អន្តរជាតិ នៅ​ផ្សារ​ទំនើប​អ៊ីអន

 

លោកស្រី វណ្ណរី ប្រធាន​ម៉ាក​យីហោ​ផលិតផល​ថែរក្សា​ស្បែក​មុខ ផនស៍ របស់​ក្រុមហ៊ុន យូនីលីវើ ដែល​ចែក​ចាយ​ផលិតផល Pond’s នៅ​កម្ពុជា បាន​ថ្លែង​ថា ស្ត្រី​ជា​ច្រើន​ដែល​មាន​អាយុ​ចន្លោះ​ពី ២៥ ដល់ ៣០ ឆ្នាំ អាច​ចាប់​ផ្ដើម​សង្កេត​ឃើញ​មាន​ស្នាម​ជ្រីវជ្រួញ​បន្តិច​ម្ដង​ៗ​នៅ​លើ​ផ្ទៃ​មុខ​របស់​ខ្លួន ដោយ​សារ​កត្តា​មួយ​ចំនួន ដូចជា ជំងឺ​ស្ត្រែស ការ​សម្រាក​មិន​គ្រប់គ្រាន់ ផល​ប៉ះ​ពាល់​ដោយ​សារ​កម្ដៅ​ថ្ងៃ​ដោយ​មិន​មាន​ប្រើប្រាស់​ផលិតផល​ផ្ដល់​សំណើម​លើ​ផ្ទៃមុខ ឬ​ការពារ​កម្ដៅ​ថ្ងៃ​បាន​ត្រឹមត្រូវ ជា​ពិសេស​ស្ត្រី​ដែល​រៀបការ​រួច ហើយ​ត្រូវ​រ៉ាប់រង​មុខរបរ​ប្រចាំ​ថ្ងៃ​ផង និង​ការងារ​ផ្ទះ​ផង ដោយ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ពី​ការ​ថែ​សម្រស់ និង​ការ​វិវត្ត​នៃ​ភាព​ចាស់​ជ្រីវជ្រួញ​នៃ​ស្បែក​របស់​ខ្លួន ស្នាម​ជ្រីវ​ជ្រួញ​នៅ​លើ​មុខ និង​ក នឹង​មើល​ឃើញ​កាន់​តែ​ច្បាស់ នៅ​ពេល​ដែល​ស្ត្រី​ទាំង​ឡាយ​ឈាន​ដល់​វ័យ ៣០ ឆ្នាំ។

 

Pond’s អបអរ​ទិវា​មាតា​អន្តរជាតិ នៅ​ផ្សារ​ទំនើប​អ៊ីអន

 

ដោយ​ហេតុផល​នេះ​ហើយ ទើប Pond’s បាន​ចូលរួម​ចំណែក​ជួយ​បង្ហាញ​វិធី​ងាយៗ ក្នុង​ការ​ថែទាំ​ស្បែក​មុខ តាម​រយៈ​ការ​ប្រើប្រាស់​ផលិតផល​ថែរក្សា​ស្បែក​ដែល​ត្រឹមត្រូវ ដូចជា​ ផលិតផល Pond’s Age Miracle ជាដើម​ដែល​ជា​អ្នក​ជំនាញ​ក្នុង​ការ​កម្ចាត់​ស្នាម​ជ្រួញ​នៅ​លើ​ផ្ទៃ​មុខ និង​ធ្វើឲ្យ​ស្បែក​ក្មេង​ជាង​វ័យ​។

 

 

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ ការអបអរ​ទិវា​មាតា​អន្តរជាតិ​នេះ Pond’s បាន​ជំរុញ​ឲ្យ​កូនៗ​ផ្ដល់​សារ​នៃ​ក្ដី​ស្រលាញ់​របស់​ខ្លួន​ចំពោះ​ម្ដាយ​នៅ​ស្តង់​របស់ Pond’s និង​ការ​ផ្ដល់​ជូន​កម្មវិធី​ពិសេស​សម្រាប់​ជា​កាដូ​ដល់​អ្នក​ម្តាយ និង​វត្ថុ​អនុស្សាវរីយ៍​ជា​ច្រើន។

 

នៅ​កម្ពុជា​ឆ្នាំ​នេះ ទិវា​មាតា​ត្រូវ​បាន​ប្រារព្ធ​នៅ​ថ្ងៃ​ទី​៨ ខែ​ឧសភា ដើម្បី​បង្ហាញ​ពី​ការ​ដឹង​គុណ​ម្ដាយ​ និង​ឲ្យ​តម្លៃ​ដល់​ការ​រួម​ចំណែក​របស់​ពួក​គាត់​នៅ​ក្នុង​សង្គម៕

 

Pond’s អបអរ​ទិវា​មាតា​អន្តរជាតិ នៅ​ផ្សារ​ទំនើប​អ៊ីអន

 

អត្ថបទ៖ ពាណិជ្ជកម្ម​