​ភ្ជាប់​បណ្តាញ​ទឹកស្អាត ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់ នៅក្នុង​សង្កាត់​គយ​ត្របែក​

ស្វាយរៀង:
ដើម្បី​ឆ្លើយតប​តាម​សំណូមពរ របស់​ប្រពល​រដ្ឋ ដែល​លើកឡើង នៅក្នុង​វេទិកា សាធារណៈ នាពេល​កន្លងមក អំពី​បញ្ហា​កង្វះ​ទឹកស្អាត ប្រើប្រាស់​នៅតាម​ក្នុង​មូលដ្ឋាន សង្កាត់​គយ​ត្របែក នៅ​ព្រឹក​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៦​នេះ លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង បាន​បើក​ភ្ជាប់​បណ្តាញ​ទឹកស្អាត ជួន​ប្រជាពលរដ្ឋ បាន​ប្រើប្រាស់ តាម​ការ​សំណូមពរ​។​

​បើតាម​លោក ទេព ណា​រើ​ន ប្រធាន​អង្គភាព​រដ្ឋាករទឹក ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា​៖ ដោយ​អនុវត្តតាម​ការណែនាំ របស់​ថ្នាក់ដឹកនាំ​ខេត្ត ព្រមទាំង​ការអនុញ្ញាត​ពី ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម អង្គភាព​រដ្ឋាករទឹក ខេត្តស្វាយរៀង បានរៀបចំ​ត​បណ្តាញ​ទឹកស្អាត ជួន​ប្រជាពលរដ្ឋ បាន​ប្រើប្រាស់ ដែលមាន​ប្រវែង ៨.២៣៩​ម៉ែត្រ ចែកចេញជា​ពីរ​ជំហាន​។ ជំហាន​ទី​១.​មាន​ប្រវែង ៣.៨២៨​ម៉ែត្រ ចាប់ពី​ខាងមុខ​មន្ទីរ​ព័ត៌មាន​ខេត្ត ឆ្លងកាត់​ស្ពាន​គយ​ត្របែក ដល់​សាលាសង្កាត់​គយ​ត្របែក ដែល​ត្រូវ​ចាប់ផ្តើម​សាងសង់ កាលពី​ថ្ងៃទី​២៥​ខែមករា ឆ្នាំ​២០១៦ និង​បញ្ចប់​នៅ​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៦​។ ដោយ​ឡែ​ន ជំហាន​ទី​២. គឺមាន​ប្រវែង ៤.៤១១ ម៉ែត្រ ចាប់ពី​ចំណុច​សាលាសង្កាត់​គយ​ត្របែក ទៅជិត​របង​វត្ត​កោះ ដែល​គ្រោង​នឹង​បញ្ចប់​ជា​ស្ថាពរ នៅ​ចុងខែ​តុលា ឆ្នាំ​២០១៦ ខាងមុខនេះ​។ ហើយ​ការចំណាយ​ថវិកា លើ​គម្រោង​ទាំងមូល មាន​ប្រមាណ ៤៧២.៨៤៤.០០០ រៀល ដែល​នឹង​ផ្តល់​ដល់​អ្នកទទួលផល នៃ​គម្រោង​ចំនួន ៧៣០ គ្រួសារ ស្មើ ៣.០៣៦​នាក់​។​

​ក្នុងឱកាស​នោះដែរ លោក ម៉ែន វិបុល បាន​មានប្រសាសន៍ថា​៖ អា​ជ្ញ​ធរ​ត្រូវ​ផ្សព្វផ្សាយ ដល់​ប្រជា​ពល​រដ្ន ចាប់ពី​អាយុ​១៥​ឆ្នាំ ឡើងទៅ ដែល​រស់នៅក្នុង​មូលដ្ឋាន របស់ខ្លួន ឲ្យ​មក​ធ្វើ​អត្តសញ្ញាណប័ណ្ណ សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី ឲ្យ​បាន​គ្រប់ៗ​គ្នា និង​ត្រូវ​ជំរុញ​ការងារ ផ្តល់​អត្តសញ្ញាណប័ណ្ណ ជូន​ប្រជា​ពល​រដ្ន អោយបាន​ឆាប់រហ័ស និង​ត្រឹមត្រូវ ជាពិសេស អត្ត​ស​ញ្ញណ​ប័ណ្ណ ដែល​ខុស ត្រូវ​កែ​ជូន ប្រជា​ពល​រដ្ន​វិញ​។​

​លោក ម៉ែន វិបុល ក៏បាន​លើកឡើង បន្តទៀតថា​៖ បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ត​បណ្តាញ​ទឹកស្អាត ប្រើប្រាស់ នាពេលនេះ ត្រូវ​ចេះ​សន្សំសំចៃ​ទឹក កុំ​ប្រើ​ខ្ជះខ្ជាយ ហើយ​ត្រូវធ្វើ​អាងទឹក បន្ថែមទៀត គ្រប់​ខ្នង​ផ្ទះ ដើម្បី​ការពារ​នៅពេល ដែល​ទឹក​ដាច់​ម្តងម្កាល​៕V/S

​ភ្ជាប់​បណ្តាញ​ទឹកស្អាត ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់ នៅក្នុង​សង្កាត់​គយ​ត្របែក​

​ភ្ជាប់​បណ្តាញ​ទឹកស្អាត ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់ នៅក្នុង​សង្កាត់​គយ​ត្របែក​

​ភ្ជាប់​បណ្តាញ​ទឹកស្អាត ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់ នៅក្នុង​សង្កាត់​គយ​ត្របែក​