ស្ត្រី​ម្នាក់​បាន​បំផ្លាញ «​ប្រដាប់ភេទ​» ប្តី​គួរឱ្យខ្លាច​

6 Videos


បុរសជនជាតិចិនម្នាក់មានអារម្មណ៍រន្ធត់យ៉ាងខ្លាំងបន្ទាប់ពីបានភ្លក់រស់ជាតិនៃការឈឺចាប់រលួយប្រដាប់ភេទដោយសារស្នាដៃប្រពន្ធរបស់ខ្លួន ។ បុរសខូចប្រដាប់ភេទខាងលើមានឈ្មោះហៅក្រៅថា ហ្សាង (Zhang) អាយុ ៥០ ឆ្នាំ ស្ថិតនៅក្នុងក្រុងហាងចូវ (Hangzhou) ទីរួមខេត្តចឺជាំង (Zhejiang) ភាគខាងកើតប្រទេសចិន ហើយបើយោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ លោក ហ្សាង ធ្លាប់មានទំនាស់ជាមួយប្រពន្ធរបស់គាត់ ។

បន្ទាប់ពីមានរឿងមិនគួរឲ្យជឿនេះកើតឡើង ក្រុមប៉ូលិសក៏បានចុះទៅសើបអង្កេត និងស្រាវជ្រាវភ្លាមៗហើយទទួលបានលទ្ធផលថា នៅថ្ងៃមង្គលការកូនស្រីរបស់លោក ហ្សាង ភរិយារបស់លោកបានដាក់ត្រាំខោទ្រនាប់ជាមួយថ្នាំពុល បន្ទាប់មកហាលឲ្យស្ងួតទើបយកមកឲ្យលោក ហ្សាង ស្លៀក ។

ពីរទៅបីថ្ងៃក្រោយបន្ទាប់ពីបានស្លៀកខោទ្រនាប់នោះហើយ ប្រដាប់ភេទរបស់លោក ហ្សាង ចាប់ផ្ដើមរលួយ និង មានក្លិនស្អុយ ហើយភ្លាមៗនោះដែរលោក ហ្សាង បានទៅមន្ទីរពេទ្យដើម្បីពិនិត្យអាការៈជំងឺ ពេលនោះគ្រូពេទ្យបានប្រាប់ថាប្រដាប់ភេទរបស់លោកត្រូវថ្នាំពុល ។ គួរបញ្ជាក់ផងដែរថាបច្ចុប្បន្នលោក ហ្សាង កំពុងស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ចំណែកប្រពន្ធរបស់គាត់ត្រូវបានឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំង ៕ កុសល (ប្រភព៖ សីងហ្គាពូរីស-ស្តម)