Klopp ថា​មិន​ទាន់​មាន​កីឡាករ​ប្រាកដ សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ Europa League

Jurgen Klopp បាន​ប្រកាស​ថា​លោក​មិន​ទាន់​សម្រេច​ចិត្ត​រើស​កីឡាករ​ណា​មួយ​ឲ្យ​ប្រាកដ​សម្រាប់​លេង ជម្រើស​ដំបូង​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Europa League នៅ​ឡើយ​ទេ។

 

Klopp ថា​មិន​ទាន់​មាន​កីឡាករ​ប្រាកដ សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ Europa League

 

បុរស​សញ្ជាតិ​អាល្លឺម៉ង់​បាន​ប្រើ​កីឡាករ Liverpool ២៧​នាក់​ផ្សេង​គ្នា​ឲ្យ​ចូល​លេង​ចាប់​តាំង​ពី​ដើម​ខែ​មេសា​មក ដោយសារ ភាព​មមាញឹក​មាន​ការ​ប្រកួត​ច្រើន និង​កីឡាករ​មួយ​ចំនួន​រង​របួស​ជាដើម។ Klopp ប្រាប់​ដល់ កីឡាករ ដែល​ចង់​លេង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ត្រូវ​ប្រឹងប្រែង​ដើម្បី​ជាប់​ជម្រើស​ដំបូង​ទល់​នឹង Sevilla ព្រោះ​ពេល​នេះ​គាត់​នៅ​មិន​ទាន់​បាន​សម្រេច​​រើស​នរណា​នោះ​ទេ។

 

“ជា​ការ​ពិត​តំណែង​ទំនេរ​គឺ​មាន​សម្រាប់​កីឡាករ​គ្រប់​គ្នា។ តើ​មាន​នរណា​ដឹង​ថា ជម្រើស​ដំបូង​វគ្គ​ផ្ដាច់ព្រ័ត្រ ដូច​ម្ដេច? សូម្បី​តែ​ខ្ញុំ​ខ្លួនឯង​ក៏​មិន​ទាន់​ដឹង។ ខ្ញុំ​ចង់​ឲ្យ​កីឡាករ​ទាំងអស់​ប្រឹង​លេង​ឲ្យ​ល្អ​គ្រប់​គ្នា ហើយ​ធ្វើ​ឲ្យ ពួក​យើង​មាន​ការ​លំបាក​សម្រេច​ចិត្ត​នឹង​ជ្រើសរើស​យក”។ អ្នកចាត់ការ​វ័យ៤៨ឆ្នាំ បញ្ជាក់​ដូច្នេះ។

 

Liverpool ​ត្រូវ​លេង​ពាន Premer League ២​ប្រកួត​ទៀត​មុន​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ពាន​ជាមួយ Sevilla ក្នុង​នោះ​ពួក​គេ​ត្រូវ​ប៉ះ Chelsea យប់​ថ្ងៃ​ពុធ​នេះ និង​ប៉ះ West Bromwichថ្ងៃ​អាទិត្យ៕

 

Klopp ថា​មិន​ទាន់​មាន​កីឡាករ​ប្រាកដ សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ Europa League

 

Klopp ថា​មិន​ទាន់​មាន​កីឡាករ​ប្រាកដ សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ Europa League

 

Klopp ថា​មិន​ទាន់​មាន​កីឡាករ​ប្រាកដ សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ Europa League

 

Klopp ថា​មិន​ទាន់​មាន​កីឡាករ​ប្រាកដ សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ Europa League

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Goal