កំពូល​អ្នក​មាន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក (បញ្ជាក់​ ប៊ីលហ្កេត​បាន​ត្រឹម​ចំណាត់​ថ្នាក់​ទី​៩​ប៉ុណ្ណោះ​)

អ្នក​អាច​នឹង​គិត​ថា​អ្នក​មាន​ជាង​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក​គឺ​ជា​លោក​ ប៊ីលហ្កេត ឬ លោក​ រ៉ុកគីហ្វេល័រ​ តែ​វា​មែន​ដូច្នោះ​ទេ​ តោះ​កុំ​ចាំ​យូរ​អាន​ទាំង​អស់​គ្នា​ ។

បញ្ជាក់​ ៖ ​
_លំដាប់​នៃ​អ្នក​មាន​ជាង​គេ​ក្នុង​លោក​នេះ​ គឺ​ រៀប​ដោយ​ផ្អែក​លើ​សេដ្ឋកិច្ចវិទូ​ និង​ ប្រវត្តិវិទូ​​ ។
_GDP = កំណើន​ផលទុន​សរុប​ក្នុងស្រុក

10​ហ្សង់ស៊ីខាន់​ (Genghis Khan)

រស់​នៅ​ ៖ ១១៦២ ដល់​ ១២២៧
ប្រទេស​ ៖ អាណាចក្រ​ម៉ុងកូល​
ទ្រព្យ​សម្បត្តិ​ ៖ ទឹក​ដី​រាប់​មិន​អស់​

ហ្សង់ស៊ី​ខាន់​ ​ជា​មេ​ដឹក​នាំ​ប្រទេស​ម៉ុងកូល​ ហើយ​ក៏​ជា​​មេទ័ព​ដ៏​ពូកែ​ និង​ ដ៏​ជោគជ័យ​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​មនុស្ស​ជាតិ​របស់​យើង​ ។ គាត់​ត្រូវ​បាន​អ្នក​ប្រាជ្ញ​ម្នាក់​លើក​ឡើង​ថា​ ៖ ហ្សង់​ស៊ី​​មិន​ដែល​លាក់​ពូន​នូវ​ទ្រព្យ​សម្បត្តិ​របស់​គាត់​ ឬ លាប​ទុក​ម្នាក់​ឯង​នោះ​ទេ​​ រាល់​ពេល​ដែល​គាត់​បាន​ច្បាំង​ឈ្នះ​តំបន់​ណា​មួយ​ ទ្រព្យ​សម្បត្តិ​របស់​ឈ្លើយ​សឹក​ទាំងនោះ​​​ គាត់​តែង​តែ​ចែក​ឲ្យ​មេទ័ព​និង​ទាហាន​ ដែល​នេះ​ក៏​ជា​កត្តា​មួយ​នៃ​ភាព​ជា​មេ​ដឹក​នាំ​ដ៏​ល្អ​របស់​គាត់​ផង​ដែរ​ ។

9ប៊ីលហ្កេត​ ( Bill Gate )

រស់​នៅ​ ៖ ១៩៥៥ ដល់​ បច្ចុប្បន្ន​
ប្រទេស​ ៖ សហរដ្ឋ​អាមេរិក​
ទ្រព្យ​សម្បត្តិ​ ៖ ៧៨,៩កោដន៏​ដុល្លារ

ជា​មនុស្ស​ដែល​មាន​ទ្រព្យសម្បត្តិ​ច្រើន​​ជាង​គេ​ក្នុង​ពេល​បច្ចុប្បន្ន​ ។​ យោង​តាម​គេហទំព័រ​ Forbes បាន​វាយ​តម្លៃ​ថា​គាត់​មាន​ទ្រព្យ​សម្បត្តិ​ប្រហាក់​ប្រហែល​ ៧៨.៩កោដន៏​ដុល្លារ​ ។

8Alan Rufus ( a.k.a Alan the Red )

រស់​នៅ​ ៖ ១០៤០ ដល់​ ១០៩៣
ប្រទេស​ ៖ អង់គ្លេស
ទ្រព្យសម្បត្តិ​ ៖ ១៩៤កោដន៏ដុល្លារ​

​គាត់​ជា​ក្មួយ​ប្រុស​របស់​ Willaim the Conqueror ដែល​គាត់​បាន​ចូល​រួម​ជាមួយ​ពូ​របស់​ខ្លួន​ក្នុង​ការ​ប្រយុទ្ធ​កាន់​កាប់​តំបន់​ Norman ។ គាត់​បាន​​លោក​ Philip Beresford & Bill Rubinstein លើក​ឡើង​ថា​មាន​ទ្រព្យ​ដ៏​ច្រើន​ប្រមាណ​ជា​ ៧%​នៃ​ GDP សរុប​របស់​អង់គ្លេស​កាល​ជំនាន់​នោះ​ដែល​គិត​បើ​ដល់​២០១៤​ វា​ស្មើ​នឹង​ ១៩៤កោដន៏​ដុល្លារ​ ។

7ចុន​ រ៉ុកគីហ្វេល័រ (John D.Rockeller )

រស់​នៅ​ ​៖ ១៨៣៩ ដល់​ ១៩៣៧
ប្រទេស​ ៖ សហរដ្ឋអាមេរិក
ទ្រព្យសម្បត្តិ​ ៖ ៣៤១កោដន៏​ដុល្លារ

​លោក​ រ៉ុកគីហ្វេល័រ​ចាប់​ផ្តើម​វិនិយោគ​ក្នុង​វិស័យ​ប្រេង​កាត​តាំង​ពី​​ឆ្នាំ​ ១៨៦៣ ​ហើយ​ក្រោយ​មក​ក្នុង​ឆ្នាំ​១៨៨០​ ក្រុមហ៊ុន​ Standard Oil របស់​គាត់​បាន​កាន់​កាប់​ ៩០% នៃ​ផលិតផល​ប្រេង​សរុប​របស់​អាមេរិក​ទៅ​ហើយ​ ។

6Andrew Carnegie

រស់​នៅ​ ៖ ១៨៣៥ ដល់​ ១៩១៩
ប្រទេស​ ៖ សហរដ្ឋអាមេរិក​
ទ្រព្យសម្បត្តិ​ ៖ ៣៧២កោដន៏ដុល្លារ​

បើ​ទោះ​បី​ សារ​ពត៍មាន​ចុះ​ផ្សាយ​តែ​ពី​លោក​ រ៉ុកគីហ្វេល័រ​​ តែ​ជា​អ្នក​មាន​ជាង​គេ​ជំនន់​នោះ​គឺបិតា​ដែក​ថែប​ ​លោក​ កានេហ្សី​នេះ​ទៅ​វិញ​ទេ​ ។ ក្រុមហ៊ុន​ដែក​ថែប​ US Steel របស់​គាត់​ត្រូវ​បាន​លក់​ទៅ​អោយ​ J.P Morgan ក្នុង​តម្លៃ​ ៤៨០​លាន​ដុល្លារ​ ក្នុង​ឆ្នាំ​១៩០១​ ដែល​គេ​គណនា​ចុង​ក្រោយ​ឃើញ​ថា​បើ​ធៀប​នឹង​ពេល​បច្ចុប្បន្ន( ក្នុង​ឆ្នាំ​២០១៤)​ ទ្រព្យសម្បត្តិ​របស់​គាត់​ស្មើ​នឹង​ ៣៧២​កោដន៏​ដុល្លារ​ ​ ។

5Joseph Stalin

រស់​នៅ​ ៖ ១៨៧៨​ ដល់​ ១៩៥៣
ប្រទេស​ ៖ សហភាព​សូវៀត​

ទ្រព្យសម្បត្តិ ៖ គ្រប់​គ្រង​ ៩,៦%​នៃ GDP សរុប​របស់​ពិភពលោក​
វា​ពិត​ជា​ពិបាក​ដែល​រាប់​ស្តាលីន​បញ្ចូន​ក្នុង​បញ្ជី​អ្នក​មាន​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក​នេះ​ តែ​ផ្អែក​តាម​ការ​សិក្សា​ជា​ច្រើន​និង​ទិន្នន័យ​របស់ OECD ក្នុង​ឆ្នាំ​ ១៩៥០ ដែល​ត្រូវ​នឹង​៣ឆ្នាំ​មុន​ពេល​ស្តាលីន​ស្លាប់​បាន​លើក​ឡើង​ថា​ សហភាពសូវៀត​បាន​បង្កើត​/មាន​ដល់​ទៅ​ ៩,៥%​នៃ​ផលិតផល​សេដ្ឋកិច្ច​សរុប​របស់​ពិភពលោក​ ដែល​ស្មើ​នឹង​ ៧,៥ពាន់​កោដន៏​ដុល្លារ​ ។

4Akbar I

រស់​នៅ​ ៖ ១៥៤២​ ដល់​ ១៦០៥
ប្រទេស​ ៖ ឥណ្ឌា​
ទ្រព្យ​សម្បត្តិ​ ៖ ២៥%​នៃ​GDP​ពិភពលោក

​Akbar ជា​អធិរាជ​ដ៏​អស្ចារ្យ​មួយ​របស់​ រាជវង្ស​ Mughal នៃ​ប្រទេស​ឥណ្ឌា​ គាត់​បាន​គ្រប់​គ្រង​ទ្រព្យ​ដល់​ទៅ​១ភាគ​៤​នៃ​ផលិតផល​សេដ្ឋកិច្ច​សរុប​របស់​ពិភពលោក​ ។

3អធិរាជ​ Shenzong

រស់​នៅ​ ៖ ១០៤៨ ដល់ ១០៨៥
ប្រទេស​ ៖ ចិន

ទ្រព្យសម្បត្តិ​ ៖ ២៥ ទៅ ៣០%នៃ​ GDP ពិភពលោក​
រជ្ជកាល​នគរ​ស៊ុង​ ដែល​ដឹក​នាំ​ដោយ​ អធិរាជ​ Shenzong ជា​រជ្ជកាល​ដ៏​រុង​រឿង​ដែល​មាន​សេដ្ឋកិច្ច​ល្អមួយ​ក្នុង​ប្រវត្តិសាស្ត្រ​ ។ ប្រាក់​និង​ទ្រព្យ​សម្បត្តិ​ទាំង​នេះ​គឺ​បាន​មក​ ការ​រុក​រក​ឃើញ​បច្ចេកវិទ្យា​ថ្មី​ៗ​ និង​ យុទ្ធសាស្ត្រ​ដ៏​ពូកែ​ក្នុង​ការ​ប្រមូល​ព័ន្ធ​របស់​រាជការ​ ។

2Augustus Caesar

រស់​នៅ​ ៖ ឆ្នាំ ទី​ ៦៣មុន​គ្រិស្ត​សករាជ​ ដល់ ១៤​នៃ​គ្រិស្តសករាជ
ប្រទេស​ ៖ ចក្រភព​រ៉ូម​
ទ្រព្យ​សម្បត្តិ​ ៖ ៤,៦ពាន់​កោដន៏​ដុល្លារ​

យោង​តាម​សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​លោក Ian Morris នៃ​ សកលវិទ្យាល័យ​ Stanford បាន​​ឲ្យ​ដឹង​ថា​ Augustus Caesar មាន​ទ្រព្យ​ផ្ទាល់​ខ្លួន​រហូត​ដល់​ ១ភាគ​៥​នៃ​សេដ្ឋកិច្ច​​ចក្រភព​របស់​គាត់​ជំនន់​នោះ​ ដែល​គិត​ក្នុង​ឆ្នាំ​២០១៤ ស្មើ​នឹង​ ៤.៦​ពាន់​កោដន៏​ដុល្លារ​ ។

1Mansa Musa

រស់​នៅ​ ៖ ១២៨០ ដល់​ ១៣៣៧
ប្រទេស​ ៖ ម៉ាលី​
ទ្រព្យសម្បត្តិ ៖ ច្រើន​ពន់​ពេក​ដល់​ថ្នាក់​គ្មាន​អ្នក​ណា​រាប់​អស់​

Mansa Musa ជា​ស្ដេច​នៃ Timbuktu ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​អ្នក​មាន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក​យើង​នេះ​ ។ យោង​តាម​ Richard Smith សាស្ត្រាចារ្យ​ប្រវត្តិវិទ្យា​នៃ​ Ferrum College បាន​និយាយ​ថា​ Musa ជា​ស្ដេច​នៃ​អាហ្វ្រិក​​ខាង​លិច​ ដែល​ជា​អ្នក​ផលិត​មាស​ដ៏​ច្រើន​ជាង​គេ​បំផុត​ក្នុង​ពិភពលោក​របស់​យើង​ ជាង​នេះ​ទៅ​ទៀត​ដែល​កាល​នោះ​មាស​ជា​របស់​ដែល​មាន​តម្រូវ​ការ​ខ្ពស់​ជា​អ្វី​ៗ​ផ្សេង​ទៀត​ (ដែល​វា​ក៏​កត្តា​នាំ​អោយ​ Mansa Musa ជា​អ្នក​មាន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក​យើង​នេះ​ឯង​ ) ។​​​​​​​​

ប្រែ​សម្រួល​ដោយ​ ៖ Limbique
ប្រភព​ ៖

  • កំពូល​អ្នក​មាន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក (បញ្ជាក់​ ប៊ីលហ្កេត​បាន​ត្រឹម​ចំណាត់​ថ្នាក់​ទី​៩​ប៉ុណ្ណោះ​)已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:កីឡា
Tags: