ចក្ខុវិស័យ​បញ្ហា​បរិស្ថាន ជា​អាទិភាព នៃ​ផែនការ​សកម្មភាព​បរិស្ថាន​ជាតិ ២០១៦-២០២៣

ភ្នំពេញ:
​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់​តំបន់​លើក​ទី​១ ស្តីពី យុទ្ធសាស្ដ្រ និង​ផែនការ​សកម្មភាព​បរិស្ថាន​ជាតិ ២០១៦-២០២៣  ត្រូវបាន​ធ្វើឡើង​ដោយ​ក្រុមការងារ​សម្របសម្រួល​កិច្ចសហប្រតិបត្តិការ ផែនការ និង​ថវិកា នៃ​ក្រសួងបរិស្ថាន ដោយមាន​កិច្ចសហការ ពី​មជ្ឈមណ្ឌល​ប្រតិបត្តិការ​បរិស្ថាន នៃ​កម្មវិធី​បរិស្ថាន​ស្នូល​មហា​អនុតំបន់​មេគង្គ របស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅ​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៦ ស្ថិតក្នុង​សណ្ឋាគារ ញូ​វ​ហ៊ា​ល​រី​សត ខេត្ត​ព្រះសីហនុ​។

​សិក្ខាកាម​ចូល​រួមមាន​សមាជិក​ក្រុមការងារ​ចំពោះ​កិច្ច​អន្តរក្រសួង អភិបាល​រាជធានី​-​ខេត្ត មន្ទីរ​បរិស្ថាន​រាជធានី​ខេត្ត មន្ទីរ​ពាក់ព័ន្ធ​នានា ដៃគូ​អភិវឌ្ឍន៍ អ្នកស្រាវជ្រាវ និង​ភាគី​ពាក់ព័ន្ធ​សរុប​ប្រមាណ ៦០​នាក់ ក្រោម​អធិបតីភាព​លោក​ផៃ ប៊ុន​ឈឿន រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន តំណាង​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​។ ។

​លោក ផៃ ប៊ុន​ឈឿន រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​ថ្លែងថា គោលបំណង​នៃ​កិច្ចប្រជុំ​នេះ​គឺ ដើម្បី​បង្ហាញ និង​បញ្ជ្រៀប​ការយល់ដឹង​រួមគ្នា​រវាង​អ្នកពាក់ព័ន្ធ​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​លើ​ទស្សនទាន ចក្ខុវិស័យ បេសកកម្ម បញ្ហា​បរិស្ថាន​ជា​អាទិភាព គោលនយោបាយ ជម្រើស​ហិរញ្ញប្បទាន មុខងារ​អ្នកពាក់ព័ន្ធ​ថ្នាក់ក្រោម​ជាតិ​ក្នុងការ​ចូលរួម​អនុវត្ត និង​គោលការណ៍​រួម​របស់​ឯកសារ​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​បរិស្ថាន​ជាតិ ២០១៦-២០២៣ (​យ​.​ប​.​ជ​. ២០១៦-២០២៣) ។

​លោក ផៃ ប៊ុន​ឈឿន បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានចាត់ទុក​ចីរភាព​បរិស្ថាន ជា​បញ្ហា​ស្នូល​ក្នុងការ​ឈានទៅ​សម្រេច​គោលនយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ ហើយ​ការរៀបចំ​យុទ្ធសាស្ត្រ​បរិស្ថាន​នេះ គឺ​បាន​កំណត់ដោយ​ច្បាប់​ស្តីពី កិច្ចការពារបរិស្ថាន និង​គ្រប់គ្រង​ធនធានធម្មជាតិ​ឆ្នាំ​១៩៩៦ និង​ដើរ​ស្រប​ជាមួយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ និង​ផែនការ​ជាតិ​សំខាន់ៗ​ដ៏ទៃទៀត​។

​លោក ប៊ុន​ឈឿន បាន​ផ្តែផ្តាំ​សិក្ខាកាម​ទាំងអស់​ចូលរួម​ជា​មតិយោបល់​ឱ្យបាន​ផុសផុល ដើម្បី​ជា​ធាតុ​ចូលក្នុង​ការរៀបចំ​ឯក​សារ​យុទ្ធសាស្ត្រ​នេះ ឱ្យមាន​ភាព​ពេញលេញ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​៕