‎​ក្មេងប្រុស​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់មុខ លប​កាប់​ដាច់​ក​‬​យក​ម៉ូតូ​ទៅ​បាត់​

ត្បូងឃ្មុំ:
ក្មេងប្រុស​ម្នាក់ ជិះ​ម៉ូតូ​ទៅ​ចំការ និង​យក​កាំបិតផ្គាក់ ទៅជា​មួយ​ផង​នោះ ស្រាប់តែ​បាត់មួយសន្ទុះ ត្រូវ​ជន​មិន​ស្គាលមុខ​លប​​កាប់​ដាច់​ក ហើយ​យក​ម៉ូតូ​ទៅ​បាត់ ។​

‎​ក្មេងប្រុស​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់មុខ លប​កាប់​ដាច់​ក​‬​យក​ម៉ូតូ​ទៅ​បាត់​

​ហេតុការណ៍​នេះ​បានកើត​ឡើង នៅ​ល្ងាច​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​។បើតាម​មន្ត្រី​អាវុធហត្ថ ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា ក្មេងប្រុស​រងគ្រោះ ត្រូវបានប្រទះឃើញ នៅ​ម៉ោង ៥​និង​៣០​នាទី ល្ងាច ក្មេងប្រុស​ម្នាក់នេះ ត្រូវគេ​កាប់​ហ្នឹងកាំបិត​ដាច់​ករួច​យក​ម៉ូតូ​ទៅ​បាត់​។

‎​ក្មេងប្រុស​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់មុខ លប​កាប់​ដាច់​ក​‬​យក​ម៉ូតូ​ទៅ​បាត់​

​មុនពេល​កើតហេតុ​ក្មេង ប្រុស​ឈ្មោះ វី សុខា អាយុ​១៣​ឆ្នាំ បាន​ជិះ​ម៉ូតូ​ទៅ​ចំការខាងត្បូង​ផ្ទះ​ក្នុងភូមិ​ស្ពាន​ច​ង្គុំ ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ យក​កាំបិទផ្គាក់ទៅជា​មួយ ហើយ​ពេល​ប្រទះឃើញ​ក្មេង​ដេកស្លាប់ ដោយសារ​ជន​មិនស្គាល់មុខ​កាប់​ក​ញ្ចឹ​ង ក នោះ សមត្ថកិច្ច​សន្និដ្ឋានថា បណ្តាលមកពី ចោរប្លន់ ហើយសម្លាប់ យក​ម៉ូតូ វ៉េវ​ឆ្លាម ពណ៌​ខ្មៅ អត់​ស្លាក​លេខ គេចខ្លួនបាត់ ។

‎​ក្មេងប្រុស​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់មុខ លប​កាប់​ដាច់​ក​‬​យក​ម៉ូតូ​ទៅ​បាត់​