អាវុធហត្ថ​ខណ្ឌ​៧​មករា ក្របួច​បាន​ជនសង្ស័យ​ពីរ​នាក់

ភ្នំពេញ:
​កម្លាំង​កងរាជអាវុធហត្ថ ខណ្ឌ​៧​មករា ក្របួច​បាន​ជនសង្ស័យ​ពីរ​នាក់ ដែលមាន​អាជីពខាង​ឆក់​ទូរស័ព្ទ​បាន​ភ្លាមៗ​ក្រោយពី​ធ្វើ​សកម្មភាព​រួច តែ​គេច​មិន​រួច​។

​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២៣​នាក់​នេះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០នាទី​យប់​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៦ នៅ ចំនុច​ផ្លូវ​លេខ​២១៤ កែង ផ្លូវ ៩៣សង្កាត់បឹង​ព្រលឹត ខណ្ឌ​៧​មករា​។​

 បើតាម​មន្ត្រី​អាវុធហត្ថ​ខណ្ឌ បានអោយដឹងថាៈ ជនសង្ស័យ​ទាំង​២​នាក់ ដែល​ឃាត់ខ្លួនទី​១- គួច សៀវ​ភីង ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ បុគ្គលិក នៅ​សណ្ឋាគារមួយ​មាន​ទីលំនៅ​ផ្ទះ​លេខ ១៥០​អឺ​ហ្សេ​រ៉ូ ផ្លូវ​លេខ ៦៣ សង្កាត់​ចតុមុខខណ្ឌដូនពេញ ។​និង​ទី​២- ផុន ចាន់ធូ ភេទ ប្រុស អាយុ ២៥ ឆ្នាំ មុខរបរ ពុំពិតប្រាកដ មាន​ទីលំនៅ​ម្ដុំ​សង់​លី​ហ្សេ ខណ្ឌចំការមន ។​

 ដោយឡែក​ជនរងគ្រោះ​ពីរ​នាក់​ប្ដី​ប្រពន្ធ​ពេល​កំលាំង​កំពុង​ចាប់​ជនសង្ស័យ គាត់​បានជិះ​ម៉ូតូ​ចេញទៅ​បាត់​វត្ថុតាង​ចាប់យក​រួមមាន​៖​ម៉ូតូ​១ គ្រឿង​ម៉ាក​ស៊ុយ​ហ្ស៊ូ​គី​លេ​ត ពណ៌​ស បិត​ស្កុ​ត​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BZ-6214 ។

​សមត្ថកិច្ច​បន្តថា មុន​កើតហេតុ​នៅ​ម៉ោ​៧​និង​៣០​នាទី​យប់​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៦នៅ​ចំណុច​ផ្លូវ​២១៤ កែង​៩៣​ក្នុង​សង្កាត់​បឹង​ព្រ​លឹ​ត មាន​លឺ​សំឡេង​ស្រែកថាចោរៗ​ពេលនោះ​កំលាំង​ល្បាត​របស់​កងរាជអាវុធហត្ថ​ខណ្ឌ​៧​មករា​បានមកដល់​ដេញតាម​ជនសង្ស័យ​ទាំងពីរ​​នាក់ ក៏​ឈានដល់​ឃាត់ខ្លួន​បានតែ​ម្ដង ។​

 ប​ច្ច​ប្បន្ន​ជនសង្ស័យ​ទាំងពីរ និង​សំភារៈ ( ម៉ូតូ​១​គ្រឿង​) បញ្ជូនទៅ​ការិយាល័យព្រហ្មទណ្ឌ​អាវុធហត្ថ​ក្រុង​ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​៕R​

អាវុធហត្ថ​ខណ្ឌ​៧​មករា ក្របួច​បាន​ជនសង្ស័យ​ពីរ​នាក់