បងប្អូន​ពីរ​នាក់​​ធ្វើ​ឲ្យ​គណៈកម្ម​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង

កម្មវិធី​ដ៏​ល្បី​នៅ​លើ​ពិភពលោក​មួយ​ដែល​មាន​ឈ្មោះ​ថា Britain’s Got Talent 2015 ​បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ជា​ច្រើន​ទទួល​បាន​នូវ​​ភាព​ភ្ញាក់ផ្អើល​នៃ​ការ​សម្ដែង​របស់​បេក្ខជន​ជា​ច្រើន​ដោយ​បញ្ចេញ​ទេពកោសល្យ​ផ្សេងៗ​ពី​គ្នា​ដែល​ខ្លួន​មាន​​​ ​ដើម្បី​ប្រកួតប្រជែង​ជាមួយ​និង​គូ​ប្រកួត​ផ្សេង​ទៀត​នៅ​លើ​ឆាក​ដ៏​ធំ​ និង​ដើម្បី​ដណ្ដើម​​យក​ពាន​រង្វាន់​លំដាប់​ពិភពលោក​ពី​កម្មវិធី​មួយ​នេះ។

ហើយ​នៅ​ពេល​នេះ​​បងប្អូន​ពីរ​នាក់​មាន​ឈ្មោះ​ថា Billy និង Emily ​​ក៏​បាន​មក​បញ្ចេញ​សមត្ថភាព​លើ​ឆាក​សម្ដែង​​ដើម្បី​ប្រកួត​ប្រជែង​​យក​ពាន​រង្វាន់​​ក្នុង​កម្មវិធី​ដ៏​អស្ចារ្យ​មួយ​នេះ​​​​​ផង​ដែរ​ ដោយ​ពួក​គេ​​បាន​ជ្រើសរើស​យក​​ក្បាច់​រាំ​ Roller skate យក​មក​សម្ដែង​នៅ​មុខ​គណៈកម្មការ​ ក៏​ដូចជា​ទស្សនិកជន​។

គួរ​បញ្ជាក់​ថា​ក្បាច់​រាំ​នេះ​មើល​ទៅ​ហាក់​បី​ដូចជា​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់ ដែល​អាច​ប៉ះ​ពាល់​ដល់​អាយុ​ជីវិត​ទៀត​ផង​ ក៏ប៉ុន្តែ​ពួកគេ​ធ្វើ​បាន​យ៉ាង​ល្អឥខ្ចោះ​​និងមិន​មាន​អ្វី​កើត​ឡើង​ចំពោះ​ពួក​គេ​ទាល់​តែ​សោះ ដែល​ធ្វើ​ឲ្យគណៈកម្មការ​ទាំង ៤ មាន​ការភ្ញាក់​ផ្អើល​​​ជា​ខ្លាំង​។

តើ​ក្បាច់​រាំ​ដូចម្តេច​បាន​ធ្វើ​ឲ្យ​គណៈកម្ម​ទាំង​៤ ភ្ញាក់ផ្អើល​ខ្លាំង?

សូម​ទស្សនា​ទាំង​អស់​គ្នា៖

អត្ថបទដោយៈ សូររីក
ប្រភព៖


  • បងប្អូន​ពីរ​នាក់​​ធ្វើ​ឲ្យ​គណៈកម្ម​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:ចំនេះដឹង
Tags: