​កូន​ក្នុង​ផ្ទៃ​ត្រូវការ​ការអប់រំ​អ្វីខ្លះ​ពី​អ្នក​ពេល​ដែល​អ្នក​ពរ​ពោះ​បាន​ពី​៦​ទៅ​៧​ខែ​?

​កូន​ក្នុង​ផ្ទៃ​ត្រូវការ​ការអប់រំ​អ្វីខ្លះ​ពី​អ្នក​ពេល​ដែល​អ្នក​ពរ​ពោះ​បាន​ពី​៦​ទៅ​៧​ខែ​?

​កាល​ពី​អត្ថបទ​មុន​យើងខ្ញុំ​បាន​រៀបរាប់​ប្រាប់​អ្នក​ពី​របៀប​អប់រំ​មួយចំនួន​ដែល​អ្នក​គួរតែ​ផ្តល់​ឲ្យ​ទារក​ក្នុង​ផ្ទៃ​នៅពេល​ដែល​អ្នក​ស្ថិត​ក្នុង​ដំណាក់កាល​មាន​ផ្ទៃពោះ​ចាប់ពី​៥​ទៅ​៦​ខែ​រួច​មក​ហើយ​។ ដូចនេះ​ថ្ងៃនេះ​យើងខ្ញុំ​នឹង​បន្ត​ប្រាប់​អ្នក​ពី​អ្វី​ដែល​អ្នក​គួរតែ​ផ្តល់​ឲ្យ​កូន​ក្នុងផ្ទៃ​នៅពេល​ដែល​អ្នក​មាន​ផ្ទៃ​ពោះ​ចាប់ពី​៦​ទៅ​៧​ខែ​វិញ​ម្តង​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

​នៅពេល​ដែល​អ្នក​ឈានដល់​ដំណាក់កាល​នេះ អ្នក​គួរតែ​និយាយ​រឿងនិទាន​របៀប​ពណ៌នា​ប្រាប់​កូន ដោយ​អ្នក​អាច​លើកយក​ទិដ្ឋភាព​មួយចំនួន​ដែល​អ្នក​បាន​ឃើញ​មក​រៀបរាប់​ប្រាប់​កូន ឬ​អ្នក​អាច​ប្រាប់​កូន​ពី​រូបរាង ពណ៌​សំបុរ ឬ​សកម្មភាព​របស់​សត្វ​មួយចំនួន​មក​និយាយប្រាប់​កូន​ក៏​បាន​ដែរ នោះ​ខួរក្បាល​កូន​នឹង​ចាប់ផ្តើម​ចាប់​យក​បណ្តើរៗ​។ ចំណែកឯ​ស្វាមី​វិញ អ្នក​គួរតែ​ឧស្សាហ៍​កំដរ​ប្រពន្ធ​អ្នក​ដើរ​លេង​តាម​សួនច្បារ ធ្វើ​លំ​ហាត់ប្រាណ​មួយ​ចំនួន ស្តាប់​តន្ត្រី មើល​ទូរទស្សន៍ ជួប​មិត្តភក្តិ ឬ​លេងល្បែង​មួយចំនួន​ដែល​មាន​ភាពងាយស្រួល ហើយ​ពុំ​មាន​គ្រោះថ្នាក់ ដើម្បី​ឲ្យ​ប្រពន្ធ​អ្នក​អាច​បន្ធូរ​អារម្មណ៍​បាន ថែមទាំង​អាច​បង្កើន​ភាពសប្បាយ​រីករាយ​ទៀតផង នោះ​ប្រពន្ធ​អ្នកនឹង​មិនសូវមាន​អារម្មណ៍​តានតឹង ហើយ​គិត​ច្រើន​នោះ​ទេ ដោយសារតែ​មាន​អ្នក​នៅ​កំដរ​គេ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី10 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។