​របៀប​នៃ​ការ​ញ៉ាំ​ផ្លែឈើ​ដែល​ធ្វើឲ្យ​អ្នក​មាន​សុខភាព​ល្អ​

​របៀប​នៃ​ការ​ញ៉ាំ​ផ្លែឈើ​ដែល​ធ្វើឲ្យ​អ្នក​មាន​សុខភាព​ល្អ​

​ផ្លែឈើ​គឺជា​អ្វី​ដែល​មនុស្ស​គ្រប់រូប​ត្រូវការ​ជា​ចាំបាច់​សម្រាប់​ផ្គត់ផ្គង់​សុខភាព ព្រោះ​វា​មាន​សារធាតុ​ជាច្រើន​ក្នុង​នោះ ប៉ុន្តែ​នៅពេល​ដែល​អ្នក​ញ៉ាំ អ្នក​ក៏​ត្រូវតែ​ដឹង​ពី​របៀប​មួយចំនួន​ដែរ ទើប​វា​អាច​ផ្តល់​សុខភាព​ល្អ​ដល់​អ្នក​បាន​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

​នៅពេល​ដែល​អ្នក​ពិសារ​ផ្លែឈើ​ម្តងៗ អ្នក​មិន​ត្រូវ​ញ៉ាំ​តែ​ផ្លែ​ឈើ​តែ​មួយ​មុខ​នោះ​ទេ ព្រោះ​នៅក្នុង​ផ្លែឈើ​នីមួយៗ​មាន​សារធាតុ​ខុសៗ​គ្នា ដូចនេះ​អ្នក​ត្រូវតែ​បរិភោគ​គ្រប់មុខ ទើប​អ្នក​អាច​ទទួលបាន​សារធាតុចិញ្ចឹម​បាន​គ្រប់គ្រាន់ នោះ​រាងកាយ​អ្នកនឹង​រឹងមាំ​ដូចគ្នា​។ ថ្វី​ត្បិត​តែ​ផ្លែ​ឈើ​គឺជា​អ្វី​ដែល​មនុស្ស​ត្រូវការ​ជា​ចាំបាច់ ប៉ុន្តែ​នៅក្នុង​ផ្លែ​ឈើ​នោះ​មាន​ជាតិ​ស្ករ​ខ្ពស់ ដែល​អាច​ធ្វើឲ្យ​អ្នកលើស​ជាតិ​ស្ករ ជា​ហេតុ​ដែល​អាច​ធ្វើឲ្យ​អ្នក​ប្រឈមមុខ​នឹង​ជំងឺ​ទឹកនោម​ផ្អែម​បាន ថែម​ទាំង​អាច​ធ្វើឲ្យ​អ្នកខ្វះ​ប្រូតេអ៊ីន​ទៀតផង​នៅ​ពេល​ដែល​អ្នក​ញ៉ាំ​ច្រើន​ហួសកំណត់ ដូចនេះ​អ្នក​គួរតែ​ញ៉ាំ​បរិមាណ​ល្មម​ទៅ​បាន​ហើយ ទើប​វា​មិន​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​បាន​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី10 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ​របៀប​នៃ​ការ​ញ៉ាំ​ផ្លែឈើ​ដែល​ធ្វើឲ្យ​អ្នក​មាន​សុខភាព​ល្អ​已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:ជំងឺទូទៅ
Tags: